យល់ដឹង៖ មនុស្សស្រីនៅពេលដែលឈានចូលដល់វ័យ២៥គឺជាវ័យមួយ ដែលសមល្មម អាចនឹងរៀបការមានគ្រួសាសរបានហើយ ដូច្នេះហើយ នៅពេលដែលមានវ័យ២៥ឆ្នាំឡើង គឺត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងដាក់ចិត្តស្រលាញ់ ទៅលើមនុស្សប្រុសណាម្នាក់ ព្រោះបើមិនអញ្ចឹងទេអ្នកមិនត្រឹមតែត្រូវខកចិត្តទេ តែថែមទាំងខាតពេលវេលាចោលទទេរទៀតផង ម្យ៉ាងនៅក្នុងវ័យនេះ មិនមានពេលវេលាសម្រាប់លេងសើចនឹងស្នេហាទៀតឡើយ។
ហេតុនេះហើយស្រីៗត្រូវដឹងពីប្រភេទមនុស្សប្រុស ដែលអ្នកគួរតែដាក់ចិត្តស្រលាញ់ ព្រោះនៅពេលដែលអ្នកឈានចូលដល់វ័យ២៥ឆ្នាំឬក៏វ័យលើសហ្នឹង ប្រភេទមនុស្សប្រុសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នឹងមិនលេងសើចជាមួយអ្នក ឬបោកប្រាស់ចិត្តរបស់អ្នកឡើយ ហើយមនុស្សប្រុសទាំងនោះ ក៏អាចធ្វើឱ្យអាចធ្វើឱ្យអ្នកទុកចិត្តលើបានដែរ។
ប្រភេទមនុស្សប្រុស ដែលអ្នកគួរស្រលាញ់នៅពេលឈានចូលដល់វ័យ២៥ឡើង៖
១. មនុស្សប្រុសដែលខឹងនឹងអ្នក តែមិនដែលបោះបង់អ្នកចោល
មនុស្សប្រុសដែលអ្នក គួរដាក់ចិត្តស្រលាញ់បំផុតគួរតែជាប្រភេមនុស្សប្រុស ដែលតែងខឹងនឹងអ្នក នៅពេលដែលអ្នកធ្វើអ្វីមួយខុស ប៉ុន្តែមិនដែលបោះបង់អ្នកចោលឬទុកអ្នកចោលសូម្បីតែម្តងឡើយ ផ្ទុយទៅវិញ គួរតែមិនមែនជាប្រភេទមនុស្សប្រុស ពេលដែលអ្នកធ្វើខុសម្តងៗ គេបែរជាធ្វើមិនដឹងមិនលឺ ហើយទុកអ្នកចោលឱ្យទទួលខុសត្រូវតែម្នាក់ឯងនោះទេ អញ្ចឹងហើយមនុស្សប្រុសដែលសមនឹងឱ្យអ្នកស្រលាញ់ នៅពេលដែលអ្នកឈនចូលដល់វ័យ២៥ ឬក៏លើសនឹង គួរតែជាប្រភេទមនុស្សប្រុសបែបនេះ។
២.មនុស្សប្រុសដែលមានទំនួលខុសត្រូវ និងមានភាពច្បាស់លាស់
ដាក់ចិត្តស្រលាញ់ទៅលើប្រភេទមនុស្សប្រុស ដែលមានទំនួលខុសត្រូវនិងមានភាពច្បាស់លាស់ គឺមិនខុសឡើយ ផ្ទុយទៅវិញ ប្រភេទមនុស្សប្រុសទាំងនេះមិនត្រឹមតែអាចផ្តល់ភាពច្បាស់លាស់ ឱ្យអ្នកបាននោះទេ គេថែមទាំងអាចឱ្យអ្នកទុកចិត្ត ហើយឱ្យអ្នកហា៊នផ្ញើសេចក្តីសុខទៅលើគេទៀតផង។ ម្យ៉ាងវិញទៀត នៅវ័យនេះទៅហើយបើស្រលាញ់មនុស្សប្រុសមិនច្បាស់លាស់ទៀត គឺងាយនឹងធ្វើឱ្យអ្នករងគ្រោះ ដោយសារត្រូវគេបោះបង់ខ្លាំងណាស់ជាពិសេស ត្រូវខាតពេលវេលាចោលទទេរៗទៀតផង។
៣. មនុស្សប្រុសដែលមិនចូលចិត្តប្រើអារម្មណ៍ឆេវឆៅ
នៅវ័យ២៥ឆ្នាំ ជាវ័យដែលមនុស្សស្រីដាក់ចិត្តស្រលាញ់ លើមនុស្សប្រុសណាម្នាក់ហើយ មនុស្សស្រីតែងតែចាត់ទុកមនុស្សប្រុសទាំងនោះ ជាគូអនាគត ក៏ប៉ុន្តែមនុស្សស្រីគួរតែរៀនស្គាល់ និងដឹងពីប្រភេទមនុស្សប្រុសណាដែលអ្នកគួរតែស្រលាញ់ និងអាចឱ្យអ្នកចាត់ទុកគេជាគូអនាគតរបស់អ្នកបាន ហើយមនុស្សប្រុសម្នាក់នោះ គួរតែជាប្រភេទមនុស្សប្រុសដែលអាចផ្តល់ភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពដល់អ្នកបានជាពិសេស ជាប្រភេទមនុស្សប្រុស ដែលមិនសូវចូលចិត្តប្រើអារម្មណ៍ឆេវឆាវទើបជាប្រភេទមនុស្សប្រុស ដែលអាចឱ្យអ្នកទុកចិត្តលើបាន។
៤.មនុស្សប្រុសដែលជួយដាស់តឿន និងតម្រែតម្រង់ផ្លូវយើងឱ្យដើរផ្លូវល្អ
ចូលដល់វ័យ២៥ឆ្នាំឬក៏លើសហ្នឹង ស្រីៗកុំគិតថាស្រលាញ់មនុស្សប្រុស ដែលធ្វើតាមចិត្តអ្នកបានទាំងអស់គឺសុទ្ធតែល្អសម្រាប់អ្នកឱ្យសោះ ព្រោះក្នុងវ័យនេះទៅហើយ បើអ្នកនៅតែប្រើចរិតកូនក្មេងទៀតជីវិតអ្នកគ្មានថ្ងៃរីកចម្រើនឡើយ។ ដូច្នេះហើយប្រភេទមនុស្សប្រុស ដែលអ្នកគួរស្រលាញ់នៅក្នុងវ័យនេះគួរតែជាប្រភេទមនុស្សប្រុស ដែលតែងតែជួយដាស់តឿន និងតម្រែតម្រង់ផ្លូវរបស់អ្នកឱ្យបានដើរផ្លូវត្រូវ នោះទើបជីវិតរបស់អ្នក មានតែភាពរីកចម្រើនផងដែរ៕