អាថ៌កំបាំងទាំង៥ ជួយបង្កើនភាពទាក់ទាញ របស់មនុស្សស្រី ឱ្យកាន់តែខ្លាំង - TrueID

អាថ៌កំបាំងទាំង៥ ជួយបង្កើនភាពទាក់ទាញ របស់មនុស្សស្រី ឱ្យកាន់តែខ្លាំង

June 4, 2021

យល់ដឹង៖ មនស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែចង់ ទទួលបានការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួនជាពិសេស មនុស្សនៅក្នុងសង្គម ការងារសព្វថ្ងៃនេះ ព្រោះការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួននេះហើយដែលវាអាចបញ្ជាក់ឱ្យខ្លួនឯង បានឃើញថា ខ្លួនឯងជាមនុស្សស្រីដែលពូកែម្នាក់ នៅក្នុងសង្គម។

ជាងនេះទៅទៀតមនុស្សស្រីប្រសិនបើចង់ ទទួលបានភាពទាក់ទាញ ឱ្យកាន់តែខ្លាំង ពីមនុស្សជុំវិញខ្លួន នៅក្នុងសង្គមសព្វថ្ងៃនេះមនុស្សស្រីគួរតែមានវិធីសាស្ត្រ ដ៏អាថ៌កំបាំងសម្រាប់ខ្លួនឯងដើម្បីធ្វើឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រីម្នាក់ដែលកាន់តែទទួលបាន ភាពទាក់ទាញ កាន់តែខ្លាំង។

អាថ៌កំបាំងទាំង៥នេះហើយដែលជួយបង្កើនភាពទាក់ទាញរបស់ មនុស្សស្រីឱ្យកាន់តែខ្លាំង៖

១. តែងតែមើលថែខ្លួនឯង

រូបតំណាង
រូបតំណាង

ចំណុចនេះសំខាន់បំផុតក្នុងការធ្វើជាមនុស្សស្រី ដែលពោរពេញដោយភាពទាក់ទាញ គឺមនុស្សស្រីត្រូវតែចេះមើលថែរក្សាខ្លួនឯងឱ្យមានភាពស្រស់ស្អាត និងមានសុខភាពល្អជានិច្ច នោះអ្នកនឹងទទួលបាន ភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតជាមួយនឹងអាថ៌កំបាំង ក្នុងការថែរក្សាខ្លួនឯងឱ្យបានល្អ។

២. ជឿជាក់លើខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រីមួយចំនួន មិនមានភាពស្រស់ស្អាត ដែលអាចទាក់ទាញ មនុស្សជុំវិញខ្លួននោះទេប៉ុន្តែការមានទំនុកចិត្តនិងការជឿជាក់ លើខ្លួនឯងនេះហើយដែលវាជួយធ្វើឱ្យមនុស្សស្រី កាន់តែទទួលបានភាពទាក់ទាញ កាន់តែខ្លាំងបន្ថែមទៀត ព្រោះមនុស្សស្រីដែលអាចពូកែបានគឺតែងតែជាមនុស្សស្រី ដែលមានភាពជឿជាក់លើខ្លួនឯង។

៣.បង្កើតក្លិនក្រអូបពិសេសផ្ទាល់ខ្លួន

រូបតំណាង
រូបតំណាង

ក្លិនខ្លួនក្រអូប វាជាអាវុធដ៏ពិសេសមួយដែលជួយធ្វើឱ្យ មនុស្សស្រីគ្រប់រូប ទទួលបានភាពទាក់ទាញ កាន់តែខ្លាំងពីមនុស្សនៅក្នុងសង្គមសព្វថ្ងៃនេះ។ ដូច្នេះហើយ អ្នកគួរតែបង្កើត ក្លិនក្រអូបផ្ទាល់ខ្លួនដូចជាការជ្រើសរើស ការប្រើប្រាស់ក្លិនទឹកអប់ សាប៉ូកក់សក់ ឬសាប៉ូដុសខ្លួនជាដើមដើម្បីធ្វើឱ្យរាងកាយ ពោរពេញដោយមាន ក្លិនក្រអូបជាប់ខ្លួន នោះហើយដែលជា អាថ៌កំបាំង ក្នុងការបន្ថែមភាពទាក់ទាញ របស់មនុស្សស្រី។

៤. ចេះរីករាយនឹងជីវិត

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រី ការដែលចេះរីករាយ នឹងជីវិតខ្លួនឯងបែបនេះ វាបានបង្ហាញឱ្យឃើញ ថាមនុស្សស្រីម្នាក់នោះ គឺមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការដោះស្រាយរាល់បញ្ហាដែលជាហេតុធ្វើឱ្យពួកគេ តែងតែរីករាយ ជាមួយនឹងជីវិតខ្លួនឯងជានិច្ច មិនថាទោះស្ថិតក្នុងស្ថានភាព លំបាកបែបណានោះទេគឺពួកគេតែងតែរីករាយជានិច្ច ដែលទាំងនេះហើយ ជាអាថ៌កំបាំងមួយក្នុងការបង្កើនភាពទាក់ទាញ របស់មនុស្សស្រី ឱ្យកាន់តែខ្លាំង។

៥.មានយុទ្ធសាស្ត្រផ្ទាល់ខ្លួន

រូបតំណាង
រូបតំណាង

យុទ្ធសាស្ត្រផ្ទាល់ខ្លួននេះគឺជាយុទ្ធសាស្ត្រ ដែលមនុស្សស្រីម្នាក់ៗ មានរបៀបខុសៗគ្នានៅក្នុងការបង្កើនភាពទាក់ទាញសម្រាប់ខ្លួនឯង យុទ្ធសាស្ត្រនោះគឺមានដូចជា ការប្រើស្នាមញញឹម ទៅកាន់មនុស្សជុំវិញខ្លួន ឬការចេះជួយអ្នកដទៃ ក្នុងគ្រាលំបាកជាដើម ហើយកាលដែលមានយុទ្ធសាស្ត្រ ផ្ទាល់ខ្លួននេះហើយ ដែលជាអាថ៌កំបាំងមួយ ក្នុងការបង្កើន ភាពទាក់ទាញរបស់មនុស្សស្រី ឱ្យកាន់តែខ្លាំង៕

ប្រភព៖​ phunuvagiadinh

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...