សម្រស់៖ សក់គឺជាផ្នែកមួយដែលជួយ លើកសម្រស់របស់យើង ឲ្យកាន់តែមានភាពទាក់ទាញបានមួយកម្រិត។ សក់ដែលាមានសុខភាពល្អ ទន់រលោង និងមានរបៀបរៀបរយ តែងតែជាទីចាប់អារម្មណ៍ របស់អ្នកផងទាំងពួង ឲ្យមានការកោតសរសើរជានិច្ច។
ដើម្បីកុំឲ្យសក់របស់អ្នករញ៉េរញ៉ៃ អ្នកគួរតែរៀបចំ សក់របស់អ្នកឲ្យមានរបៀបរៀបរយ។ ការប្រើប្រាស់កូនកន្សែងមកតុបតែង ជាមួយសក់របស់អ្នកនឹងកាន់ មានភាពទាក់ទាញ។ វាធ្វើឲ្យអ្នកកាន់តែមានឆើតឆាយ និងថ្លៃថ្នូរជាមួយស្ទាយ៍សាមញ្ញៗ។
គួរបញ្ជាក់ផងដែលថា ការតុងតែសក់ដោយប្រើកូនកន្សែង គឺជាស្ទាយ៍មួយដែល កំពុងតែពេញនិយម សម្រាប់នារីៗសម័យថ្មីនេះ ព្រោះវាចំណាយតិច ប៉ុន្តែផ្តល់ភាពទាក់ទាញតាមរបៀបផ្សេងៗគ្នា ដែលមិនងាយធ្វើឲ្យ អ្នកមានអារម្មណ៍ធុញទ្រាន់នោះទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ សូមតាមដានរូបភាពខាងក្រោម៖