យល់ដឹង៖មនុស្សយើងម្នាក់ៗ សុទ្ធតែបានដឹងហើយថា ការដែលបណ្តោយឱ្យខ្លួនឯង មានទម្លាប់ក្នុងការគិតច្រើនគឺវាមិនត្រឹមតែមិនជួយ ឱ្យអ្វីៗគ្រប់យ៉ាង មានភាពប្រសើរ ឡើងវិញនោះទេតែវារឹតែធ្វើឱ្យយើងទាំងអស់គ្នា កាន់តែមិនអាចដោះស្រាយអ្វីបាន ដូច្នេះហើយ យើងទាំងអស់គ្នា គួរតែកាត់បន្ថយក្នុងការគិតច្រើន។
ជាងនេះទៅទៀតការដែលមានទម្លាប់ ក្នុងការគិតច្រើន វាក៏អាចធ្វើឱ្យយើងទាំងអស់គ្នា អាចបំផ្លាញអ្វីៗគ្រប់យ៉ាង ដែលនៅក្បែរខ្លួនយើង ដោយមិនដឹងខ្លួនទៀតផងប្រសិនបើយើងទាំងអស់គ្នា មិនបានធ្វើការទប់ស្កាត់ ឬកាត់បន្ថយការគិតច្រើនរបស់ខ្លួនឯង។
ការដែលមានទម្លាប់ ក្នុងការគិតច្រើនវានឹងធ្វើឱ្យអ្នកបំផ្លាញ រឿងទាំងនេះ ដោយមិនដឹងខ្លួន៖
១.បំផ្លាញស្នេហា និងគ្រួសារ
ការចេះគិតពិចារណា មុននឹងធ្វើអ្វីមួយវាគឺជារឿងដែលល្អខ្លាំងណាស់ ផ្ទុយទៅវិញ ចំពោះការដែលមានទម្លាប់ ក្នុងការគិតច្រើន វាពិតជាមាន ផលអាក្រក់ខ្លាំងណាស់ព្រោះនៅពេលដែល មានទម្លាប់ក្នុងការគិតច្រើន វានឹងធ្វើឱ្យអ្នកចេះតែស្រមើស្រមៃ នូវរឿងរ៉ាវអាក្រក់ៗមួយចំនួន ដែលមិនទាន់នឹងកើតឡើង។ ហេតុនេះហើយ ការដែលមាន ទម្លាប់ ក្នុងការគិតច្រើននេះ វាគឺជាឱកាសមួយ ដែលងាយនឹងធ្វើឱ្យអ្នកអាច បំផ្លាញស្នេហា និងគ្រួសារ ដែលអ្នកធ្លាប់តែមានក្តីសុខ បានយ៉ាងឆាប់រហ័ស។
២.បំផ្លាញរាល់ទំនាក់ទំនងដែលអ្នកធ្លាប់មាន
មនុស្សយើងម្នាក់ៗ អាចគិតថាការគិតច្រើន វាគ្រាន់តែជារឿងទូទៅ ប៉ុន្តែយើងទាំងអស់គ្នា មិនទាន់បានដឹងច្បាស់នៅឡើយទេថា ការដែលបណ្តោយឱ្យខ្លួនឯង មានគិតច្រើនបែបនេះវាមិនត្រឹមតែ មិនអាចជួយ ដោះស្រាយអ្វីបាននោះទេ តែវារឹតតែបន្ថែមសម្ពាធ ដែលធ្វើឱ្យអ្នកមិនអាច ដោះស្រាយអ្វីបាន។ ជាងនេះទៅទៀត វានឹងធ្វើឱ្យអ្នក ទទួលរងនូវ ការប៉ះទង្គិចផ្នែក សតិអារម្មណ៍ជាខ្លាំង ដែលវាអាចធ្វើឱ្យអ្នក ក្លាយទៅជា មនុស្សដែលឆាប់ឆេវឆាវនិងមិនចេះអត់ធ្មត់ ដែលជាហេតុធ្វើឱ្យអ្នក ងាយនឹងបំផ្លាញរាល់ទំនាក់ទំនងល្អ ដែលអ្នកធ្លាប់តែមាន ជាមួយនឹងមនុស្សជុំវិញខ្លួន ខ្លាំងណាស់។
៣.បំផ្លាញក្តីសុខខ្លួនឯង
នៅពេលដែល អ្នកកាន់តែបណ្តោយឱ្យខ្លួនឯង មានការគិតច្រើនកាន់តែខ្លាំង នោះអ្នកនឹងមិនត្រឹមតែ មិនបាត់បង់ក្តីសុខខ្លួនឯងនោះទេ តែអ្នកក៏គ្មានថ្ងៃ នឹងអាចរស់នៅ ដោយមានសេចក្តីសុខបានដែរព្រោះមិនថាអ្នក រស់នៅជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាល និងពោរពេញដោយមនុស្សល្អៗ នៅជុំវិញខ្លួនជាច្រើន ប៉ុណ្ណាក៏ដោយក៏អ្នកនៅតែមិនអាចមានក្តីសុខបានដែរ នោះក៏ដោយសារតែ ការដែលអ្នក ចេះតែបណ្តោយឱ្យខ្លួនឯង មានការព្រួយបារម្ភពីនេះ ពីនោះ និងគិតច្រើន ពីអ្វីដែលមិនទាន់ បានកើតឡើង។ ដូច្នេះហើយ ប្រសិនបើអ្នក នៅតែបន្តក្នុងការ មានទម្លាប់គិតច្រើនទៀតនោះអ្នកនឹងគ្មានថ្ងៃ រស់នៅដោយមាន សេចក្តីសុខបានឡើយ។
ប្រភព៖ phunuvadiadinh