សុខភាព៖ មនុស្សគ្រប់គ្នា សុទ្ធតែបានដឹងហើយថា ការគេងគឺជា រឿងសំខាន់បំផុត ដើម្បីឱ្យរាងកាយ បានសម្រាកក្រោយពី ដំណើរការអស់រយៈពេល ពេញមួយថ្ងៃ។ប៉ុន្តែបែរជា មនុស្សជាច្រើន មិនបានយកចិត្តទុកដាក់ ទៅលើការគេង ដូចដែល ពួកគេបានដឹង នោះទេ។ការដែលគេងមិនលក់ វាក៏ជាសញ្ញាមួយ ដែលអាចនឹងបង្កគ្រោះ ថ្នាក់ដល់សុខភាព ប្រចាំថ្ងៃរបស់អ្នកផងដែរ។
ជាក់ស្តែងមានមនុស្សជាច្រើន ដែលមានសុខភាពមិនល្អ ក៏ដោយសារតែ ពួកគេមានកង្វះនៃការគេង ឬមួយក៏គេងមិនលក់ ជាងនេះ ទៅទៀត វាជារឿងគ្រោះថ្នាក់បំផុត ប្រសិនបើអ្នកទាំងអស់គ្នា ដែលតែងតែ គេងមិនមិនលក់ជារៀងរាល់យប់នោះ អ្នកទាំងអស់គ្នា គួរតែទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ ដើម្បីជៀសវាង ពីជំងឺផ្សេងៗទៀត ដែលអាចនាំឱ្យ គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដល់សុខភាព។
គុណវិបត្តិនៃការគេងមិនលក់ទាំងនេះនឹងនាំឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក៖
១. ខួរក្បាលមិនមានការឆ្លើយតប
ខួរក្បាល គឺជាសេរីរាង្គមួយដែលគ្របគ្រងទៅលើ មុខងាររបស់សេរីរាង្គផ្សេងៗទៀត នៅក្នុងរាងកាយ។ ហើយប្រសិនបើ ខួរក្បាលមិនមានការឆ្លើយតបឬឆ្លើយតបយឺត នោះ ខួរក្បាលវា ក៏ឆ្លើយតបយឺត ទៅកាន់សេរីរាង្គផ្សេងៗទៀត តាមនឹងផងដែរ។ដូច្នេះហើយ ការគេងបានតិច វានឹងធ្វើឱ្យប៉ះពាល់ ដល់ខួរក្បាលរបស់អ្នក លើសពីនេះវានឹងធ្វើឱ្យអ្នក ស្រវាំងភ្នែក និងវិលមុខ ហើយខួរក្បាលរបស់អ្នក នឹងមានការដំណើរការយឺត។
២.មានបញ្ហាក្នុងការចងចាំ
អ្នកស្រាវជ្រាវ បានរកឃើញថាមនុស្សដែលគេង នៅចន្លោះម៉ោង១០យប់ ដល់ ម៉ោង១១យប់ ត្រូវបានដឹងថាជាមនុស្ស ដែលមានការចងចាំខ្ពស់បំផុតនិងមានការផ្តោតអារម្មណ៍ ទៅលើអ្វីមួយ បានយ៉ាងល្អ។ ប៉ុន្តែសម្រាប់ អ្នកដែលគេងបានតិច វានឹងធ្វើឱ្យ ការចងចាំរបស់ពួកគេ មានការចុះខ្សោយ និងមានបញ្ហា ក្នុងការផ្តោតអារម្មណ៍ ទៅលើកិច្ចការអ្វីមួយ ជាមិនខាន។លើសពីនេះ ការគេងមិនលក់ វាក៏បណ្តាលឱ្យមានជំងឺ Dystopiaជាជំងឺមួយដែលឆាប់ភ្លេចហើយវា ក៏នឹងធ្វើឱ្យអ្នក មានជំងឺវង្វេង នៅពេលខាងមុខ ផងដែរ។
៣. អារម្មណ៍មិននឹងនរ
កង្វះនៃការគេងវាពិតជាបាន ធ្វើឱ្យប៉ះពាល់ ទៅដល់សតិអារម្មណ៍ និងការគិត ខ្លាំងណាស់។ ប្រសិនបើអ្នកយកការគេងមិនលក់ ធ្វើជាទម្លាប់ ជារៀងរាល់យប់នោះ វានឹងធ្វើឱ្យអ្នកឆាប់ទទួលនិងប៉ះពាល់អារម្មណ៍ បានយ៉ាងឆាប់រហ័ស។ ជាពិសេស វានឹងធ្វើឱ្យអ្នក គ្មានការអត់ធ្មត់ ចំពោះអ្វីដែលបានកើតឡើត ហើយវាងាយ នឹងទាញឱ្យអ្នក ធ្លាក់ចូលទៅក្នុង ជំងឺបាក់ទឹកចិត្ត ហើយរឹតតែ គ្រោះថ្នាក់ទៅទៀតនោះគឺវា អាចនឹងធ្វើឱ្យអ្នក គិតផ្តេសផ្តាស ដូចជាធ្វើអត្តឃាត ខ្លួនឯងទៀតផង។ ដូច្នេះហើយ ការគេងបានគ្រប់គ្រាន់ វានឹងធ្វើឱ្យ អ្នកទាំងអស់គ្នាមានភាពរីករាយ នៅក្នុងការរស់នៅ ផងដែរ។
៤.ងាយនឹងធ្វើឱ្យឡើងទម្ងន់
ការគេងមិនបានគ្រប់គ្រាន់ វានឹងប៉ះពាល់ ទៅដល់ប្រព័ន្ធរំលាយអាហារ របស់អ្នកទាំងអស់គ្នា។ ហើយថាមពលនៃការរំលាយអាហារ ក៏នឹងត្រូវបានបាត់បង់ដូច្នេះហើយ វានឹងធ្វើឱ្យអ្នក ងាយឡើងទម្ងន់ លើសពីនេះ ទៅទៀត នៅពេលដែលអ្នកធាត់ប្រព័ន្ធរំលាយអាហារ ដែលដំណើរការជាបន្តបន្ទាប់ ក៏រងផលប៉ះពាល់ដែរ។ យោងតាមអ្នកស្រាវជ្រាវ បានឱ្យដឹងថាមនុស្ស១,២៤០ នាក់ ដែលគេងបាន តិចជាង៦ម៉ោង នឹងមានរោគសញ្ញា នៃជំងឺមហារីកពោះវៀន ហើយប្រសិនបើទុកយូរ វានឹងកាន់តែមានគ្រោះថ្នាក់។
៥.សុខភាពចុះខ្សោយ
ការសម្រាកបានតិច វានឹងប៉ះពាល់ ទៅដល់ប្រព័ន្ធភាពសុំា របស់រាងកាយ ហើយប្រព័ន្ធភាពសុំា នៅក្នុងរាងកាយក៏ធ្លាក់ចុះវាក៏ងាយ នឹងធ្វើឱ្យអ្នក ធ្លាក់ខ្លួនឈឺជាញឹកញាប់ លើសពីនេះ វាក៏មានហានិភ័យខ្ពស់ ក្នុងការប្រឈមមុខ ទៅនឹង ការមានជំងឺបេះដូងហើយអាច នឹងមានជំងឺទឹកនោមផ្អែម ព្រោះជាតិស្ករ នៅក្នុងឈាម និងកម្រិតអាំងស៊ុយលីន នឹងកើនឡើងយ៉ាងឆាប់រហ័ស។ ចំណែកឯ រាងកាយដែលចុះខ្សោយបន្តិចម្តងៗនោះ វានឹងធ្វើឱ្យ ប៉ះពាល់ដល់ខួរក្បាល បេះដូង និងសសៃឈាមវ៉ែន ក្រពេញ និងប្រព័ន្ធការពាររាងកាយ ដែលជាហេតុ ធ្វើឱ្យអ្នកទាំងអស់គ្នា ងាយនឹងឈឺ៕