វិធី​សាស្ត្រសំខាន់៤យ៉ាង​ ជួយការពារមុខអ្នក ពីការកើតមុន - TrueID

វិធី​សាស្ត្រសំខាន់៤យ៉ាង​ ជួយការពារមុខអ្នក ពីការកើតមុន

June 5, 2021

សម្រស់៖ មុខស្រស់ស្អាត ភ្លឺថ្លា គឺជាបំណងប្រាថ្នារបស់ មនុស្សគ្រប់រូប។ ប៉ុន្តែមនុស្សមួយចំនួន ត្រូវបានយារយីដោយ មុន ស្នាមជាំ ឬស្នាមអុចខ្មៅជាដើម។ វាបង្ករឲ្យមាន ទុកកង្វល់យ៉ាងខ្លាំង និងត្រូវការដំណោះស្រាយ         ជាបន្ទាន់។

ជាដំបូងអ្នកត្រូវរក្សា អនាម័យក្នុងការរស់នៅឲ្យល្អ ដូចជាមិនត្រូវយកដៃ ទៅប៉ះមុខរបស់អ្នក។ ជាពិសេសសម្អាតមុខឲ្យស្អាត ដោយការសម្អាតមុខពីរតង់ ពោលគឺប្រើទឹកសម្អាត មុខមួយតង់សិន ទើបប្រើហ្វូម លាងមុខមួយតង់ទៀត ដើម្បីប្រាកដថា មុខរបស់អ្នកស្អាតល្អ គ្មានសេសសល់ភាពកខ្វក់។

ជាការប្រសើរ បើអ្នកអាចកំណត់ របបអាហាររបស់អ្នក ដោយការប្តូរពីទទួលទានអាហារ ដែលមានខ្លាញ់ច្រើន មកជាអាហារសុខភាព ដែលមានបន្លែ ត្រី​ សាច់ និងផ្លែឈើស្រស់ៗវិញ។ ព្រោះមិនត្រឹមតែជួយ ស្បែករបស់អ្នកឲ្យមាន សុខភាពល្អប៉ុណ្ណោះទេ វាក៏ជួយសុខភាព រាងកាយរបស់អ្នកផងដែរ។

សូមតាមដានចំណុចសំខាន់ៗ ទាំង៤ ខាងក្រោម ដែលជួយឲ្យការពារមុខ របស់អ្នកពីការកើតមុន៖ 

១. កុំប៉ះមុខរបស់អ្នក ដោយដៃរបស់អ្នក

នេះជាទំលាប់ ដែលគួរកំចាត់ចោលជាបន្ទាន់ ព្រោះជាធម្មតាយើង តែងតែមានទំលាប់ប៉ះមុខ ដោយដៃរបស់យើង ជាពិសេសនៅពេលមាន អ្វីប្លែកលេចចេញមក។ មនុស្សជាច្រើនភ្លេចថា ដៃគឺជា កន្លែងដែលត្រូវទាក់ទង ជាមួយវត្ថុដែលនៅជុំវិញ ដូច្នេះវានឹង ផ្ទុកទៅដោយភាពកខ្វក់ និងបាក់តេរីជាច្រើន។ ដែលជាហេតុ ងាយបង្កឱ្យកើតមុនបំផុត។ កុំភ្លេចលាងដៃឱ្យស្អាត មុនពេលលាបគ្រឿងសំអាង ឬអនុវត្តជំហាន ថែរក្សាមុខជារៀងរាល់ថ្ងៃ។

កុំប៉ះមុខរបស់អ្នក ដោយដៃរបស់អ្នក
កុំប៉ះមុខរបស់អ្នក ដោយដៃរបស់អ្នក

២. កុំញិចមុន តាមអំពើចិត្ត

ម៉្យាងវិញទៀត មនុស្សជាច្រើន ទំលាប់ច្របាច់យកមុន ដោយដៃរបស់ពួកគេផ្ទាល់ វាធ្វើឱ្យមុនកាន់តែធ្ងន់ធ្ងរ ទោះបីអ្នកប្រើផលិតផល ព្យាបាលមុនយ៉ាងណាក៏ដោយ។ ការច្របាច់មុន អាចធ្វើឱ្យស្បែករបស់អ្នក កាន់តែខូចខាតធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ក៏ព្រោះអ្នកច្របាច់មុន មិនត្រឹមត្រូវ​ ហើយបណ្តាលឲ្យមានស្នាម។ ដូច្នេះវាត្រូវការ ពេលវេលាច្រើនដើម្បីស្តារ សុខភាពស្បែកឡើងវិញ។

 កុំញិចមុន តាមអំពើចិត្ត
 កុំញិចមុន តាមអំពើចិត្ត

៣. ប្រើតែផលិតផលថែរក្សាស្បែក និងសក់ ដែលគ្មានជាតិប្រេង

ម្សៅតុបតែងមុខ ជែលលាបសក់ និងគ្រឿងសំអាងផ្សេងទៀត អ្នកគួរតែជ្រើសរើស ប្រភេទដែលគ្មានជាតិប្រេង។ ព្រោះប្រេង ធ្វើឲ្យស្ទះរន្ធញើស បណ្តាលឱ្យកើតមុន។ អ្នកត្រូវប្រើផលិតផល ដែលមានស្លាកថា គ្មានជាតិប្រេង ការពារការកើតមុន នឹងមិនធ្វើអោយ ស្ទះរន្ធញើសទេ។

ប្រើតែផលិតផលថែរក្សាស្បែក និងសក់ ដែលគ្មានជាតិប្រេង
ប្រើតែផលិតផលថែរក្សាស្បែក និងសក់ ដែលគ្មានជាតិប្រេង

៤. បន្តប្រើថ្នាំ ពេលស្បែកវិវត្តន៍ទៅរកការកើតមុន

នៅពេលដែល អ្នកមានអារម្មណ៍ថា ស្បែករបស់អ្នកមាន ការប្រែប្រួល វិវត្តន៍ទៅរកការកើតមុខ អ្នកត្រូវត្រៀម ថ្នាំការពារ និងព្យាបាលមុខ ឲ្យបានត្រឹមត្រូវ។ ហើយដើម្បីរក្សាលទ្ធផល និងការពារការកើតមុន ពីការត្រឡប់មកវិញ ដូច្នេះអ្នកត្រូវអនុវត្ត តាមវិជ្ជៈបញ្ជា របស់គ្រូពេទ្យសើរស្បែក ឬអ្នកឯកទេសស្បែកមុន។

ប្រើប្រាស់ផលិតផលតាមវិជ្ជៈបញ្ជា
ប្រើប្រាស់ផលិតផលតាមវិជ្ជៈបញ្ជា

ប្រភព ៖ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...