ប្រភេទ​មុន​ និង​វិធីព្យាបាល ​ឲ្យបាន​ត្រឹម​ត្រូវ ​សម្រាប់​សុភាពនារី - TrueID

ប្រភេទ​មុន​ និង​វិធីព្យាបាល ​ឲ្យបាន​ត្រឹម​ត្រូវ ​សម្រាប់​សុភាពនារី

March 3, 2021

សម្រស់​៖ ជឿជាក់​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​ មនុស្សពេញ​វ័យ​មិន​ថា​ស្រី​ឬក៏ប្រុស ​នោះទេគឺ​សុទ្ធតែ​ ជួប​ប្រទះ​នៅ​បញ្ហា​ ស្បែក​មុខ​ឡើង​មុន ​ឡើង​រោលកន្ទួល​ក្រហម ដែល​បាន​​ធ្វើ​ឲ្យ ​ប៉ះពាល់​ដល់​សម្រស់ ​និង​​ផ្លូវ​ចិត្ត ​របស់​យើង​ម្នាក់ៗ​ជាខ្លាំងជា​ពិសេសនោះគឺ ​មនុស្សស្រីតែម្តង។

មុន​ដែល​កើតមាន​ឡើង ​លើ​ផ្ទៃ​មុខ របស់​យើង​ម្នាក់​ៗគឺ​មាន​ទៅ​តាម​ប្រភេទ​ ផ្សេងៗពីគ្នា ហើយ​វិធី​ព្យាបាល ​និង​វិធី​លាង​សម្អាត ​ក៏​មានលក្ខណៈខុស​ៗគ្នា​ទៅ​តាម​នោះផងដែរ។ ក្នុង​ករណី ​ប្រសិនបើ​អ្នក ​មិន​បាន​ធ្វើការថែរក្សា យកចិត្ត​ទុក​ដាក់​​និង​​ខ្វាយ​ខ្វល់​ពី ការ​ថែរក្សា​សម្អាត ​នៅតំបន់​មាន​មុន ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឲ្យ​បាន​ល្អទេ​នោះ ​វាក៏​នឹង​អាច ​បង្កឲ្យ កាន់តែ កើត​ឡើង​​ធ្ងន់​ធ្ងរ ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​។

ដែល​រហូត​អាច​ធ្វើ​ឲ្យ​ ផ្ទៃមុខ​របស់អ្នក​ ​វិវត្តន៍ទៅ​ជា​ឡើង​ខ្មូត​ប្រហោង​ធំៗ​ នៅពេល​ដែល​មុន​នោះ ​ព្យាបាល​ជា​ទៅវិញ។ នេះក្នុង​ករណី ​ដែល​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ​ហើយ​បណ្តោយ​ទុក​ឲ្យវា ​កើតនិង​​ជា​ដោយ​ខ្លួន​ឯង។ តែ​ថ្ងៃ​នេះនារី​នឹង​នាំ​អារម្មណ៍ ​សុភាព​នារី និង​សុភាព​បុរស​ទាំង​អស់គ្នា ​ទៅ​ដឹង​ពី​ប្រភេទមុន និង​វិធី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទាំង​អស់គ្នា​៖

១. មុនក្បាលខ្មៅ

រូបតំណាង
រូបតំណាង

* លក្ខណៈរបស់មុនក្បាលខ្មៅ

·        មុន​មាន​ក្បាល​ខ្មៅ​

·        ផ្នែក​ខាងលើ ​ដែលកកនេះ ​ត្រូបាន​ប៉ះថ្ងៃ​ប៉ះខ្យល់​ ហើយ​ធ្វើ​អុកស៊ីត​កម្ម ទើ​បធ្វើ​ឲ្យ​វា​ឡើង​ជា ​ពណ៌ខ្មៅ​ឡើងមក​

·        គ្មាន​ការ​ឈឺចាប់​

·        អាចញិច​បាន ​ពេល​ដែល​វា​ទុំ ​ឬឡើង​ខ្មៅ

* កា​រព្យាបាល​

·        អាច​ញិច​បាន​ពេល​ដែល​វា​ឡើង​ខ្មៅ​

·        ប្រើ​ក្រែម​លាប​មុខ ឬថ្នាំ​លាបមុន​សាប៊ូ​លាង​មុខ និង​ទឹក​ជូត​ជម្រុះ ​កោសិកា​ចាស់ៗ​ដែល​មាន ​សារធាតុ​BHA ចេញ​

២. មុន​ក្បាល​ស

រូបតំណាង
រូបតំណាង

* លក្ខណៈរបស់មុនក្បាលស​

·        មុន​ក្បាល​ស

·        វា​មិនមែន​ជា​ខ្ទុះ​ទេវាគ្រាន់តែ​ជា​ល្បាយ​ នៃការ​លាយគ្នា ​រវាង​សារធាតុ​ខ្លាញ់ ​ដែលកប់​ក្នុង​រន្ធ​រោម ​និង​កោសិកាស្បែក​ដែល​ងាប់តែប៉ុណ្ណោះ​

·        មុន​នេះ​ គឺគ្មាន​ការ​ឈឺចាប់​ទេ

·        វា​នឹង​បាត់​ទៅវិញ​ ដោយ​ឯកឯង(ហាម​ញិច)

* ការ​ព្យាបាល​

·        វា​អាច​រីក​ធំ​ ប្រសិន​បើ​ញិច​

·        ប្រើ​ប្រែម​លាបមុខឬថ្នាំ​លាបមុន​ សាប៊ូលាង​មុខនិង​ទឹក​ជូត​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​មាន​សារធាតុAHA (GlycolicAcid, Lactic Acid, Mandelic Acid)

៣. មុខដែល​មាន​មុនផ្ទាំង​ក្រហម​ធំ​ៗ

រូបតំណាង
រូបតំណាង

* លក្ខណៈរបស់​មុន​ផ្ទាំង​ក្រហម​ធំៗ

·        វា​មាន​លក្ខណៈក្រហម

·        មាន​ទំហំ​ប្រហែល ​១សង់ទីម៉ែត្រ​

·        មានការ​ចូលរួម​ពី​បាក់​តេរី ​ប៉ុន្តែ​អត់​បង្ករឲ្យ​មាន​ខ្ទុះឡើង​ទេ​

·        វា​បង្ករឲ្យមាន ​ការ​ឈឺចាប់

·        មាន​លក្ខណៈ ក្រហម​ជុំវិញ​មុន​

* ការ​ព្យាបាល​

·        ហាម​ញិច​ដាច់​ខាត

·        ប្រើ​ក្រែម​លាប​លើ​មុន​ ដែល​មាន​សារធាតុ​ដូចជា​SalicylicAcid, Benzoyl Peroxide Sulfur

·        ក្រែម​លាប​មុខ ​ដែល​មាន​ សារធាតុ​Retinol, Niacinamide,Centella Asiatica

៤. មុខដែល​មាន ​មុនផ្ទាំង​ក្រហម​ធំ​ៗ ហើយ​មាន​ខ្ទុះ​

រូបតំណាង
រូបតំណាង

* លក្ខណនៃ​មុនក្រហម​មាន​ខ្ទុះ

·        វា​ស្រដៀង​ទៅនឹង​Papules

·        មាន​ទំហំ​ប្រហែល ​១សង់​ទីម៉ែត្រ

·        វា​មានខ្ទុះដែល​ភាគច្រើន ​បង្ករ​ការ​ឈឺចាប់​និង​ក្រហម​ជុំវិញ​មុន

* ការ​ព្យាបាល​

·        ហាម​ញិចដាច់​ខាត​

·        ប្រើ​ក្រែម​លាប​លើមុខ ​ដែលមាន​សារធាតុ​ ដូចជាSalicylicAcid, Benzoyl Peroxide, Retinoids

·        ថ្នាំ​ផ្សះដូចជា​Clindamycin,Erythromycin

·        កម្រិត​ធ្ងន់អាច​មាន​ថ្នាំ​លាប​ផងដែរ

៥. មុន​ប្រភេទ​ក្រហម​កន្ទួល​ធំៗហើយ​ឡើងក្រៀម​(កម្រិត​ធ្ងន់)

រូបតំណាង
រូបតំណាង

* លក្ខណៈមុនកម្រិត​ធ្ងន់​នេះ​

·        មាន​លក្ខណៈធំ(អាច​ដល់​៥សង់ទីម៉ែត្រ​)

·        ឈឺខ្លាំង​

·        មានលក្ខណៈជា​ដុំរឹង​ ពេលប៉ះដោយ​សារ​តែ​វា​ធ្លាយបែកនូវ​រន្ធ​រោម ​ខាងក្នុង​និង​ កប់ជ្រៅក្រោម​ស្បែក​

·        ចំណាយពេល​ច្រើន ​អាទិត្យ​ឬ​រហូត​ដល់​ខែ​ដើម្បី​បាត់​ទៅវិញ

* ការ​ព្យាបាល​

·        ត្រូវបាន​ចាត់​ចូលជា ​មុន​ប្រភេទធ្ងន់​

·        តម្រូវឲ្យជួយ​ព្រឹក្សា​ ជាមួយគ្រូពេទ្យស្បែក​

·        ប្រើ​ថ្នាំ​លេប​ដូចជា​ថ្នាំ​ផ្សះឬថ្នាំ​Sotretinoinឬ ថ្នាំ​ពន្យារកំណើត​

·        ឲ្យ​មាន​ការ​ព្យាបាល​ ដោយ​ឡាស៊ែរ ឬ​កា​រចាក់​ថ្នាំ​Steroid ឬ Chemical peels ជាដើម៕

ទាក់ទងជាមួយ:
យុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...