វិធី៤យ៉ាង ជួយកាត់បន្ថយ​ កុំឲ្យមុខឡើងប្រេង - TrueID

វិធី៤យ៉ាង ជួយកាត់បន្ថយ​ កុំឲ្យមុខឡើងប្រេង

April 2, 2021

យល់ដឹង៖ ចំពោះស្បែកមុខរបស់មនុស្សម្នាក់ៗគឺមាន​ លក្ខណៈខុសៗគ្នា អ្នកខ្លះមានស្បែកស្ងួត ចំរុះ ស្បែកស្ងួត​ និងប្រេង។ ចំពោះរដូវក្តៅបែបនេះ​ ស្បែកដែលពិបាកក្នុងការថែរក្សាបំផុតគឺ ប្រភេទស្បែកដែលងាយឡើងប្រេង ព្រោះប្រេងច្រើនធ្វើឲ្យស្ទះរន្ធរោម និងបណ្តាលឲ្យកើតមុន។

ខាងក្រោមជាវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ និងជួយឲ្យស្បែករបស់អ្នក ស្រស់ស្អាត និងមានសុខភាពល្អឡើងវិញផងដែល។

បើចង់ដឹងឲ្យកាន់តែច្បាស់ សូមតាមដានខាងក្រោម៖

១. ប្រើហ្វូម​លាង​សម្អាត​ផ្ទៃមុខ​

Oil Based Cleanser ជាប្រភេទហ្វូម​លាង​សម្អាត ដែលអាចជួយ ទាញយកប្រេង ដែលលើសពីស្បែកបានល្អបំផុត។ ប្រេងអាចរលាយចូលប្រេង គ្នាវាបានល្អ និងអាចបំបែកម៉ូលេគុលប្រេង លើសបានរហ័ស ហើយអត់ធ្វើឲ្យ ស្បែកស្ងួតខ្លាំងដូចប្រើពពួកWater Based Cleanser តែមួយមុខនោះទេ។ ដើម្បីឲ្យប្រាកថា ស្បែកមុខរបស់អ្នក សម្អាតបានល្អគួរតែប្រើ Double Cleanse ជាមួយ Oil ហើយចាំប្រើហ្វូមបន្ទាប់។ ចំពោះ Foam ចៀសវាងប្រើប្រភេទដែលមាន Sodium Lauryl sulfate កំហាប់ខ្ពស់ ដែលអាចធ្វើឲ្យស្បែកស្ងួត និងបាត់បង់សំណើមជ្រុល។

លាងសម្អាតមុខ
លាងសម្អាតមុខ

២. ជម្រុះកោសិកាចាស់ៗ

អ្នកគួរតែជម្រុះកោសិកាចាស់ ចោលឲ្យបានទៀងទាត់ 1 អាទិត្យ 2-3 ដង ជាពិសេស បើស្បែកងាយប្រតិកម្ម អាចប្រើជាប្រភេទ Peeling Gel ឬ ប្រើពពួកអង់ហ្ស៊ីម ដែលស្រាលជាងពពួកស្ក្រាប់ និងស្រាលជាង ពពួកអាស៉ីតខ្សោយសម្រាប់ ជម្រុះកោសិកាចាស់។

ជម្រុះកោសិកាចាស់ៗ
ជម្រុះកោសិកាចាស់ៗ

៣.​​ ឡេផ្ដល់សំណើម

អ្នកអាចប្រើ ឡេផ្តល់សំណើម សម្រាប់ប្រភេទស្បែកខ្លាញ់បាន និងជៀសវាងឡេ ផ្តល់សំណើម ដែលមានជាតិប្រេង។គួរតែជ្រើសរើស ផ្តល់សំណើមដែលមាន ធាតុផ្សំដែលអាចរលាយក្នុងទឹក (Water-Soluble) ដែលអាចជួយឲ្យស្បែករក្សាសំណើម និងទាញយកសំណើម ពីបរិយាកាសបានHyaluronic Acid, Glycerin, Salicylic Acid, Niacinamide។

 ឡេផ្ដល់សំណើម
 ឡេផ្ដល់សំណើម

៤. ប្រើ​ម៉ាស​បិទមុខ​

ប្រើពពួក Clay Mask មួយអាទិត្យ 2-3ដង ដែលអាចជួយបឺតយក ខ្លាញ់ចេញពីស្បែកបានល្អ ឬម៉ាស់គ្រីម ដែលស្រាលជាងClay Mask សម្រាប់ស្បែក ងាយប្រតិកម្ម៕

ប្រើ Clay Mask
ប្រើ Clay Mask

ប្រភព៖ Nichhy Skin

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...