យល់ដឹង៖ មុននឹងទទួលបានសុខភាពល្អ មនុស្សយើងម្នាក់ៗ គឺត្រូវការបន្ថែម ជាតិវីតាមីនចូល ទៅក្នុងរាងកាយ ជាមុនសិន ទើបអាចទទួលបាន ការការពាររាងកាយ ពីជំងឺផ្សេងៗ និងទទួលបានរាងកាយ ដ៏រឹងមាំមួយបានប៉ុន្តែមុននឹងបរិភោគវីតាមីន យើងក៏គួរតែដឹងពី អត្ថប្រយោជន៍វាជាមុនសិន ទើបជាការប្រសើរ។
រាល់វីតាមីនទាំងអស់គឺសុទ្ធសឹងតែមាន អត្ថប្រយោជន៍សម្រាប់រាងកាយ ប៉ុន្តែវីតាមីន ដែលបានរៀបរាប់ នៅខាងក្រោមនេះគឺជាប្រភេទវីតាមីន ដែលសំខាន់បំផុត និងមានអត្ថប្រយោជន៍យ៉ាងច្រើន ដែលជួយក្នុង ការការពាររាងកាយ ឱ្យជៀសចេញឆ្ងាយពីមេរោគនិងជំងឺផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្នកគួរតែបរិភោគវីតាមីន ដែលបានរៀបរាប់ នៅខាងក្រោមនេះឱ្យបានគ្រប់គ្រាន់។
បរិភោគវីតាមីនទាំង៣ប្រភេទនេះឱ្យបានគ្រប់គ្រាន់ នោះវានឹងជួយការពាររាងកាយអ្នក ពីមេរោគ និងជំងឺផ្សេងៗ៖
១. វីតាមីនC
រាងកាយត្រូវការវីតាមីនC ប្រហែល១០០មីលីក្រាម ដើម្បីទ្រទ្រង់ជីវិត។ ប៉ុន្តែប្រសិនបើអ្នក ចង់ញុំាវីតាមីនC បន្ថែមដើម្បីពង្រឹង ភាពសុំារបស់អ្នកអ្នកអាចទទួលទាន រហូតដល់១០០០ដល់២០០០ មីលីក្រាម ក្នុងមួយថ្ងៃ តែក៏កុំទទួលទាន លើសពី៣០០០មីលីក្រាម នៃវីតាមីនCអី ព្រោះវាអាចបណ្តាលឱ្យ មានផលប៉ះពាល់ ផ្សេងៗដូចជារលាកក្រពះជាដើម។ លើសពីនេះការប្រើប្រាស់វីតាមីនCអ្នកក៏មិនចាំបាច់ ទាល់តែលេបថ្នាំគ្រប់នោះទេ តែអ្នកក៏អាចបរិភោគ អាហារបំប៉នណាមួយ ដែលមានផ្ទុកវីតាមីនCដែលវាមានដូចជា បន្លែផ្លែឈើជាដើម។
២. វីតាមីនD
តាមការសិក្សាជាច្រើនបានបង្ហាញឱ្យឃើញថា វីតាមីនDគឺពាក់ព័ន្ធនឹងមុខងារ របស់ប្រព័ន្ធភាពសុំា ដែលក្នុងនោះរួមមានCovid-19 ហើយ ប្រសិនបើអ្នក មានវីតាមីនDគ្រប់គ្រាន់នៅក្នុងរាងកាយហើយនោះ វានឹងមិនធ្វើឱ្យអ្នក មានរោគសញ្ញាធ្ងន់ធ្ងរនោះទេប្រសិនបើអ្នក មានការឆ្លង។ ជាងនេះទៅទៀត វីតាមីនDបានមកពីពន្លឺព្រះអាទិត្យ នាពេលព្រឹក និងអាហារដូចជាត្រីសមុទ្រ ដែលជាម្ស៉ៅត្រីសាម៉ុងឬផ្សិត(ផ្សិត១០០ក្រាម គឺគ្រប់គ្រាន់ដើម្បី ទទួលបានវីតាមីនDដែលរាងកាយរបស់ អ្នកត្រូវការក្នុងមួយថ្ងៃ)។
៣. វីតាមីនA
វីតាមីនA គឺជាវីតាមីន ដែលជួយពង្រឹងមុខងារ ភាពសុំាដោយផ្ទាល់ហើយជាធម្មតា វាទទួលបានមកពី អាហារដែលមានដូចជាពងមាន់ ទឹកដោះគោ ខ្លាញ់ ហើយការបរិភោគសាច់ ក្នុងកម្រិតមធ្យម វាមិនមានអត្ថប្រយោជន៍ច្រើន ដល់រាងកាយទេ។ ប៉ុន្តែប្រសិនបើអ្នក មានជំងឺទាក់ទងនឹងកូឡេស្តេរ៉ុល អ្នកក៏គួរតែកាត់បន្ថយ ក្នុងការទទួលទាន ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលបរិភោគ។ទោះយ៉ាងណាក៏ដោយ នៅក្នុងសាច់ និងបន្លែស្លឹកបៃតង គឺមានប៉ូតាស្យូមខ្ពស់ តែសម្រាប់អ្នកមាន ជំងឺតម្រេងេនោមគួរតែជៀសវាង ឬប្រុងប្រយ័ត្ន ក្នុងការទទួលទាន៕
ប្រភព៖ sanook