យល់ដឹង៖ មានមនុស្សមួយចំនួន បានគិតថា គេមិនចាំបាច់ប្រើប្រាស់ គ្រីមការពារកម្តៅថ្ងៃទេ នៅពេលដែល ពួកគេនៅផ្ទះ ប៉ុន្តែវាជាគំនិតមួយដ៏គួរ ឲ្យអស់សំណើចបំផុត។ មិនថាអ្នកនៅតែក្នុងផ្ទះ មិនចេញក្រៅយ៉ាងណាទេ ក៏វានៅតែមានផលប៉ះពាល់ ស្បែកមុខរបស់អ្នកដែរ។
តួរយ៉ាងពន្លឺយូវី ដែលចាំងតាមកញ្ចក់ ពន្លឺខៀវដែលចេញពីគ្រឿងអេឡិចត្រូនិចដូចជា ទូរស័ព្ទ ឬកុំព្យូទ័រជាដើម សុទ្ធតែមានហារនិភ័យ ចំពោះស្បែកមុខ វាបណ្តាលឲ្យស្បែកមុខ គ្មានសំណើម និងស្រអាប់ មិនភ្លឺថ្លា។ ញើសដែលស្ទះ នៅរន្ធរោម ងាយបណ្តាលឲ្យមុនកើតមុន ហើយធូលីដែលមានននៅក្នុងបិយាកាស សុទ្ធតែអន្តរាយដល់ ស្បែកមុខរបស់អ្នក ធ្វើឲ្យស្បែកមុខរបស់អ្នក មិនស្រស់ថ្លា និងងាយចាស់ជាងអាយុ។
យ៉ាងណាមិញ មិនថាអ្នកនៅតែ ក្នុងផ្ទះក៏ដោយ អ្នកគួរតែប្រើ គ្រីមការពារកម្តៅថ្ងៃ ព្រោះវាមាននាទី សំខាន់ណាស់ក្នុងការថែរក្សាស្បែកមុខ ធ្វើឲ្យមានសំណើម គ្មានស្នាមជ្រឺជ្រួញ និងទន់រលោង។ ជាពិសេសអ្នកត្រូវជ្រើសរើស គ្រីមការពារកម្តៅថ្ងៃ ដែលត្រូវនឹងស្បែកមុខ មានសមត្ថភាពការពារកម្តៅថ្ងៃ និងពន្លឺអេឡិចត្រូនិចបានល្អ៕
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload