កុំ​ធ្វើ​រឿង ​ទាំងនេះអី ​បើ​ចង់​ឲ្យ​crush ចាប់​អារម្មណ៍ មកលើអ្នក វិញនោះ - TrueID

កុំ​ធ្វើ​រឿង ​ទាំងនេះអី ​បើ​ចង់​ឲ្យ​crush ចាប់​អារម្មណ៍ មកលើអ្នក វិញនោះ

June 15, 2021

យល់ដឹង៖មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ គឺតែងតែចង់ឱ្យ មនុស្សជុំវិញខ្លួន មានការចាប់អារម្មណ៍លើ ជាពិសេសមនុស្សប្រុសព្រោះថាការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួននេះហើយ ដែលវាអាចធ្វើឱ្យមនុស្សស្រី កាន់តែមើលឃើញពីតម្លៃ និងកាន់តែមានភាពជឿជាក់ មកលើខ្លួនឯង។

មនុស្សស្រី ប្រសិនបើចង់ឱ្យខ្លួនឯងទទួលបានការចាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួន ជាពិសេស ពីមនុស្សប្រុសនោះ ដាច់ខាត អ្នកមិនត្រូវធ្វើរឿងមួយចំនួន ដែលបានរៀបរាប់ នៅខាងក្រោមនេះទេព្រោះវាមិនត្រឹមតែ មិនអាចជួយ​ឱ្យអ្នក មិនទទួលបាន ការចាប់អារម្មណ៍នោះទេតែវាក៏រឹតតែធ្វើឱ្យ មនុស្សជុំវិញខ្លួនអ្នក មិនចង់នៅក្បែរអ្នក ទៀងផង។

ប្រសិនបើចង់ឱ្យ មនុស្សប្រុសម្នាក់ ចាប់អារម្មណ៍លើដាច់ខាតមនុស្សស្រី មិនត្រូវធ្វើរឿងទាំងនេះទេ៖

១. ផ្លាស់ប្តូររូបរាងកាយ និងសម្រស់របស់ខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូប ដែលកើតមកមិនថាមានមុខមាត់ បែបណានោះទេ គឺសុទ្ធសឹងតែ មានសម្រស់ស្រស់ស្អាតពីធម្មជាតិដូចៗគ្នា និងមានភាពស្រស់ស្អាត តាមបែបរៀងៗខ្លួន ដែលមនុស្សប្រុសភាគច្រើន​ តែងតែចាប់អារម្មណ៍លើ សម្រស់ធម្មជាតិនោះ។ ប៉ុន្តែប្រសិនបើមនុស្សស្រី ព្យាយាមកែរូបរាងកាយនិងមុខមាត់ខ្លួនឯង ​ដើម្បីតែផ្គាប់ចិត្តនរណាម្នាក់ ឱ្យមកចាប់អារម្មណ៍លើនោះសម្រាប់មនុស្សប្រុស គឺពួកគេអាចនឹង ចាប់អារម្មណ៍លើ ប៉ុន្តែពួកគេនឹងចាប់អារម្មណ៍លើ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។ ដូច្នេះហើយ មនុស្សស្រីដាច់ខាត មិនត្រូវផ្លាស់ប្តូររូបរាងកាយ ដែលអ្នកមានតែមួយដើម្បីឱ្យមនុស្សប្រុស មកចាប់អារម្មណ៍លើនោះទេ។

២. បោះបង់គ្រួសារនិងមិត្តភក្តិចោល

រូបតំណាង
រូបតំណាង

គ្រួសារ និងមិត្តភក្តិគឺសុទ្ធសឹងតែជា មនុស្សដែលស្រលាញ់ ​និងតែងតែនៅក្បែរអ្នកជានិច្ច។ ហេតុនេះហើយកុំដោយសារតែ ទាមទារការចាប់អារម្មណ៍ ពីមនុស្សប្រុសម្នាក់ សុខចិត្តឈប់ខ្វាយខ្វល់ ជាមួយនឹង មនុស្សដែលនៅក្បែរខ្លួនឱ្យសោះ។ ម្យ៉ាងវិញ មនុស្សស្រីដែលបោះបង់គ្រួសារ និងមិត្តភក្តិចោល ហើយឈប់ខ្វាយខ្វល់ ជាមួយនោះ គឺជាមនុស្សស្រី ដែលគ្មាននរណាម្នាក់ ច​ង់នៅជីតឡើយ ជាពិសេសមនុស្សប្រុស។ ហេតុនេះហើយ មុននឹងចង់ឱ្យអ្នកដទៃចាប់អារម្មណ៍លើ មនុស្សស្រីត្រូវចេះស្រលាញ់ យកចិត្តទុកដាក់ជាមួយនឹង មនុស្សក្បែរខ្លួនជាមុនសិន។

៣. ព្យាយាមផ្លាស់ប្តូរអត្តចរិតរបស់ខ្លួនឯង

រូបតំណាង
រូបតំណាង

កុំដោយសារតែផ្គាប់ចិត្ត មនុស្សប្រុសម្នាក់ ឱ្យមមកចាប់អារម្មណ៍លើ សុខចិត្តផ្លាស់ប្តូរ អ្វីដែលជាខ្លួនឯងពិតប្រាកដឱ្យសោះព្រោះគ្មានអ្វីដែលល្អ ជាងការធ្វើជាខ្លួនឯងនោះទេ។ ម្យ៉ាងវិញប្រសិនបើអ្នក គ្រាន់តែចង់ឱ្យ មនុស្សប្រុសម្នាក់ ចាប់អារម្មណ៍មកលើ ដាច់ខាតអ្នក មិនត្រូវផ្លាស់ប្តូរអត្តចរិតនិងភាពជាខ្លួនឯងឡើយ។ លើសពីនេះ មនុស្សប្រុសភាគច្រើន អ្វីដែលពួកគេ មិនចូលចិត្តបំផុតនោះ គឺភាពក្លែងក្លាយរបស់មនុស្សស្រី។ ហេតុនេះហើយ ដើម្បីចង់បាន ការចាប់អាមរម្មណ៍ ពីមនុស្សប្រុសមនុស្សស្រីត្រូវរៀន ធ្វើជាខ្លួនឯង ពិតប្រាកដជាមុនសិន និងមិនត្រូវផ្លាស់ប្តូរខ្លួនឯង ឱ្យក្លាយទៅជា មនុស្សម្នាក់ផ្សេងទៀត នោះទេ៕

ប្រភព៖​ dazzling

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...