វិធី៣យ៉ាង ព្យាបាលមុនក្បាលខ្មៅ ដោយប្រើគ្រឿងផ្សំធម្មជាតិ មានប្រសិទ្ធភាពបំផុត - TrueID

វិធី៣យ៉ាង ព្យាបាលមុនក្បាលខ្មៅ ដោយប្រើគ្រឿងផ្សំធម្មជាតិ មានប្រសិទ្ធភាពបំផុត

May 1, 2021

សម្រស់៖ សម្រស់គឺមាន សារៈសំខាន់ណាស់ សម្រាប់នារីគ្រប់រូប ប៉ុន្តែនារីៗតែងតែទទួលបាន ការយាយីពីមុនជានិច្ច។ ការបង្ករឲ្យកើតមុន បណ្តាលមកពីកត្តា ជាច្រើនដូចជា បរិយាកាស ការប្រែប្រួលអាកាសធាតុ ការតាងតឹងអារម្មណ៍ និងបម្រែបម្រួល អ័រម៉ូនជាដើម។ 

ចំពោះមុនដែលកើត នៅលើស្បែក ភាគច្រើនមានដូចជា មុនអង្កាម មុនខ្ទុះ មុនក្បាលស និងមុនក្បាលខ្មៅ។ មុនក្បាលខ្មៅតែងតែកើតមានឡើង នៅតាមតំបន់ថ្ងាស ចង្ការ និងច្រមុះជាដើម ហើយវាកើតឡើង នៅពេលដែល ភាពកខ្វក់ និងខ្លាញ់ កើតឡើងច្រើន នៅលើផ្ទៃមុខ ធ្វើឲ្យស្ទះរន្ធញើស ហើយខ្យល់ព័ទ្ធជុំវិញអុកស៊ីតកម្ម បង្កើតជាមុនក្បាលខ្មៅ។

ដើម្បីបញ្ជៀស ការកើតឡើងច្រើននៃមុន អ្នកគួរតែទទួលទានដំណេក ឲ្យបានគ្រាប់គ្រាន់ បរិភោគទឹកឲ្យបានច្រើន ធ្វើលំហាត់ប្រាណទៀងទាត់ និងព្យាយាមកុំឲ្យអារម្មណ៍តានតឹងច្រើនពេក។ អ្នកក៏ត្រូវទទួលទាន អាហារណាដែលមាន ជាតិវីតាមីនខ្ពស់ និងមានសារជាតិបំប៉ន ដល់ស្បែកឲ្យបានគ្រប់គ្រាន់។

ខាងក្រោមនេះគឺជាវិធី ៣ យ៉ាងដែលមានប្រសិទ្ធភាព ក្នុងការព្យាបាលមុនក្បាលខ្មៅ ដោយប្រើវិធីព្យាបាលតាមបែបធម្មជាតិ៖

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

១. ម៉ាស់ទឹកឃ្មុំ

ទឹកឃ្មុំជួយឱ្យ ស្បែកមានសំណើម និងត្រជាក់។ នេះគឺជាគ្រឿងផ្សំ ដែលត្រូវបានប្រើជាទូទៅ ដើម្បីធ្វើឱ្យស្បែកទន់ ក្នុងការព្យាបាលសម្រស់។

អ្នកអាចកម្ចាត់មុនក្បាលខ្មៅ​​ នៅផ្ទះដោយងាយ ដោយលាយទឹកឃ្មុំបន្តិច ជាមួយពងមាន់ផ្នែកពណ៌ស បន្ទាប់        មកលាបលើស្បែក ដែលងាយនឹងកើតមុន វាជួយកាត់បន្ថយការរលាក និងកាត់បន្ថយទំហំរន្ធញើស។

លាងសម្អាតមុខ របស់អ្នកជាមួយទឹកស្អាត បន្ទាប់ពី ២០នាទី ស្បែករបស់ អ្នកនឹងភ្លឺថ្លាជាងមុន។ អ្នកអាចអនុវត្តវិធីនេះ 1-2 ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបាន លទ្ធផលល្អប្រសើរ។

ទឹកឃ្មុំ
ទឹកឃ្មុំ

២.​ ម៉ាស់រមៀត

រមៀតមានសារធាតុ ប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពលដែលអាចជួយអ្នក កម្ចាត់មុនក្បាលខ្មៅបានយ៉ាងងាយស្រួល។

គ្រាន់តែលាយរមៀតបន្តិច ជាមួយប្រេងដូង រួចលាបល្បាយនេះលើស្បែកងាយនឹងកើតមុន។ ទុកវារយៈពេល១៥ នាទីបន្ទាប់មក លាងជាមួយទឹកក្តៅឧណ្ឌ ៗ ។

អ្នកអាចប្រើល្បាយនេះ រៀងរាល់២ថ្ងៃម្តង ហើយនឹងបានឃើញ qqអព្ភូតហេតុរបស់វា។

រមៀត
រមៀត

៣.​ ម្សៅសូដា

​ ម្សៅសូដា មានលក្ខណៈប្រឆាំងនឹងផ្សិត និងប្រឆាំងនឹងបាក់តេរី ដែលជួយបំបាត់មុនក្បាលខ្មៅ។ 

លាយម្សៅសូដា ជាមួយទឹកបន្តិច។ លាបល្បាយលើតំបន់ ដែលងាយនឹងកើតមុន លាងជម្រះចេញបន្ទាប់ពី ១៥-២០ នាទី។

សម្រាប់អ្នកដែលមាន ស្បែកងាយនឹងប្រតិកម្ម អាលែហ្សី មិនគួរប្រើម្សៅសូដាជាប្រចាំទេ។ សម្រាប់អ្នកដែលមាន ស្បែកធម្មតាអាចប្រើ២ ទៅ៣ ដងក្នុង១សប្តាហ៍។

 Baking soda
 Baking soda

សម្គាល់ៈ ប្រភេទស្បែកផ្សេងៗគ្នា មានប្រតិកម្មខុសគ្នា ចំពោះគ្រឿងផ្សំណាមួយ ដែលបានរៀបរាប់ខាងលើ ហើយការបំបាត់មុនក្បាលខ្មៅ ពិតជាត្រូវការពេលវេលា។ ដូច្នេះសូមប្រកាន់ខ្ជាប់ នូវទម្លាប់សម្អាត និងថែរក្សាស្បែករបស់អ្នកឱ្យបានស្អាត។ ការលាងសម្អាតពីរតង់ អាចជួយអ្នកការពារមុនក្បាលខ្មៅ បានយ៉ាងមានប្រសិទ្ធភាព៕

ការសម្អាតមុខ
ការសម្អាតមុខ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...