រឿង៤យ៉ាង អាចនាំឱ្យអ្នករកគោលដៅជីវិតខ្លួនឯងឃើញ - TrueID

រឿង៤យ៉ាង អាចនាំឱ្យអ្នករកគោលដៅជីវិតខ្លួនឯងឃើញ

July 11, 2022

យល់ដឹង៖ ការដែលរស់នៅក្នុងជីវិតមួយ ដែលមានគោលដៅច្បាស់លាស់វាគឺជាជីវិតដ៏សែនមានន័យមួយ ព្រោះវាបានធ្វើឱ្យមនុស្សគ្រប់គ្នាដឹងថា ត្រូវរស់នៅដើម្បីអ្វីហើយក៏បានធ្វើឱ្យគ្រប់គ្នាមានការខិតខំប្រឹងប្រែងជាងមុខផងដែរមិនមែនមិនដឹងថាត្រូវប្រឹងដើម្បីអ្វីនោះទេ។

ដោយឡែកចំពោះមនុស្សមួយចំនួនដែលមិនទាន់បានរកឃើញគោលដៅជីវិតខ្លួនឯង គួរណាស់តែព្យាយាមចំណាយពេលស្វែងរកគោលដៅខ្លួនឯងឱ្យឃើញជាជាងចំណាយពេលកើតទុក្ខ អស់សង្ឃឹមនឹងជីវិតដ៏គ្មានន័យមួយនេះ ព្រោះពេលវេលាមិនរង់ចាំអ្នកឡើយ​។

រឿង៤យ៉ាងអាចនាំឱ្យអ្នករកគោលដៅជីវិតខ្លួនឯងឃើញ៖

១. បញ្ឈប់ការគិតច្រើន

រូបតំណាង
រូបតំណាង

ដើម្បីរកគោលដៅនៅក្នុងជីវិតខ្លួនឯងឃើញជំហានដំបូងដែលអ្នកគ្រប់គ្នាត្រូវធ្វើ គឺបញ្ឈប់ការគិតច្រើនរបស់អ្នក ព្រោះការគិតច្រើនវាតែងតែនាំភាពស្មុគស្មាញឱ្យអ្នក ហើយធ្វើឱ្យអ្នកលែងចង់បន្តទៅមុខទៀត ទាំងដែលមិនទាន់បានរកឃើញគោលដៅរបស់ខ្លួនឯងផង ដូច្នេះបញ្ឈប់ការគិតច្រើន វានឹងងាយសម្រាប់អ្នក ក្នុងការឱ្យអ្នករកឃើញគោលដៅជីវិតខ្លួនឯង។

២.សាកល្បងធ្វើរឿងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ដឹងថាការដែលរកឃើញគោលដៅជីវិតខ្លួនឯងឃើញ វាមិនមែនជារឿងដែលងាយស្រួល ហើយក៏មិនមែនអង្គុយនៅស្ងៀមៗក៏ដឹងថាខ្លួនចូលចិត្ត ឬស្រលាញ់អ្វីនោះទេ លុះត្រាតែអ្នកចេះសាកល្បងធ្វើរឿងឱ្យបានច្រើន តាមអ្វីដែលអាចធ្វើបាននោះអ្នកនឹងរកឃើញហើយថាអ្វីទៅជាគោលដៅសម្រាប់ជីវិតអ្នក ហេតុនេះសាកល្បងធ្វើរឿងឱ្យបានច្រើន យ៉ាងហោចណាស់ក៏អ្នកអាចដឹងថាអ្វីដែលខ្លួនស្រលាញ់ ឬមិនស្រលាញ់ដែរ។

៣. ធ្វើតាមបេះដូង

រូបតំណាង
រូបតំណាង

ពាក្យថាគោលដៅជីវិតស្តាប់មើលទៅវាជាពាក្យធម្មតា ប៉ុន្តែទម្រាំតែមនុស្សម្នាក់ៗ ដើរទៅដល់វា គឺជារឿងដែលមិនធម្មតានោះទេព្រោះវាមានឧបសគ្គជាច្រើនរាប់មិនអស់ រហូតពេលខ្លះធ្វើឱ្យអ្នកចង់បោះបង់ចោលពាក់កណ្តាលផ្លូវទៀតផង។ ដូច្នេះទាមទារឱ្យអ្នកគ្រប់គ្នាធ្វើវាដោយក្តីស្រលាញ់និងចេញពីបេះដូងពិតប្រាកដ ទើបមិនងាយបោះបង់ តែបើមិនចូលចិត្ត ឬមិនស្រលាញ់នូវអ្វីដែលធ្វើ មានតែឧបសគ្គបន្តិចច្បាស់ជារត់ចោលគោលដៅជាក់ជាមិនខាន។

៤. ជឿជាក់លើខ្លួនឯង

រូបតំណាង
រូបតំណាង

ចង់រកគោលដៅជីវិតខ្លួនឯងឃើញអ្នកគ្រប់គ្នាត្រូវចេះជឿជាក់ទៅលើខ្លួនឯង ព្រោះការជឿជាក់ វារមែងតែធ្វើឱ្យអ្នកងាយនឹងសម្រេចអ្វីមួយបានដោយជោគជ័យមិនថាជាការរកគោលដៅ ឬដើរទៅដល់គោលដៅដែលខ្លួនចង់បាននោះទេ អញ្ចឹងហើយត្រូវចេះជឿជាក់លើខ្លួនឯងក្នុងការធ្វើអ្វីមួយ ទើបអ្នកច្បាស់លាស់ និងមានភាពប្រកដប្រជាជាមួយនឹងអ្វីដែលខ្លួនកំពុងតែធ្វើ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...