នៅពីក្រោយការត្រូវរ៉ូវគ្នា រវាងម្តាយក្មេកនិងកូនប្រសារស្រី តែងតែមកពីមូលហេតុទាំងនេះ - TrueID

នៅពីក្រោយការត្រូវរ៉ូវគ្នា រវាងម្តាយក្មេកនិងកូនប្រសារស្រី តែងតែមកពីមូលហេតុទាំងនេះ

October 22, 2021

យល់ដឹង៖ ជាធម្មតាទំនាក់ទំនងរវាងម្តាយក្មេកនិងកូនប្រសារស្រី គឺមិនសូវមានការត្រូវរ៉ូវរវាងគ្នាខ្លាំងប៉ុន្មានទេប៉ុន្តែក៏មានម្តាយក្មេក និងកូនប្រសារស្រីមួយចំនួន មិនត្រឹមតែមានការត្រូវរ៉ូវគ្នាខ្លាំងទេថែមទាំងម្តាយក្មេក ស្រលាញ់កូនប្រសារស្រី ជាងស្រលាញ់កូនបង្កើតខ្លួនឯងទៀតផង។

ហេតុនេះហើយ នៅពីក្រោយការត្រូវរ៉ូវរវាងម្តាយក្មេកនិងកូនប្រសារស្រី គឺវាតែងតែមកពីមូលហេតុមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលកូនប្រសារស្រីតែងតែយកហេតុផលទាំងនោះយកមកអនុវត្ត ទើបធ្វើឱ្យពួកគេ ទទួលបានការចូលចិត្ត និងស្រលាញ់ជាខ្លាំងពីម្តាយកក្មេករបស់ពួកគេ។

នៅពីក្រោយការត្រូវរ៉ូវគ្នារវាងម្តាយក្មេកនឹងកូនប្រសារស្រី តែងតែមកពីមូលហេតុទាំងនេះ៖

១. ចេះដឹងគុណ

រូបតំណាង
រូបតំណាង

វាជាការពិត នៅពេលដែលកូនប្រសារស្រីមានការចេះដឹងគុណចំពោះម្តាយក្មេក បើទោះបីមិនមែនជាម្តាយបង្កើត ដែលបង្កើតពួកគេមកក៏ដោយ តែយ៉ាងហោចណាស់ ក៏ម្តាយក្មេកជាអ្នកបង្កើតប្តីរបស់ពួកគេមកដែរ ហេតុនេះហើយ ការចេះដឹងគុណ វាក៏បានធ្វើឱ្យម្តាយក្មេក មានការស្រលាញ់ចូលចិត្តជាខ្លាំងហើយធ្វើអ្វីមួយ ក៏មិនត្រូវទើសចិត្តម្តាយក្មេកដែរ ព្រោះថាម្តាយក្មេកបានស្រលាញ់និងចាត់ទុកដូចជាកូនបង្កើតទៅហើយ។

២. ចេះស្តាប់បង្គាប់

រូបតំណាង
រូបតំណាង

បើទោះបីជាម្តាយក្មេកជាមនុស្សដែលពូកែទើសទាល់ច្រើន ធ្វើអ្វីមួយក៏មិនដែលពេញចិត្តក៏ដោយឱ្យតែកូនប្រសារស្រីចេះស្តាប់បង្គាប់តាម និងមិនចេះតមាត់នោះ មិនយូរមិនឆាប់ឡើយម្តាយក្មេកច្បាស់ជាមើលឃើញចំណុចល្អ ហើយទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារស្រីច្បាស់ជាល្អជាមួយគ្នា ជាក់ជាមិនខាន។

៣. ចេះយកចិត្តទុកដាក់

រូបតំណាង
រូបតំណាង

ចិត្តរបស់មនុស្សចាស់ឆាប់ទន់ខ្លាំងណាស់ប្រសិនបើធ្វើអ្វីមួយចេញពីចិត្ត ហើយបង្ហាញឱ្យម្តាយក្មេកបានឃើញនោះ ម្តាយក្មេកច្បាស់ជាពេញចិត្ត ហេតុនេះហើយនៅពីក្រោយ ការត្រូវរ៉ូវរវាងម្តាយក្មេកនិងកូនប្រសារស្រី គឺមកពីកូនប្រសារស្រីតែងតែមានការយកចិត្តទុកដាក់ ក៏ដូចជាមើលថែបានយ៉ាងល្អ ទើបធ្វើឱ្យទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារស្រី មានការត្រូវរ៉ូវគ្នាបានយ៉ាងល្អ។

៤. ចេះគោរព

រូបតំណាង
រូបតំណាង

សម្រាប់កូនប្រសារស្រី ការគោរពចំពោះម្តាយក្មេក វាជាអ្វីដែលសំខាន់បំផុតដែលអាចធ្វើឱ្យទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារស្រីមានការត្រូវរ៉ូវគ្នាបានយ៉ាងល្អ ហេតុនេះហើយ ម្តាយក្មេកគ្រប់រូប គឺពិតជាត្រូវការឱ្យកូនប្រសារស្រី មានការចេះគោរព និងឱនលំទោនណាស់ចំពោះខ្លួនណាស់ មួយវិញទៀត ទោះបីជាកូនប្រសារស្រីល្អឥតខ្ជោះប៉ុណ្ណាក៏ដោយបើគ្មានការចេះគោរព និងឱនលំទោនទេនោះ ទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារស្រីច្បាស់ជាល្អក់កកនឹងគ្នា ជាក់ជាមិនខាន៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...