យល់ដឹង៖មនុស្សស្រីជាប្រពន្ធគ្រប់រូប គួរតែរៀនធ្វើខ្លួនឱ្យក្លាយទៅជាប្រពន្ធដ៏ឆ្លាតវៃម្នាក់ទើបអ្នកអាចបង្ក្រាបប្តីខិលខូចរឿងមានស្រីក្រៅបាន ម្យ៉ាងទោះនៅពេលនេះប្តីរបស់អ្នកល្អឬស្មោះត្រង់នឹងអ្នកប៉ុណ្ណាក៏ដោយ ក៏មនុស្សស្រីគួរតែបានត្រៀមខ្លួនទុកជាមុន ក្នុងការត្រូវប្តីក្បត់ចិត្ត។
ជាងនេះទៅទៀត ប្រពន្ធឆ្លាតគួរតែបានត្រៀមខ្លួនក្នុងការធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យបានរួចជាស្រេច ប្រសិនបើប្តីក្បត់ចិត្តអ្នក ទៅលួចមានស្រីនៅខាងក្រៅព្រោះវានឹងមិនសូវធ្វើឱ្យអ្នកទទួលរងការឈឺចាប់ និងការវេទនា ឬត្រូវប្តីជាន់ឈ្លីបានតាមចិត្តនោះទេ។
ប្រពន្ធឆ្លាតតែងតែត្រៀមខ្លួនធ្វើរឿងទាំងនេះរួចជាស្រេច ប្រសិនបើប្តីក្បត់ចិត្ត៖
១. លែងលះ
មនុស្សស្រីសម័យនេះមិនដូចមនុស្សស្រីសម័យមុន ដែលសុខចិត្តទ្រាំរស់នៅជាមួយប្តីផិតក្បត់ ដែលទឹកភ្នែករាល់ថ្ងៃនោះទេ មនុស្សស្រីសម័យនេះគឺឆ្លាតខ្លាំងណាស់ ហើយបើទោះបីជាពេលនេះ ប្តីពួកគេស្រលាញ់ ស្មោះត្រង់នឹងពួកគេខ្លាំងប៉ុណ្ណានោះទេអ្វីដែលប្រពន្ធឆ្លាតត្រៀមខ្លួនរួចជាស្រេច នៅពេលដែលប្តីក្បត់ចិត្តនោះគឺការលែងលះ ឬចែកផ្លូវគ្នា ព្រោះចំពោះមនុស្សស្រីសម័យនេះ សុខចិត្តនៅមេម៉ាយក៏មិននៅរងទុក្ខ ឬដេកយំរាល់យប់ដោយសារតែត្រូវប្តីក្បត់ចិត្តនោះទេ។
២.មិនដើរចេញដោយខ្លួនទទេរ
មនុស្សស្រីជាប្រពន្ធភាគច្រើននៅពេលដែលដឹងថាប្តីក្បត់ចិត្ត គឺតែងតែប្រើអារម្មណ៍មួយឆាវ សុខចិត្តដើរចេញទាំងទឹកភ្នែកដោយមិនយកអ្វីទៅជាមួយ សូម្បីតែកូនៗ ប៉ុន្តែដោយឡែកចំពោះមនុស្សស្រីដែលជាប្រពន្ធឆ្លាតវិញបើដឹងថាប្តីក្បត់ចិត្តហើយនោះ គឺពួកគេមិនដើរចេញដោយខ្លួនទទេរឡើយ។
៣.ធ្វើខ្លួនឱ្យមានតម្លៃ
ពិតណាស់ ប្រពន្ធភាគច្រើនឱ្យតែដឹងថាប្តីក្បត់ចិត្តគឺដឹងតែទៅរករឿងឈ្លោះ ជាមួយស្រីរបស់ប្តីហើយ លើសពីនេះ លន់តួរឱ្យប្តីវិលមកវិញទៀតប៉ុន្តែចំពោះមនុស្សស្រីដែលជាប្រពន្ធឆ្លាតវិញ ដាច់ខាតគេមិនធ្វើខ្លួនគេឱ្យអស់តម្លៃ ដោយសារតែមនុស្សប្រុសអត់កេរ្តិ៍ខ្មាស ធ្វើរឿងផិតក្បត់នោះទេ ម្យ៉ាងអ្វីដែលប្រពន្ធឆ្លាតធ្វើ គឺធ្វើខ្លួនគេឱ្យកាន់តែមានតម្លៃដែលអាចធ្វើឱ្យប្តីស្តាយក្រោយអស់មួយជីវិត៕
ប្រភព៖ phunutoday