តើអ្នកមាន ទម្រង់ចិញ្ចើម យ៉ាងដូចម៉េច? វាអាចប្រាប់ពី វាសនា របស់អ្នកបាន - TrueID

តើអ្នកមាន ទម្រង់ចិញ្ចើម យ៉ាងដូចម៉េច? វាអាចប្រាប់ពី វាសនា របស់អ្នកបាន

June 21, 2021

យល់ដឹង៖ ទម្រង់នៃរោមចិញ្ចើមរបស់អ្នក ជាផ្នែកមួយដែលជួយ លើកសម្រស់របស់អ្នក។ ប៉ុន្តែទម្រង់ចិញ្ចើម ទាំងនោះក៏អាចប្រាប់ពី សំណាងរបស់អ្នកថា​ អ្នកអាចក្លាយជាអ្នកមាន ឬជាអ្នកក្រនា ពេលអនាគតបានដែរ។ តាមការទស្សទាយន៍របស់ហោរាសាស្រ្តជាច្រើន បានពន្យល់អត្ថន័យនីមួយៗ របស់រោមចិញ្ចើមទាំងនេះ អំពីជោគវាសនារបស់មនុស្សម្នាក់ៗ សូមតាមដានខាងក្រោម។

ទម្រង់ចិញ្ចើម អាចប្រាប់ពីវាសនា របស់អ្នកបាន៖

១. ចិញ្ចើមកោង

រោមចិញ្ចើម មានរាងមូលតាមខ្សែកោង ធម្មជាតិរបស់ភ្នែក។ តាមការទស្សទាយន៍ ប្រសិនបើនរណាម្នាក់មានចិញ្ចើមមូលនោះ គឺជាសញ្ញាបង្ហាញថា ពួកគេជាមនុស្សដែលមានចិត្តល្អ ហើយពួកគេតែងតែ គិតអំពីតម្រូវការរបស់អ្នកដទៃជាមុន។ នៅពេលពួកគេធ្វើការ សម្រេចចិត្តអ្វីមួយ ពួកគេតែងគិត ដល់ប្រយោជន៍រួមជាធំ។

ចិញ្ចើមកោង
ចិញ្ចើមកោង

២. ចិញ្ចើមត្រង់

ប្រសិនបើចិញ្ចើម របស់នរណាម្នាក់ ដុះលូតលាស់ត្រង់ វាមានន័យថា ពួកគេជាមនុស្សមាន ភាពវៃឆ្លាតណាស់ ពួកគេគិតពីវិធីដែលអាចឲ្យ ពួកគេទទួលបាន ជោគជ័យយ៉ាងឆាប់រហ័ស។ ពួកគេជាមនុស្សដែល មានការគិតបានច្បាស់លាស់ក្នុងពេលធ្វើអ្វីមួយ និងមានភាពមុឺងម៉ាត់ មិនធ្វេសប្រហែសនោះទេ។

 ចិញ្ចើមត្រង់
 ចិញ្ចើមត្រង់

៣. ចិញ្ចើមខ្ពស់

ចំពោះមនុស្សដែលមាន រោមចិញ្ចើមខ្ពស់ ពួកគេធ្វើការសម្រេចចិត្ត ដោយផ្អែកលើ អារម្មណ៍របស់ពួកគេ ពោលជាមនុស្សដែលប្រើអារម្មណ៍​ ជាងខួរក្បាល។ ពួកគេឆាប់មានប្រតិកម្មខ្លាំងណាស់ ដូច្នេះប្រសិនបើមានអ្វីមួយ ដែលប៉ះពាល់ដល់ អារម្មណ៍របស់ពួកគេ ពួកគេនឹងបង្ហាញវា ចេញមកភ្លាមៗ។

 ចិញ្ចើមខ្ពស់
 ចិញ្ចើមខ្ពស់

៤. ចិញ្ចើមក្រាស់

ចំពោះមនុស្សដែលមាន ចិញ្ចើមក្រាស់ មានន័យថា ពួកគេមានសំរេចចិត្តល្អខ្លាំងណាស់ ពួកគេមានទំនុកចិត្តលើខ្លួនឯង ហើយពួកគេមានអារម្មណ៍ថា ពួកគេអាចទទួលបាន អ្វីគ្រប់យ៉ាង ដែលពួកគេកំពុងស្វែងរក ។ ពួកគេជាមនុស្សដែលមាន ភាពមានភាពឆ្លាតវៃ ហើយមានទំនោរជាមនុស្ស ទំនួតខុសត្រូវខ្ពស់ នៅពេលពួកគេធ្វើអ្វីមួយ។ ពួកគេក៏ចូលចិត្តធ្វើ សកម្មភាពរាងកាយដែល ដូចជាការហាត់ប្រាណជាដើម៕

 ចិញ្ចើមក្រាស់
 ចិញ្ចើមក្រាស់

ប្រភព ៖ byrdie

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...