សុខភាព៖ ពិតណាស់ ដែលមនុស្សជាច្រើន តែងតែគិតថា ការញុំានំបុ័ង អាចជំនួសឱ្យ ការញុំាបាយបាន ដែលវាអាចធ្វើឱ្យឆាប់ឆ្អែតហើយមនុស្សមួយចំនួនទៀត នៅពេលដែលគ្មានពេលទំនេរ ក្នុងការញុំាបាយ ពួកគេក៏គិតថាមានតែការញុំានំបុ័ងទេ ទើបងាយស្រួល និងចំណេញ ពេលវេលាសម្រាប់ពួកគេ។
វាអាចនឹងងាយស្រួល សម្រាប់អ្នក ក៏ពិតមែន ប៉ុន្តែវាមិនមានផលល្អ ចំពោះសុខភាពរបស់ អ្នកនោះទេ ប្រសិនបើអ្នកឧស្សាហ៍ញុំាវា ឬធ្វើការញុំាវា ជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត វារឹតតែមានផលអាក្រក់ជាខ្លាំង ចំពោះសុខភាព ដែលអ្នកមិនអាច នឹកស្មានដល់ទៀតផង។
១.មានហានិភ័យនៃការកើនឡើងកូឡេស្តេរ៉ុលនៅក្នុងឈាម
ការសិក្សាអំពីសារធាតុចិញ្ចឹម បានបង្ហាញថាម្សៅ៉នំបុ័ង អាចជួយបង្កើន កូឡេស្តេរ៉ុលអាក្រក់ដែលទាក់ទងនឹងជំងឺបេះដូង ជាងនេះទៅទៀត មនុស្សជាច្រើនតែងសន្មត់ថាកូឡេស្តេរ៉ុលត្រូវបាន ផលិតដោយជាតិខ្លាញ់ ប៉ុន្តែវាក៏អាចផលិតពី ស្រូវសាលីឬនំបុ័ងដែលយើងតែងតែ គិតថាវាគ្មានគ្រោះថ្នាក់នោះ។
២. បណ្តាលឱ្យឡើងទម្ងន់
យោងតាមលោកBoldsky បាននិយាយថា នំបុ័ងត្រូវបានផលិត ចេញពីគ្រាប់ធញ្ញជាតិដែលធ្វើឱ្យរាងកាយរំលាយ ហើយឆាប់បំលែង ទៅជាគ្លុយកូសក្នុងឈាមដែលរំញោច ការផលិតអាំងស៊ុយលីនជាតិខ្លាញ់ ហើយសូម្បីតែនំបុ័ង ក៏មានសន្ទស្សន៍glycemicខ្ពស់ជាងបង្អែមដែរ។ នៅពេលដែល ជាតិស្ករក្នុងឈាម កើនឡើងយ៉ាងឆាប់រហ័ស វាក៏អាចធ្លាក់ចុះ យ៉ាងឆាប់រហ័សដូចគ្នាដូច្នេះហើយ វានឹងធ្វើឱ្យអ្នកឆាប់ឃ្លាន។
ប្រសិនបើ អ្នកបន្តញុំានំបុ័ងច្រើនពេកនំបុ័ងនោះនឹងបន្តនាំឱ្យធាត់ និងឡើងទម្ងន់ ដោយមិនដឹងខ្លួន។ លើសពីនេះ នំបុ័ងប្រភេទខ្លះក៏ផ្ទុកនូវប្រូតេអ៉ីន ដែលបានកែប្រែហ្សែន ដែលបណ្តាលឲ្យ មានរោគសញ្ញា អស់កម្លាំងនិងលើសទម្ងន់ ផងដែរ។
៣.ការកើនឡើងហានិភ័យនៃជំងឺតម្រងនោម
នំបុ័ងច្រើនតែមាន បរិមាណអំបិលជាក់លាក់ជាពិសេសនំបុ័ងប្រភេទខ្លះ ដូចជាហាំប៊ឺហ្គឺ ភីហ្សា ឬសាំងវិច ជាដើម។ ហើយអ្នកដែល តែងតែញុំាជាប្រចាំនោះគឺមានន័យថា អ្នកកំពុងតែផ្ទុក អំបិលនៅក្នុងខ្លួន ហួសកម្រិត ដែលងាយនឹងប្រឈមមុខទៅនឹងជំងឺតម្រងនោម។
៤.ស្រូបយកសារធាតុចិញ្ចឹមខ្សោយ
នំបុ័ងមិនត្រឹមតែ មានសារធាតុចិញ្ចឹមទាប ប៉ុណ្ណោះនោះទេតែថែមទាំងជួយកាត់បន្ថយ ការស្រូបយក សារធាតុពីអាហារផ្សេងៗទៀតផង។ អាស៊ីតPhytic ដែលមាន នៅក្នុងស្រូវសាលី នឹងធ្វើការរារាំងសារធាតុរ៉ែដូចជាជាតិដែកស័ង្កសី កាល់ស្យូម ពីការស្រូបយក ដោយរាងកាយ ព្រោះនៅពេលអាស៊ីតPhytic មានប្រតិកម្មជាមួយវា វានឹងបង្កើតប្រតិកម្មគីមីដែលមិនបង្កើត សារធាតុចិញ្ចឹម៕
ប្រភព៖ phunutoday