មកដឹងពីជីវិតពិត តារាសម្តែងHayley Atwell ជាមិត្តស្រីថ្មី Tom Cruise - TrueID

មកដឹងពីជីវិតពិត តារាសម្តែងHayley Atwell ជាមិត្តស្រីថ្មី Tom Cruise

December 19, 2020

បរទេស៖ នៅថ្ងៃទី ១៧ ខែ ធ្នូ  ព័ត៌មានដែលមានឈ្មោះថា The Sun បានចេញមុខយល់ស្របអំពីទំនាក់ទំនងរបស់លោកTom Cruiseជាមួយ និងដៃគូសម្តែង Hayley Atwell។ គូស្នេហ៍ពួកគេមួយគូនេះ បានទាក់ទងគ្នាអំឡុងពេលដែលពួកគេទៅថតខ្សែភាគយន្តមួយដែលមានចំណងជើងថា ‘’Mission: Impossible 7’’ ដែលថតនៅក្នុងចក្រភពអង់គ្លេសនិងប្រទេសអីតាលី។​តាមប្រភពរូបថតមួយសន្លឹកដែលបានគេលួចថតបាន គឺគេបានសង្កេតឃើញថាអ្នកទាំងពីរកំពុងតែអង្គុយកាន់ដៃគ្នា។

Hayley Atwell និង​ Chris Evans
Hayley Atwell និង​ Chris Evans

មិនចម្លែកនោះទេដែល Hayley Atwell មានមុខនៅក្នុងភាគយន្តស្នេហាជារឿយៗនោះនាងក៏បានចូលរួមសម្តែងរឿងជាមួយនឹងតារាប្រុសលោក Chris Evans ដែរ។ Hayley​ Atwell នាងបានសម្តែងជាតួអង្គប៉ូលីសស្រី និងជាតួអង្គមិត្តស្រីរបស់ Captain សហរដ្ធអាមេរិក។

Hayley Atwell
Hayley Atwell

HayleyAtwell នាងបានកើតនៅក្នុងឆ្នាំ១៩៨២ដោយនាងជាកូនកាត់អង់គ្លេសនិងអាមេរិក។ បន្ទាប់ពីបានពេលមួយរយៈមក នាងក៏បានបន្តនៃការសម្តែងរឿងរបស់នាងជាថ្មីម្តងទៀតដោយនាងចាប់ផ្តើមសម្តែងជាផ្លូវការក្នុងឆ្នាំ២០០៧ ក្នុងនាមជាតួអង្គ​ Angela នៅក្នុងរឿង Cassandra’s Dream។ ជាមធ្យមHayley Atwell បានសម្តែងខ្សែភាគយន្តពីរក្នុង១ឆ្នាំ រីឯការសម្តែងដ៏មានទេព្យកោសល្យរបស់នាងផងនោះ នាងត្រូវបានគេវាយតម្លៃថាជាតារាសម្តែងស្រីដែលមានសមត្ថភាពដ៏ពូកែម្នាក់។

Hayley Atwell 
Hayley Atwell 

ក្នុងឆ្នាំ២០១០នាងក៏បានសម្តែងជានៅក្នុងខ្សែភាគយន្តខ្នាតតូចមួយដែលមានចំណងជើងថា ‘’The Pillars of the Earth’’ នាងត្រូវបានគេតែងតាំងជាតារាសម្តែងស្រីដ៏ឆ្នើមមួយរូបនៅក្នុងខ្សែភាគយន្តខ្នាតតូច ក្នុងថ្ងៃទទួលពាន Golden Globe Award for Best Actress ShortFilm ។

Hayley Atwell 
Hayley Atwell 

នៅក្នុងវ័យ៣៨ឆ្នាំរបស់នាង ដែលជីវិតមើលទៅពោរពេញទៅដោយភាពសាមញ្ញធម្មតាៗរបស់នាងនោះ លើសពីនេះទៀត នាងក៏បានបង្ហោះរូបភាពតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងជាច្រើនអំពីជីវិតសកម្មភាពប្រចាំថ្ងៃរបស់នាងរួមជាមួយនឹងសម្រស់ធម្មជាតិ និងជាមួយទម្លាប់ការអានសៀវភៅរបស់នាងទៀតផង។

Hayley 
Hayley 

មុនពេលដែលនាងមានទំនាក់ទំនងជាមួយ Tom Cruise​នាងក៏ធ្លាប់បានទាក់ទងជាមួយនិងតារាម៉ូដែលលោកEvan Jones អស់រយៈពេលពីរឆ្នាំមកហើយដែរ។​បន្ទាប់មកពួកគេក៏បានបែកគ្នានៅក្នុងឆ្នាំ ២០១៥ ដោយសារតែពួកគេទាំងពីរអ្នករស់នៅមិនចុះសម្រុងគ្នា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...