រឿង៤យ៉ាង អាច​ធ្វើឱ្យ មនុស្សស្រីធ្លាក់តម្លៃ ដោយសារតែ មនុស្សប្រុសម្នាក់បាន - TrueID

រឿង៤យ៉ាង អាច​ធ្វើឱ្យ មនុស្សស្រីធ្លាក់តម្លៃ ដោយសារតែ មនុស្សប្រុសម្នាក់បាន

June 10, 2021

យល់ដឹង៖មនុស្សស្រីគ្រប់រូប សុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរ គ្រប់ៗគ្នាក្នុងការរស់នៅក្នុង សង្គមមួយនេះ ដូច្នេះហើយមនុស្សស្រីគ្រប់រូប គឺត្រូវតែចេះ ថែរក្សានូវសេចក្តីថ្លៃថ្នូរ និងតម្លៃខ្លួនឯង ឱ្យបានល្អលើសពីនេះ កុំបណ្តោយឱ្យខ្លួនឯងធ្វើអ្វីដែលអាចនាំឲ្យ​ បាត់បង់នូវ សេចក្តីថ្លៃថ្នូរឱ្យសោះ។

ជាពិសេសមនុស្សស្រី កុំ​ដោយសារតែ មនុស្សប្រុសម្នាក់ ក៏​ធ្វើឱ្យតម្លៃខ្លួនរបស់អ្នក ធ្លាក់ចុះ។ ត្រូវចាំ​ថា មុន​អ្នក​ស្រលាញ់​នរណាម្នាក់ ​ដាច់​ខាត​អ្នក ត្រូវ​តែស្រលាញ់ខ្លួនឯង ជាមុន​សិន ទើប​ខាង​ប្រុស​មិន​ហ៊ាន នឹង​មើល​ងាយ​យើង​ បាន​ដោយ​ងាយ។ 

រឿង៤យ៉ាងដែលអាចធ្វើឱ្យមនុស្សស្រី ធ្លាក់តម្លៃដោយសារតែ មនុស្សប្រុសម្នាក់បាន៖

១.ចាត់ទុកមនុស្សប្រុសជាអ្វីៗគ្រប់យ៉ាង

រូបតំណាង
រូបតំណាង

មនុស្សស្រី នៅពេលដែលពួកគេចាត់ទុកមនុស្សប្រុសម្នាក់ គឺជាអ្វីៗគ្រប់យ៉ាង នោះសេចក្តីថ្លៃថ្នូរ និងតម្លៃខ្លួន របស់ពួកគេ ច្បាស់ជាមាន ការធ្លាក់ចុះជាមិនខានព្រោះការដែលមនុស្សស្រី ចាត់ទុកមនុស្សប្រុសម្នាក់ ជាអ្វីៗគ្រប់យ៉ាង នោះមនុស្សស្រី នឹងហ៊ានធ្វើរឿងគ្រប់យ៉ាង ដើម្បីតែមនុស្សប្រុសម្នាក់នោះហើយកាលដែលហ៊ាន ធ្វើរឿងគ្រប់យ៉ាងដើម្បីតែ មនុស្សប្រុសនេះហើយ ដែលធ្វើឱ្យមនុស្សស្រី មើលមិនដឹងថាអ្វីដែលខុស អ្វីដែលត្រូវទើបធ្វើឱ្យពួកគេ ប្រឈមមុខ នឹងបាត់បង់សេចក្តីថ្លៃថ្នូរ និងតម្លៃខ្លួនឯង។

២. ពឹងផ្អែកទៅលើតែលុយគេ

រូបតំណាង
រូបតំណាង

បើទោះបីកើតមក ក្នុងនាមជាមនុស្សស្រីមិនមានភាពរឹងមាំ ដូចមនុស្សប្រុសក៏ដោយ ក៏មនុស្សស្រី នៅតែអាចមានសមត្ថភាព ក្នុងការរកប្រាក់ចិញ្ចឹមខ្លួនឯង បានដូចមនុស្សប្រុសដែរ។ ដូច្នេះហើយ ប្រសិនបើមនុស្សស្រី មិនចេះរកប្រាក់ ហើយចាំតែពឹងផ្អែក ទៅលើតែលុយរបស់ មនុស្សប្រុសនោះច្បាស់ណាស់ មនុស្សប្រុស នឹងបន្ទាបតម្លៃខ្លួន របស់អ្នកជាមិនខាន។ លើសពីនេះ សេចក្តីថ្លៃថ្នូររបស់មនុស្សស្រី ក៏ត្រូវបាត់បង់ដោយសារតែការមើលងាយ ពីមនុស្សប្រុសផងដែរ​។

៣. អួតអាង

រូបតំណាង
រូបតំណាង

មនុស្សស្រីមួយចំនួន ចូលចិត្តអួតអាងខ្លួនឯងថាជាមនុស្សស្រីដែលល្អ ​ដើម្បីចង់ទទួលបាន ភាពទាក់ទាញ ពីមនុស្សប្រុសប៉ុន្តែការអួតអាង របស់មនុស្សស្រីនេះហើយ ដែលវានឹងធ្វើឱ្យមនុស្សប្រុស កាន់តែមិនចូលចិត្ត។ លើសពីនេះសេចក្តីថ្លៃថ្នូរ និងតម្លៃខ្លួន របស់មនុស្សស្រី ក៏កាន់តែធ្លាក់ចុះដែរ ព្រោះថាការអួតអាងវាគឺជារឿងមួយ ដែលមនុស្សនៅក្នុងសង្គម មិនចូលចិត្តឡើយ។

៤. ឈ្លោះប្រកែកគ្នាដោយសារតែមនុស្សប្រុស

រូបតំណាង
រូបតំណាង

មិនថាមានអ្វីកើតឡើងទេដាច់ខាតមនុស្សស្រី មិនត្រូវមានការឈ្លោះប្រកែកគ្នា ដោយសារតែ មនុស្សប្រុសទេ ព្រោះថា វាមិនត្រឹមតែ គ្មានផលប្រយោជន៍ទេ តែវារឹតតែធ្វើឱ្យអ្នក បាត់បង់នូវសេចក្តីថ្លៃថ្នូរនិងបាត់បង់តម្លៃ របស់ខ្លួនឯងជាខ្លាំង។ ហេតុនេះ​ហើយ មនុស្សស្រីត្រូវចងចាំថា មិនត្រូវបណ្តោយ ឱ្យខ្លួនឯង បាត់បង់នូវសេចក្តីថ្លៃថ្នូរនិងតម្លៃខ្លួនឯង ដោយសារតែមនុស្សប្រុសម្នាក់ នោះទេ៕

ប្រភព៖​ sanook

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...