យល់ដឹង៖ ការសម្រកទម្ងន់ គឺជារឿងមួយ ដែលពិបាកខ្លាំងណាស់ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះពួកគេ ពិតជាមានការពិបាកខ្លាំងណាស់ ជាមួយនឹងតមអាហារ ដែលពួកគេចូលចិត្ត ដូច្នេះហើយ ទើបធ្វើឱ្យពួកគេចេះតែឡើងគីឡូ។
ជាទូទៅ គេតែងតែនិយាយថា ប្រសិនបើអ្នក មិនតមអាហារមួយចំនួនទេនោះ ទោះអ្នកហាត់ប្រាណច្រើនប៉ុណ្ណាក៏ដោយក៏វាមិនអាចស្រកគីឡួបានដែរ។ រឿងនេះអាចជាការពិត ប៉ុន្តែប្រសិនបើអ្នកបានសាកល្បង នូវវិធីខាងក្រោមនេះ ជាមុនសិន អ្នកអាចនឹងស្រកគីឡូបាន តាមអ្វីដែលអ្នកចង់បានទៀតផងដោយមិនចាំបាច់ ទាល់តែតមអាហារដែលអ្នក តែងតែចូលចិត្តញុំានោះទេ។
វិធី៦យ៉ាងដែលធ្វើឱ្យអ្នកអាចសម្រកទម្ងន់បាន ដោយមិនចាំបាច់តមអាហារ ដែលអ្នកតែងតែចូលចិត្ត៖
១. គ្រប់គ្រងបរិមាណអាហារដែលអ្នកញុំា
គ្មានហេតុផលអ្វីដែលអ្នក ត្រូវបោះបង់ចោលអាហារ ដែលអ្នកចូលចិត្តនោះទេប្រសិនបើអ្នក តែងតែពិនិត្យមើលបរិមាណអាហារ ដែលអ្នកកំពុងញុំានោះ ជាងនេះទៅទៀត អ្នកអាចជ្រើសរើស យកចានតូចជាងមុន ឬផឹកទឹកមួយកែវឱ្យហើយ មុនពេលទទួនអាហារ ដូច្នេះហើយអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នក មិនឱ្យឃ្លានបាន។
២. ដើរជារៀងរាល់ថ្ងៃ
ការដើររាល់ថ្ងៃវានឹងធ្វើឱ្យអ្នកទទួលបាន នូវរាងស្អាត និងមានសុខភាពល្អ រហូតដល់ដុតកាឡូរី ដែលនៅក្នុងខ្លួនបន្ថែមទៀតផង។ ការដើរវាពិតជាអាចជួយឱ្យអ្នក សម្រេចគោលដៅ ក្នុងការសម្រកទម្ងន់ បានយ៉ាងឆាប់រហ័ស ហើយការចាត់វិធានការ ក្នុងការដើរជាប្រចាំថ្ងៃបែបនេះ វានឹងជួយឱ្យអ្នកសម្រកទម្ងន់ បានដោយជោគជ័យ។
៣.ធ្វើសកម្មភាពឱ្យបានច្រើន នៅពេលដែលអ្នកមិនអាចហាត់ប្រាណបាន
ប្រសិនបើអ្នកចង់ស្រកទម្ងន់ហើយបន្តញុំាអាហារ ដែលអ្នកស្រលាញ់បាន ពេលនោះអ្នកគួរតែចំណាយពេល ហាត់ប្រាណឱ្យបានច្រើនប៉ុន្តែ ប្រសិនបើអ្នកគ្មានពេល ដើម្បីហាត់ប្រាណទេនោះ អ្នកអាចយកសកម្មភាព ផ្សេងមកជំនួសបាន ដូចជារៀបចំផ្ទះ ឬធ្វើអ្វីមួយ ដើម្បីបញ្ចេញញើស ដែលជាជាតិពុល នៅក្នុងខ្លួនរបស់អ្នកផង។
៤.កុំបណ្តោយឱ្យខ្លួនឯងកើតស្តេ្រស
ក្រៅពីយកចិត្តទុកដាក់ ទៅលើអ្វីដែល អ្នកបានញុំាហើយនោះអ្នកគួរតែកុំបណ្តោយឱ្យខ្លួនឯង កើតស្ត្រសឱ្យសោះ ព្រោះថាភាពស្ត្រសវាជួយបង្កើន កម្រិតអរម៉ូនCortisol នៅក្នុងរាងកាយ ធ្វើឱ្យរាងកាយមានភាពសកម្ម ក្នុងការផលិខ្លាញ់ ដូច្នេះហើយអ្នកគួរតែកុំបណ្តោយឱ្យ ខ្លួនឯងកើតស្តេ្រសឱ្យសោះ។
៥.រៀនធ្វើឱ្យមានតុល្យភាព
អ្នកអាចបន្តញុំាអាហារ ដែលអ្នកចូលចិត្ត ហើយនៅតែអាចស្រកទម្ងន់បាន ដោយការធ្វើឱ្យមានតុល្យការ នូវរបបអាហារដែល អ្នកចូលចិត្តនោះ ហើយក៏ទទួលបាន នូវសុខភាពដ៏ល្អមួយ។ លើសពីនេះ យូរៗទៅ អ្នកក៏អាចត្រូវបានជម្រុញឱ្យមានការផ្លាស់ប្តូរ ទៅជាអាហារដែល មានជាតិខ្លាញ់ទាប និងល្អបំផុតដល់សេរីរាង្គ លើសពីនេះ វាក៏ល្អសម្រាប់ការរក្សានូវទម្ងន់ ឱ្យបានល្អទៀតផង។
៦.ប្តូរទៅញុំាអាហារសម្រន់ដែលមានសុខភាពល្អវិញ
អាហារសម្រន់ ដែលសម្បូរ ទៅដោយជីវជាតិនោះ មានដូចជាផ្លែឈើស្ងួត ផ្លែប៊័រី និងសូកូឡាខ្មៅ ដែលអាហារទាំងនោះ សុទ្ធតែជាអាហារ ដែលជួយអ្នកឱ្យឈាន ទៅដល់គោលដៅ ក្នុងការសម្រកទម្ងន់ របស់អ្នកបានក្រៅពីនេះ អាហារទាំងនោះ ក៏ជួយឱ្យអ្នក ទទួលបានភាពនូវឆ្អែតបានយូរ និងជួយកាត់បន្ថយកាឡូរី ដែលលើស នៅក្នុងខ្លួនរបស់អ្នក ទៀតផង៕