ត្រូវដឹងអំពី ប្រភេទស្បែកមុខ​ របស់អ្នកឲ្យច្បាស់ ដើម្បីកុំឲ្យចំណាយលុយ​ ឥតប្រយោជន៍ ទៅលើគ្រឿង ថែរក្សារមុខខុស - TrueID

ត្រូវដឹងអំពី ប្រភេទស្បែកមុខ​ របស់អ្នកឲ្យច្បាស់ ដើម្បីកុំឲ្យចំណាយលុយ​ ឥតប្រយោជន៍ ទៅលើគ្រឿង ថែរក្សារមុខខុស

April 23, 2021

សម្រស់៖ ជាដំបូងនិងសំខាន់បំផុត នៅពេលអ្នកឈានជើងចូល ក្នុងការថែរក្សាស្បែករបស់អ្នក គឺត្រូវកំណត់ប្រភេទស្បែករបស់អ្នក ជាមុនសិន។ ប្រភេទស្បែកនីមួយៗ នឹងមានរូបមន្ត និងគ្រឿងផ្សំជាក់លាក់ ដើម្បីដោះស្រាយបញ្ហា ទាំងនោះ។  

ជាដំបូងអ្នកត្រូវ លាងសម្អាតមុខ របស់អ្នកជាមួយឧបករណ៍ លាងសម្អាត ដើម្បីយកស្បែក ដែលមានជាតិខ្លាញ់(កោសិការចាស់ៗ) ចេញពីស្បែករបស់អ្នក។ បន្ទាប់មករង់ចាំ ៣ ម៉ោង ពីព្រោះ ៣ ម៉ោងបន្ទាប់ពីលាងមុខអ្នក គឺនៅពេលដែល ប្រេងផលិត ប្រេងរំអិលលឿនបំផុត នេះបើយោងតាម ការពន្យល់របស់វេជ្ជបណ្ឌិតJoshua។ នៅចុងបញ្ចប់ សូមក្រឡេកមើលកញ្ចក់ហើយមើល ថាតើមុខរបស់អ្នក ធ្លាក់ក្នុងស្ថានភាពបែបណា។

នៅពេលដែលអ្នកដឹងពីស្ថានភាព ស្បែករបស់អ្នក អ្នកនឹងមានភាពងាយស្រួល ក្នុងការទទួលបាន ការថែរក្សាដែលសមស្របនឹងស្បែករបស់អ្នក។ ដូច្នេះដើម្បីថែរក្សាស្បែក ឲ្យបានសមស្រប តាមប្រភេទស្បែកនីមួយៗ អ្នកអាចអនុវត្តវិធីមូលដ្ឋានដូចខាងក្រោម៖

១.​ ប្រភេទស្បែកខ្លាញ់

ប្រសិនបើមុខរបស់អ្នកមានខ្លាញ់ និងភ្លឺចាំង នោះអ្នកនឹងមានស្បែកខ្លាញ់។ សម្រាប់អ្នកមានស្បែក មានជាតិខ្លាញ់សូមជ្រើសរើស ការលាងសម្អាតស្បែក ដែលប្រើ AHAs និងអេទីណូ ដើម្បីបំបាត់ចោល កោសិការភាពចាស់ៗ និងការពារភាពចាស់។ អ្នកក៏គួរតែជ្រើសរើស ឡេដែលមាន កំរិតស្រាល និងគ្មានជាតិប្រេង ដើម្បីផ្តល់សំណើម ដល់ស្បែករបស់អ្នក។

 ប្រភេទស្បែកខ្លាញ់
 ប្រភេទស្បែកខ្លាញ់

២.  ប្រភេទស្បែកស្ងួត

 ប្រសិនបើស្បែករបស់ អ្នកមានខ្លាញ់តិច ឬគ្មានខ្លាញ់ ហើយមានអារម្មណ៍ថាស្ងួត គ្មានសំណើម នោះស្បែករបស់អ្នកគឺជាប្រភេទស្បែកស្ងួត។ សម្រាប់អ្នកមានស្បែកស្ងួត អ្នកគួរតែជ្រើសរើស ការលាងសម្អាតស្បែក ដែលមានជាតិផ្សំជាមួយអាស៊ីត hyaluronic, សេរ៉ាមិច; និងក្រែមផ្តល់សំណើម ដែលអាចផ្តល់សំណើម ដល់ស្បែកបានល្អ។ ក្រែមដែលមាននិន្នាការស្តាររបាំងស្បែក នឹងជាជំរើសល្អបំផុត។

 ប្រភេទស្បែកស្ងួត
 ប្រភេទស្បែកស្ងួត

៣.  ប្រភេទស្បែកចម្រុះ

ប្រសិនបើមុខរបស់ អ្នកមានខ្លាញ់ច្រើននៅតំបន់ខ្លះ ហើយស្ងួតខ្លាំងនៅតំនប់ខ្លះ ឬក៏ពេលខ្លះស្ងួត ពេលខ្លះមានខ្លាញ់ មានន័យថា ស្បែករបស់អ្នកជា ប្រភេទស្បែកចម្រុះ។ សម្រាប់អ្នកមាន ស្បែកចម្រុះអ្នកអាចលាយ និងផ្គូរផ្គងផលិតផលដែលអាច បត់បែនបាននៅលើ តំបន់ផ្សេងៗគ្នា នៃមុខរបស់អ្នក ដើម្បីទទួលបានផលដែល អ្នកចង់បាន៕

 ប្រភេទស្បែកចម្រុះ
 ប្រភេទស្បែកចម្រុះ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...