យល់ដឹង៖មនុស្សប្រុសជាប្តី ដែលស្រលាញ់ប្រពន្ធ និងមានភាពស្មោះត្រង់ពិតនោះ គឺពួកគេមិនដែលបង្ហាញ តាមរយៈតែពាក្យសម្តីនោះទេ តែពួកគេតែងតែបង្ហាញតាមរយៈសកម្មភាព ដែលពួកគេធ្វើដាក់ប្រពន្ធ ជារៀងរាល់ថ្ងៃ ដែលទាំងអស់នោះហើយ វាអាចបញ្ជាក់បានថាគេពិតជាមានក្តីស្រលាញ់ ចំពោះប្រពន្ធយ៉ាងពិតប្រាកដមែន។
ជាងនេះទៅទៀតមនុស្សប្រុសជាប្តីដែលស្រលាញ់ប្រពន្ធពិត គឺពួកគេតែងតែបង្ហាញ ពីភាពភ័យខ្លាចរបស់ពួកគេ ចំពោះរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលអាចឱ្យមនុស្សស្រីជាប្រពន្ធមើលដឹងបានថាប្តីរបស់ខ្លួន គឺមានក្តីស្រលាញ់ចំពោះខ្លួន ខ្លាំងប៉ុណ្ណា។
មនុស្សប្រុសដែលស្រលាញ់ប្រពន្ធពិតគេតែងតែមានការភ័យខ្លាចចំពោះរឿងទាំងនេះ៖
១. ខ្លាចមិនមានសមត្ថភាព ដើម្បីធ្វើឱ្យប្រពន្ធរស់នៅបានស្រួល
មនុស្សប្រុសជាប្តី នៅពេលដែលពួកគេ មានក្តីស្រលាញ់យ៉ាងពិតប្រាកដចំពោះប្រពន្ធអ្វីដែលពួកគេខ្លាចនោះ គឺពួកគេខ្លាចមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឱ្យប្រពន្ធរស់នៅបានសុខស្រួល។ ដូច្នេះហើយ ទើបធ្វើឱ្យពួកគេកាន់តែខិតខំធ្វើការ និងរកស៊ីបន្ថែម ដើម្បីឱ្យប្រពន្ធជាទីស្រលាញ់របស់ពួកគេ បានរស់នៅសុខស្រួលព្រោះថាបន្ទាប់ពីចូលរៀបការរួច ត្រូវយកកូនស្រីគេ មករស់នៅជាមួយហើយនោះ គឺមនុស្សប្រុសជាប្តី ប្រៀបបីដូចជាអាណាព្យាបាលទីពីរ របស់ប្រពន្ធអញ្ចឹង ហេតុនេះហើយ មិនអាចឱ្យប្រពន្ធ រស់នៅវេទនាជាមួយខ្លួន ទាំងដែលគេធ្លាប់តែរស់នៅសុខស្រួល ជាមួយនឹងឪពុកម្តាយគេទេ។
២.ខ្លាចបាត់បង់ប្រពន្ធ
ចំពោះមនុស្សប្រុស ដែលស្រលាញ់ប្រពន្ធពិតពេលដែលរៀបការហើយ អ្វីដែលសំខាន់ជាងគេនោះ គឺជាប្រពន្ធជាទីស្រលាញ់របស់ពួកគេគេ ហើយអ្វីដែលគេត្រូវធ្វើនោះ គឺមើលថែ និងថ្នាក់ថ្នមប្រពន្ធឱ្យអស់ពីសមត្ថភាពហើយព្យាយាមធ្វើជាប្តី និងជាឪពុកដ៏ល្អម្នាក់ នៅក្នុងគ្រួសារ ព្រោះថាប្រសិនបើមនុស្សប្រុសជាប្តីមិនបានបំពេញតួនាទី ជាប្តីដ៏ល្អ ដែលអាចផ្តល់សុភមង្គល ដ៏ប្រពន្ធបានទេនោះមនុស្សស្រីសម័យនេះ គេក៏មិនទ្រាំរួមរស់នៅជាមួយដែរ។ ដូច្នេះហើយ អ្វីដែលមនុស្សប្រុសខ្លាចបំផុតនោះគឺការបាត់បង់ប្រពន្ធជាទីស្រលាញ់របស់គេ ដែលជាហេតុធ្វើឱ្យមនុស្សប្រុសជាប្តី ត្រូវតែព្យាយាមផ្តល់សុភមង្គល និងបំពេញតួនាទីជាប្តីដ៏ល្អម្នាក់។
៣. ខ្លាចប្រពន្ធនឿយហត់
សេចក្តីស្រលាញ់ពិតរបស់ប្តីដែលមានចំពោះប្រពន្ធ គឺមិនមែនបង្ហាញត្រឹមតែរយៈពាក្យសម្តីទេតែវាត្រូវតែបង្ហាញតាមរយៈសកម្មភាព ដូចជាការព្រួយបារម្ភ និងមានការយកចិត្តទុកដាក់ ទៅលើប្រពន្ធ ដែលទាំងអស់នោះហើយដែលវាជាសេចក្តីស្រលាញ់ យ៉ាងពិតប្រាកដ ដែលប្តីមានចំពោះប្រពន្ធ។ ម្យ៉ាងវិញទៀត បើទោះបីជាប្រពន្ធមានមុខងារ ត្រឹមតែជាស្ត្រីមេផ្ទះក៏ដោយក៏ប្តីដែលស្រលាញ់ប្រពន្ធពិត ពួកគេតែងតែមានការយកចិត្តទុកដាក់ និងខ្លាចប្រពន្ធនឿយហត់ជានិច្ចដោយសារតែពួកគេដឹងថា ការងារផ្ទះក៏មិនមែនជាការងារដែលងាយស្រួលដែរ។
៤. ខ្លាចប្រពន្ធខកចិត្ត
មុនពេលដែលរៀបការមនុស្សប្រុសជាប្តីភាគច្រើន សុទ្ធតែបានសន្យាហើយថា មិនធ្វើឱ្យប្រពន្ធ ត្រូវទទួលរងនូវការឈឺចាប់និងខកចិត្ត ដោយសារតែពួកគេនោះទេ។ អញ្ចឹងហើយ ទើបបានជាអ្វីដែលមនុស្សប្រុស ជាប្តីភាគច្រើនមានការភ័យខ្លាចនោះ គឺការដែលធ្វើឱ្យប្រពន្ធជាទីស្រលាញ់ពួកគេ ត្រូវទទួលរងនូវការខកចិត្ត ដោយសារតែពួកគេ។ ហេតុនេះហើយ បានជាមនុស្សប្រុសជាប្តី មិនដែលហ៊ានបំពានសន្យានិងតែងតែបំពេញតួនាទីជាប្តី និងជាឪពុកដ៏ល្អម្នាក់ សម្រាប់ប្រពន្ធកូនជានិច្ច៕
ប្រភព៖ phunutoday