ទទួលទានតែបៃតង ឲ្យបាន​ត្រឹមត្រូវ អាចជួយបន្សាប ជាតិពុល ជួយ​ឲ្យសុខភាពល្អ - TrueID

ទទួលទានតែបៃតង ឲ្យបាន​ត្រឹមត្រូវ អាចជួយបន្សាប ជាតិពុល ជួយ​ឲ្យសុខភាពល្អ

June 10, 2021

យល់ដឹង៖ ដូចអ្នកបានដឹងហើយថា តែបៃតងពិតជាមាន អត្ថប្រយោជន៍ណាស់ សម្រាប់សុខភាព​របស់​យើង។ វាមិនត្រឹមតែ ល្អចំពោះសុខភាព អាចបណ្តេញជាតិពុល ចេញពីរាងកាយប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏ជួយឲ្យ សម្រស់របស់អ្នកស្អាត និងក្មេងជាងវ័យបានដែរ។ 

រូបភាពតំណាង
រូបភាពតំណាង

ប្រសិនបើអ្នកមានទម្លាប់ ទទួលទានតែបៃតង នៅពេលព្រឹក វាពិតជាល្អណាស់ សម្រាប់សុខភាពរបស់អ្នក។ ប៉ុន្តែអ្នកគួរតែទទួលទានវា បន្ទាប់ពីទទួលទាន អាហារពេលព្រឹក ៣០នាទី។ នៅពេលដែល អ្នកទទួលទានតែបៃតង នៅពេលនេះ វានឹងជួយឱ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អ។ យោងទៅតាមអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភ ឥទ្ធិពលនៃតែ នឹងលើកកម្ពស់ អត្ថប្រយោជន៍ល្អបំផុត នៅពេលអ្នកទទួលទានវា ប្រហែល៣០នាទី បន្ទាប់ពីទទួលទានអាហាររួច ។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មា ពីរ បីដំណក់ដើម្បី បង្កើនរសជាតិវាបានដែរ។ នេះធ្វើឱ្យវាកាន់តែងាយស្រួល ក្នុងការរំលាយអាហារ និងអាចជួយ ក្នុងការសម្រកទម្ងន់ ទៀតផង។

រូបភាពតំណាង
រូបភាពតំណាង

ពេលវេលាមួយទៀត ដែលអ្នកគួរតែ ទទួលទានតែបៃតង ដើម្បីមានសុខភាពល្អ គឺមុនពេលហាត់ប្រាណ។ ការទទួលទានតែ អាចជួយដុតបំផ្លាញ ជាតិខ្លាញ់បានច្រើន ដោយសារវា ផ្ទុកទៅដោយសមាសធាតុកាហ្វេអ៉ីន ជំនួសឱ្យការបង្កើនថាមពល ដែលនឹងជួយឱ្យ អ្នកហ្វឹកហាត់បានយូរ។ លើសពីនេះទៀត តែក៏អាចបង្កើនល្បឿន នៃការជាសះស្បើយឡើងវិញ បន្ទាប់ពីការហាត់ប្រាណខ្លាំង ផងដែរ។

រូបភាពតំណាង
រូបភាពតំណាង

ជាពិសេសនៅរដូវរងារ អ្នកមិនគួរភ្លេច ទទួលទានតែបៃតង នោះទេ។ ព្រោះនៅក្នុងសារធាតុចិញ្ចឹម នៃតែបៃតង មានផ្ទុកនូវ សារធាតុប្រឆាំង អុកស៊ីតកម្មច្រើន។ ដូច្នេះតែក្តៅមួយពែង នៅពេលព្រឹកគឺជា ជម្រើសដ៏ល្អមួយ។ ក្នុងពេលជាមួយគ្នានេះ នឹងជួយឱ្យចិត្ត អ្នកមានអារម្មណ៍ធូរស្បើយ និងពោរពេញដោយ ថាមពល។

រូបភាពតំណាង
រូបភាពតំណាង

អ្នកគួរចងចាំថា អ្នកមិនគួរផឹកតែ នៅពេលពោះទទេនោះទេ ព្រោះគ្រឿងផ្សំសកម្មនៅក្នុងតែ នឹងបណ្តាលឱ្យ សារធាតុអាស៊ីត និងអាល់កាឡាំង នៅក្នុងក្រពះ មិនមានតុល្យភាព ដែលក្នុងរយៈពេលយូរ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រពះ។ មូលហេតុគឺថា តែមានប្រសិទ្ធិភាពSedative វានឹងផ្តល់ផលអាក្រក់ ប្រសិនបើអ្នកទទួលទាន វាពេលជិតចូលគេង ឬទទួលទានច្រើនពេក។ នៅពេលទទួលទានតែបៃតង អ្នកក៏គួរពិចារណា អំពីកំរិតប្រើ ហើយបញ្ឈប់ការប្រើប្រាស់វាភ្លាមៗ ប្រសិនបើអ្នកមាន អារម្មណ៍មិនស្រួលខ្លួន ឬមានរោគសញ្ញា ប្លែកណាមួយ៕

ប្រភព ៖ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...