យល់ដឹង៖ ឈឺក្បាល ឈឺក្បាលមួយចំហៀង ឈឺនៅតាមប្រាសាទ ទោះបីឈឺក្បាល អាចកើតឡើងចំពោះ មនុស្សគ្រប់គ្នាក៏ដោយ ហើយមើលទៅ ដូចជាការកើតឡើងជាទូទៅ។ ប៉ុន្តែកុំមើលរំលង រោគសញ្ញាទាំងនេះ ព្រោះចំណុចឈឺចាប់នីមួយៗ អាចប្រាប់ពីរោគសញ្ញា នៃជំងឺផ្សេងៗ។
ការឈឺក្បាល មានរោគសញ្ញា និងកើតឡើងដោយសារ ហតុផលផ្សេងៗគ្នា។ អ្នកកគួរតែផ្តល់ ការសម្រាកដល់ខួរក្បាលឲ្យបានល្អ មានការថែទាំ និងការបន្ថយស្ត្រេស។ ព្រោះការស្រ្តេសច្រើនពេក វាអាចបង្ករឲ្យ មានបញ្ហាធំ ដល់សុខភាព។
ការទទួលទានអាហារ ដែលមានជីជាតិ និងការធ្វើលំហាត់ប្រាណជាប្រចាំ វាពិតជាមាន ប្រយោជន៍ណាស់ សម្រាប់សុខភាពខួរក្បាល។ បូករួមជាមួយ ការលេងល្បែងកម្សាន្ត ដែលជំនួយដល់ខួរក្បាល ដូចជាលេងអុក លេងផ្គុំរូបជាដើម។
ខាងក្រោមជា មូលហេតុដែលបណ្តាលឲ្យ អ្នកមានអាការៈឈឺក្បាល និងដំណោះស្រាយ៖
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
១. ឈឺចាប់ នៅប្រាសាទទាំងពីរ
ការឈឺចាប់ពេញក្បាល រោគសញ្ញាទូទៅ នៃជម្ងឺនេះ គឺភាពតានតឹង ការសម្រាកតិច ការថប់បារម្ភច្រើន និងការទទួលទានស្រាញឹកញាប់។ វិធីដំណោះស្រាយ ងាយស្រួលបំផុត សូមសម្រាកពី សកម្មភាពបច្ចុប្បន្នរបស់អ្នក ផឹកតែខ្ញី ផ្តល់ឱ្យ ក្បាលរបស់អ្នក នូវការម៉ាស្សាថ្នមៗ ដើម្បីឲ្យខួរក្បាល មានការសម្រាកបានល្អ។ វានឹងជួយបំបាត់ ការឈឺក្បាល បន្ទាប់ពីនោះ សូមព្យាយាមគេង ឱ្យបានគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃ និងញ៉ាំអាហារ ឱ្យទាន់ពេលវេលា។
២. ឈឺមួយចំហៀងក្បាល
ឈឺមួយចំហៀងក្បាល ឈឺមួយចំហៀងប្រាសាទ អាចមានការឈឺចាប់ក្នុងភ្នែក។ រោគសញ្ញាទាំងនេះ អាចបង្ហាញពីការឈឺក្បាលប្រកាំង។ ក្នុងករណីធ្ងន់ធ្ងរខ្លះ អាចមានការក្អួតចង្អោរ។ រោគសញ្ញាទាំងនេះ ច្រើនកើតលើស្ត្រី ជាងបុរស ដោយសារតែ អ័រម៉ូន។ ជាពិសេសក្នុងអំឡុងពេល មករដូវប្រសិនបើវាមាន អាការៈធ្ងន់ធ្ងរ អ្នកគួរតែទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិត។ ចំពោះដំណោះស្រាយ រឺការការពារគឺ ព្យាយាមកុំឲ្យ ស្ត្រេសច្រើនពេក។ សម្រាកឱ្យបាន គ្រប់គ្រាន់ សម្រាប់ មនុស្សមួយចំនួន ជៀសវាងហានិភ័យ នៃពន្លឺខ្លាំង ឬសម្លេងខ្លាំង។ ព្រោះទាំងនេះជាកត្តា ដែលអាចបណ្តាលអោយប្រកាំងបាន។
៣. ឈឺចាប់នៅតំបន់ជុំវិញភ្នែក ឬនៅតាមប្រាសាទ
ការឈឺចាប់ នៅតំបន់ជុំវិញភ្នែក ឬប្រាសាទ ការឈឺចុកចាប់ ដូចជាត្រូវបានគេវាយធ្វើបាប ការឈឺចាប់នេះ ច្រើនតែកើតមានជាស្រួចស្រាវ បន្ទាប់មកវាកាន់ធ្ងន់ធ្ងរ វាត្រូវបានគេហៅថា ជាការឈឺក្បាលជាក្រុម។ ស្ថានភាពនេះត្រូវបានគេមើលឃើញ ជាញឹកញាប់បំផុតចំពោះបុរស។ ហើយជារឿយៗកើតឡើង ជាមួយមនុស្សដែលជក់បារី។
ប្រសិនបើរោគសញ្ញានេះ កើតឡើងជាបឋម កាត់បន្ថយការជក់បារី ហើយណែនាំឱ្យ ពិគ្រោះជាមួយវេជ្ជបណ្ឌិត គឺល្អបំផុត។
៤. ឈឺក្បាល ឈឺចាប់នៅថ្ងាស និងតំបន់ភ្នែក
ប្រភេទនៃការឈឺចាប់នេះ បណ្តាលមកពីជំងឺរលាក sinusitis ។ អារម្មណ៍គឺដូចគ្នា នឹងពេលដែលយើងមាន ជំងឺផ្តាសាយដែរ។ អ្នកខ្លះអាចហៀរសំបោរ និងគ្រុន។ ក្នុងលក្ខខណ្ឌនេះ ប្រសិនបើកើតមាន រោគសញ្ញាបែបនេះ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ព្រោះវាអាចជា រោគសញ្ញានៃការឆ្លង ឬមានដុះធ្មេញទាល់ ដោយមិនប្រក្រតី ណាមួយ៕
ប្រភព : sanook