យល់ដឹង៖ ជឿជាក់ថាមនុស្សស្រីទាំងអស់តែងប្រាថ្នាចង់បាននៅបបូរមាត់រលោងបែបស៊ីជម្ពូរព្រោះនៅពេលដែលមានបបូរមាត់ពណ៌ផ្កាឈូកក៏ជាចំណុចទាក់ទាញរបស់មនុស្សស្រីគ្រប់រូបបន្ថែមនៅសម្រស់ឲ្យមើលទៅកាន់តែស្រស់ស្អាតនិងទាក់ទាញបានថែមមួយកម្រិតទៀតផងដែរ។
ក៏ប៉ុន្តែមនុស្សមួយចំនួនមិនថាស្រីឬប្រុសនោះទេគឺមានប្រតិកម្មទៅនឹងអរម៉ូនដែលធ្វើឲ្យបបូរមាត់ធម្មជាតិមានពណ៌ខ្មៅរួមទាំងទម្លាប់មិនល្អប្រចាំថ្ងៃមួយចំនួនទៀតក៏កាន់តែធ្វើឲ្យបបូរមាត់មានពណ៌ស្រអាប់មិនទាក់ទាញ។
ហេតុនេះអ្វីដែលអ្នកគួរធ្វើនោះគឺគប្បីផ្លាស់ប្តូរនៅទម្លាប់បបូរមាត់ខ្មៅរបស់អ្នកក៏អាចកែប្រែមកជាពណ៌ផ្កាឈូកឡើងវិញផងដែរ។អត្ថបទនេះនឹងប្រាប់អ្នកពីទម្លាប់មិនល្អដែលអាចធ្វើឲ្យបបូរមាត់អ្នកមានពណ៌ខ្មៅនិងវិធីសាស្ត្រកែខៃបបូរមាត់ពណ៌ខ្មៅមកជាពណ៌ផ្កាឈូកវិញ។
សូមទៅតាមដាន ទាំងអស់គ្នា៖
**ទម្លាប់គួរប្រុងប្រយ័ត្ន
១. ការជ្រើសរើសថ្នាំដុសធ្មេញ
ជាក់ស្តែងថ្នាំដុសធ្មេញមួយចំនួនវាអាចរោលបបូរមាត់របស់យើងបានមិនតែប៉ុណ្ណោះវាក៏នឹងធ្វើឲ្យបបូរមាត់ដែលធ្លាប់តែពណ៌ផ្កាឈូកមកជាពណ៌ខ្មៅវិញបានដែរ។ហេតុនេះពេលអ្នកជ្រើសរើសថ្នាំដុសធ្មេញគួរជ្រើសថ្នាំដុសធ្មេញherbal ដែលនឹងមិនធ្វើឲ្យរោលបបូរមាត់របស់អ្នកនោះទេ។
២. ជ្រើសរើសក្រែមលាបបបូរមាត់
ក្នុងសម័យនេះមនុស្សស្រីភាគច្រើនគឺសុទ្ធតែប្រើប្រាស់ក្រែមលាបបបូរមាត់គឺដើម្បីបន្ថែមនៅរូបសម្រស់របស់ខ្លួនមួយកម្រិតទៀត។តែក្នុងនោះអ្នកក៏ត្រូវមាននៅការប្រុងប្រយ័ត្នព្រោះប្រសិនបើអ្នកជ្រើសរើសក្រែមដែលមានសារធាតុគីមីខ្ពស់និងមានគ្មានគុណភាពវាអាចជួយលើកសម្រស់អ្នកក្នុងរយៈពេលខ្លីតែវានឹងទៅបំផ្លាញភាពពណ៌ស៊ីជម្ពូរនៅលើបបូរមាត់របស់ អ្នកបាន។
៣. ប្រើប្រាស់ប្រេងឬក្រែមព្យាបាលបបូរមាត់
ប្រសិនបើបបូរមាត់អ្នកប្រះយល់ល្អគួរជ្រើសរើសប្រេងឬក្រែមរលោងដើម្បីផ្តល់សំណើមដល់បបូរមាត់បើអ្នកទុកចោលមិនខ្វល់មិនយូរទេវានឹងវិវត្តន៍ទៅជាពណ៌ស្រអាប់លែងមានពណ៌ផ្កាឈូកដូចមុនជាមិនខាននោះទេ។
៤. ការពារបបូរមាត់ពីពន្លឺថ្ងៃ
ពន្លឺថ្ងៃមិនត្រឹមតែជះឥទ្ធិពលមកលើស្បែកនិងមុខយើងប៉ុណ្ណោះទេបបូរមាត់យើងក៏ដូចគ្នា។ ហេតុនេះមុនពេលចេញទៅខាងក្រៅយល់ល្អគួរលាបឡេការពារកម្តៅថ្ងៃលើផ្ទៃមុខហើយក៏គួរប្រើលើបបូរមាត់ដែរមុនពេលដែលអ្នកប្រើប្រាស់គ្រឿងសម្អាងពីលើបន្ថែមទៀត។ការពារបបូរមាត់របស់អ្នកពីកាំរស្មីយូវីដែលមានគ្រោះថ្នាក់គឺមានសារៈសំខាន់សម្រាប់រក្សាបបូរមាត់របស់អ្នកឲ្យទន់និងភ្លឺរលោងបាន។
*** វិធីព្យាបាល
១. ស្ករជាមួយនឹងទឹកដោះគោ
អ្នកអាចរៀបចំជូតបបូរមាត់នៅផ្ទះយ៉ាងងាយស្រួលដោយបន្ថែមស្ករជាមួយនឹងគ្រីមទឹកដោះគោ។ ស្ករនឹងជួយយកនៅកោសិកាស្បែកដែលងាប់ចេញខណៈគ្រីមទឹកដោះគោនឹងការពារការស្ងួតបបូរមាត់។
***គ្រឿងផ្សំ
ស្ករស១/២ ស្លាបព្រា
គ្រីមទឹកដោះគោ១/២ស្លាបព្រា
វិធីធ្វើ
បន្ថែមស្ករស១/២ស្លាបព្រាជាមួយគ្រីមទឹកដោះគោ១/២ស្លាបព្រា។
លាយទាំង២នេះឲ្យចេញជាល្បាយហើយយកមកដុសលើបបូរមាត់ឲ្យស្រាលៗរយៈពេល២ទៅ៣នាទី។ហើយលាងសម្អាតចេញជាមួយទឹកជាការស្រេច។
២. យ៉ាអួរនិងទឹកអាឡូវ៉េរ៉ា
ដើម្បីកម្ចាត់ស្នាមខ្មៅស្រអាប់នៅចំណុចលើបបូរមាត់និងធ្វើឲ្យបបូរមាត់អ្នកមានពណ៌ផ្កាឈូកការថែរក្សាជារឿងមួយដែលសំខាន់ខ្លាំងណាស់។អ្នកអាចរៀបចំកញ្ចប់បំប៉នជាមួយនឹងទឹកដោះគោ យ៉ាអ៊ួរ និងអាឡូវ៉េរ៉ាសម្រាប់ជួយឲ្យបបូរមាត់មានពណ៌ផ្កាឈូកបាន។
***គ្រឿងផ្សំ
ទឹកដោះគោយ៉ាអ៊ួរ១ ស្លាបព្រា
ទឹកអាឡូវ៉េរ៉ា១ស្លាបព្រា
***វិធីធ្វើ
ដាក់ទឹកអាឡូវ៉េរ៉ា បន្ថែមជាមួយយ៉ាអ៊ួរ១ ស្លាបព្រាហើយលាយបញ្ចូលគ្នា។បន្ទាប់មកយកល្បាយនោះមកម៉ាស្សាបបូរមាត់របស់អ្នករយៈពេល៤ទៅ៥នាទី។រួចទុកចោលរយៈពេល១០នាទីបន្ទាប់មកលាងចេញជាមួយទឹក។