ជីវិត៖ ក្នុងនាមជាមនុស្សស្រី កើតមកជាភេទទន់ខ្សោយ និងត្រូវពឹងផ្អែកលើបុរស។ ប៉ុន្តែទោះបីជា ធម្មជាតិរបស់មនុស្សស្រីជា មនុស្សទន់ជ្រាយក៏ដោយ អ្នកចាំបាច់ត្រូវចាំថា នៅក្នុងជីវិតនេះ យើងត្រូវការបុរសម្នាក់ ដែលពិតជាស្រឡាញ់យើង។ មិនលុតជង្គង់ សុំបុរសឱ្យ ផ្តល់ក្តីស្រឡាញ់ ដល់យើងនោះទេ។
ស្ត្រីមិនគិតថា ពួកគេនឹងធ្វើឱ្យ មនុស្សប្រុស ស្រឡាញ់ពួកគេ ជារៀងរហូតទេ។ សម្រស់អាចមកដល់ ទីបញ្ចប់ នៅពេលណាមួយ គ្មានអ្វីដែល ស្ថិរស្ថេរនោះទេ។ បុរសតិច ឬច្រើនក៏អាចជំពប់ដួល ទៅក្នុងអន្លង់ស្នេហ៍ នារីវ័យក្មេងបានដែរ។ ដូច្នេះការអភ័យទោស គឺជាកត្តាសំខាន់ ហើយការអត់ធ្មត់ គឺជាការចាំបាច់ សម្រប់នារីគ្រប់រូប។ ប៉ុន្តែកុំធ្វើឱ្យមនោសញ្ចេតនា ជ្រាលជ្រៅរបស់អ្នក ក្លាយជាទ្វារបិទច្រកចេញ របស់ខ្លួនឯងឲ្យសោះ។
កើតជាមនុស្សស្រី គឺវេទនាខ្លាំងណាស់។ ប្រសិនបើអ្នក មិនស្រឡាញ់ខ្លួនឯងទេ គ្មាននរណាម្នាក់ អាចធ្វើវាសម្រាប់អ្នកបានឡើយ។ ក្នុងនាមជាស្ត្រី ត្រូវរស់នៅដោយភាពឯករាជ្យ និងមិនពឹងផ្អែក លើនរណាម្នាក់។ ប្រសិនបើយើងដើរដោយជើងទាំងពីរផ្ទាល់ យើងនឹងទៅដល់កន្លែង ដែលយើងចង់ទៅ។ យ៉ាងណាមិញ ស្ត្រីមិនគួរពឹងផ្អែក លើស្មារបស់នរណាម្នាក់ទេ វានឹងធ្វើឲ្យអ្នកបាត់បង់ សេរីភាពរបស់ខ្លួនឯង។
ស្ត្រីដែលដើរ តាមអ្នកដទៃ ច្រើនតែទទួលបានលទ្ធផល ទៅតាមការកំណត់ របស់មនុស្សទាំងនោះ។ ខណៈពេលដែលស្ត្រីដែល ហ៊ានដើរតែម្នាក់ឯង តែងតែទទួលបានជោគជ័យ ដែលមិនធ្លាប់មានពីមុនមក។ សព្វថ្ងៃនេះបុរស និងស្ត្រីគឺ មានភាពស្មើគ្នា ដូច្នេះគ្មានអ្វី ដែលស្ត្រីមិនអាចធ្វើ បាននោះទេ។
សុភមង្គល និងទុក្ខព្រួយផ្ទាល់ខ្លួនរបស់អ្នក ត្រូវតែគ្រប់គ្រងដោយខ្លួនអ្នក។ ការទុកចិត្តអ្នកដទៃ នឹងនាំឱ្យមាន ជីវិតវេទនា។ នៅពេលអ្នកឯករាជ្យ ខាងបញ្ញា អ្នកនឹងមានទំនុកចិត្ត ហើយអ្នកអាចមាន ឯករាជ្យទៅលើអ្វីគ្រប់យ៉ាង និងអាចធ្វើបានគ្រប់យ៉ាង ដែលអ្នកចង់ធ្វើ៕
ប្រភព ៖ phunutoday