យល់ដឹង៖ រុក្ខជាតិគឺជា ផ្នែកសំខាន់មួយ ដែលអាចធ្វើឲ្យបរិយាកាសក្នុងផ្ទះ ឬការិយាល័យកាន់តែ មានសោភ័ណ្ឌភាពទ្វេដង។ គេតែងនិយមជ្រើសរើស រក្ខជាតិពណ៌បៃតង ឬចំរុះពណ៌ទៅតាម ចំណង់ចំណូលចិត្តនីមួយៗ ដែលអាចធ្វើឲ្យអារម្មណ៍ ស្រស់ស្រាយបាន។
តួរយ៉ាងរុក្ខជាតិ មាននាទីសម្អាត និងបន្សុទ្ធខ្យល់ ដែលយើងដកដង្ហើម ហើយវាក៏ដើរតួនាទី ជាគ្រឿងតុបតែងដែលមានតំលៃថោក និងទាក់ទាញផងដែរ។ គេអាចគិតថារុក្ខជាតិទាំងអស់ គឺសាកសមសម្រាប់ ការិយាល័យ ឬផ្ទះណាមួយ ប៉ុន្តែការពិត គឺថារុក្ខជាតិជាច្រើន មិនគួរស្ថិតនៅក្នុង បញ្ជីរុក្ខជាតិ ដែលអ្នកត្រូវទិញទេ។
រុក្ខជាតិទាំងអស់ត្រូវបាន បង្កើតស្មើៗគ្នាទេ ប៉ុន្តែមិនមែនទាំងអស់នោះ សុទ្ធតែជាការបន្ថែមដ៏ល្អ ដល់បរិស្ថានដែលបានសាងសង់ឡើយ។ រុក្ខជាតិខ្លះត្រូវបានគេស្គាល់ថា បណ្តាលមកពី កន្ទួលលើស្បែក បញ្ហាសត្វល្អិត បញ្ហាអាឡែរហ្សី និងមានជាតិពុល ខ្ពស់ចំពោះមនុស្ស និងសត្វថែមទៀតផង។
រុក្ខជាតិទាំងបីនោះមានដូចជា៖
១. Oleander ឬ Nerium
គឺជារុក្ខជាតិ ដែលមានរាងដូចដើមឈើ ដែលផ្តល់នូវផ្កា ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ។ ប៉ុន្តែយោងទៅតាម បណ្ណាល័យវេជ្ជសាស្រ្ត របស់សហរដ្ឋអាមេរិក បានអោយដឹងថា Oleander មានជាតិពុលខ្ពស់ ទាំងមនុស្ស និងសត្វដែលបណ្តាលអោយក្អួតខ្លាំង ឈឺក្បាល និងរហូតដល់ គាំងបេះដូង។ អ្នកខ្លះថែមទាំងបានស្លាប់ ដោយសារការលេបយក រុក្ខជាតិនេះទៀតផង។
២. រុក្ខជាតិPothosឫDevil’s Ivy
វាជារុក្ខជាតិក្នុងផ្ទះ ដ៏មានប្រជាប្រិយបំផុតមួយ ហើយបានបង្ហាញថា វាល្អបំផុត ក្នុងការបន្សុទ្ធខ្យល់ ដែលយើងដកដង្ហើមផងដែរ។ ជាអកុសលវា ត្រូវតែមកជាមួយគុណវិបត្តិរបស់វា វាមានជាតិពុល ជាពិសេសចំពោះសត្វចិញ្ចឹម ហើយប្រសិនបើ អ្នកលេបវាដោយចៃដន្យ វាអាចបណ្តាលឱ្យរលាក ហើម ក្អួត និងរាគ។ សម្រាប់សត្វចិញ្ចឹម វាអាចកាន់តែអាក្រក់ វានឹងមានអាការៈញាក់ ហើម ពិបាកដកដង្ហើម និងសូម្បីតែខ្សោយតំរងនោម ឬស្លាប់។
៣. ផ្កាDaffodils
Daffodils មានពណ៌ស ជារុក្ខជាតិដែលដុះ ដោយគ្មានទឹក ដូច្នេះមនុស្សជាច្រើន ចូលចិត្តជ្រើសរើស ដាំវាក្នុងផ្ទះ ឬលើតុ ប៉ុន្តែនេះគឺជាផ្កាមួយប្រភេទ ដែលមិនល្អសម្រាប់សុខភាពទេ ពីព្រោះផ្ការបស់វាមាន អាល់កាឡូអ៉ីតពុល។ ជាពិសេសប្រសិនបើ មានក្មេងតូចៗ នៅក្នុងផ្ទះ ហើយពួកគេ បរិភោគវាដោយចៃដន្យ វានឹងធ្វើឱ្យ ឈឺក្រពះ លើសឈាម និងចង្វាក់បេះដូងលោតមិនទៀងទាត់ អាចបណ្តាលឱ្យស្លាប់បាន យ៉ាងងាយ៕