ថែរក្សាស្បែកមុខ​ ជាមួយម្សៅអង្ករ ដើម្បីឲ្យស្បែកមុខភ្លឺរលោង និងបំបាត់ស្នាមអុចខ្មៅ - TrueID

ថែរក្សាស្បែកមុខ​ ជាមួយម្សៅអង្ករ ដើម្បីឲ្យស្បែកមុខភ្លឺរលោង និងបំបាត់ស្នាមអុចខ្មៅ

April 29, 2021

សម្រស់៖ ស្របពេលដែលអ្នកកំពុង ចំណាយថវិកាយ៉ាងច្រើនទៅលើ ការថែរក្សាស្បែកមុខ អ្នកបែរជាមើល រំលងវិធីសាមញ្ញ និងគ្រឿងផ្សំធម្មជាតិ ដែលចំណាយប្រាក់តិច ប៉ុន្តែទទួលបានផល យ៉ាងអស្ចារ្យ នឹកស្មានមិនដល់។

ម្សៅអង្ករសំបូរ ទៅដោយវីតាមីន B និងសារធាតុរ៉ែ ជាច្រើនទៀត ល្អសម្រាប់ស្បែក។ អ្នកអាចប្រើ រូបមន្តធម្មជាតិ នេះដើម្បីថែរក្សាស្បែករបស់អ្នក។ ស្ថានភាពនៃរន្ធញើសរីកធំ មុខមានមុន មានស្នាមអុចខ្មៅលែងជាបញ្ហា ជាមួយរូនមន្ត ដ៏ពូកែនេះ។

អនុវត្តវិធីខាងក្រោមនេះ២-៣ ដងក្នុងមួយសប្តាហ៍ ជាប្រចាំ។ ធានាថាស្បែកមុខ របស់អ្នកនឹង ធ្វើឲ្យមនុស្សជាច្រើន ច្រណែន​ ព្រោះតែស្បែកមុខរបស់ អ្នកមានសុខភាពល្អ ភ្លឺរលោងស្អាត គ្មានស្នាមអុចខ្មៅ។ វានឹងធ្វើឲ្យអ្នកមាន ភាពជឿជាក់លើខ្លួនឯង កាន់តែខ្លាំង។

សូមតាមដានវិធីខាងក្រោម៖

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

១. លាងមុខរបស់អ្នកជាមួយម្សៅអង្ករ

គ្រាន់តែយកម្សៅអង្ករបន្តិច លាយជាមួយទឹកស្អាតបន្តិច កូរល្បាយនេះ ឲ្យសព្វចូលគ្នាល្អ។ បន្ទាប់មកប្រើល្បាយនេះ ដើម្បីលាបពេញផ្ទៃមុខ ម៉ាស្សាថ្នមៗ រួចលាងជាមួយទឹកស្អាត។ ប្រើប្រាស់ការលាងសំអាត ផ្ទៃមុខធម្មជាតិនេះជារៀងរាល់ថ្ងៃ ស្បែករបស់អ្នកនឹងរលោង គ្មានស្នាមអុជខ្មៅ និងគ្មានស្នាមជ្រីវជ្រួញ ធ្វើអោយស្បែករលោង។

ម្សៅអង្ករ
ម្សៅអង្ករ

២. ម៉ាស់ម្សៅអង្ករ

លាយម្សៅអង្ករ និងទឹកដោះគោឆៅ ក្នុងសមាមាត្រស្មើគ្នា លាយឲ្យសព្វ។ លាបល្បាយនេះ លើស្បែកមុខ ទុកចោល១០ ទៅ១៥នាទី។ មុនពេលលាងមុខរបស់អ្នក ជាមួយទឹក អ្នកគួរតែធ្វើការម៉ាស្សា ជារង្វង់ពីរ ឬបីនាទីហើយបន្ទាប់មកលាងសម្អាត ជាមួយទឹកស្អាត។

ម៉ាស់ម្សៅអង្ករ
ម៉ាស់ម្សៅអង្ករ

៣.​ ម៉ាស់ម្សៅអង្ករ ផ្សំជាមួយទឹកឃ្មុំ និងកម្ទេចតែ

លាយម្សៅអង្ករពីរស្លាបព្រា និងទឹកឃ្មុំពីរស្លាបព្រា លាយជាមួយគ្នា បន្ទាប់មកបន្ថែម កម្ទេចតែ(ស្លឹកតែដែលម៉ត់) បន្តិចហើយកូរដើម្បីឱ្យល្បាយនេះ សព្វចូលគ្នាបានល្អ។ លាបលើស្បែកហើយ ទុកចោលប្រហែល២០ នាទីបន្ទាប់មកលាងជាមួយទឹកក្តៅឧណ្ឌៗ។ 

ម្សៅអង្ករ ផ្សំជាមួយទឹកឃ្មុំ និងកម្ទេចតែ
ម្សៅអង្ករ ផ្សំជាមួយទឹកឃ្មុំ និងកម្ទេចតែ

៤.​ ម៉ាស់ម្សៅអង្ករ ជាមួយប៉េងប៉ោះ

រូបមន្តនេះអាចជួយ អ្នកបានទាំងស្រុង ក្នុងការបំបាត់ចោល ការពារ និងការព្យាបាលមុន ធ្វើអោយស្បែកសភ្លឺថ្លា។

លាយម្សៅអង្ករបន្តិច ជាមួយប៉េងប៉ោះទុំ១ចំហៀងដែលកិនម៉ត់។ ដូចគ្នានេះដែរ បន្ទាប់ពីសម្អាតស្បែកមុខរួច លាបម៉ាស់នេះលើមុខ។ រង់ចាំប្រហែល ១៥-២០ នាទីបន្ទាប់មកលាងចេញជាមួយទឹកស្អាត៕

ម៉ាស់ម្សៅអង្ករ ជាមួយប៉េងប៉ោះ
ម៉ាស់ម្សៅអង្ករ ជាមួយប៉េងប៉ោះ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...