តៃវ៉ាន់៖ នៅលើបណ្តាញសង្គម ដែលបាន ចែករំលែករូបភាព ជាចុងក្រោយរបស់ Ruby Lin នៅក្នុងការធ្វើ សនិ្នសិទ្ធនៅឯកម្មវិធី Film Launch មួយ។ ហើយប្រពន្ធរបស់ លោក Wallace Huo ក៏បានធ្វើឱ្យ ទស្សនិកជនមាន ការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមុខរបស់ តារាស្រីរូបនេះ គឺមានលក្ខណៈ អាក្រក់ខ្លាំង ហើយ រូបថតមួយសន្លឹកនេះ របស់នាង វាអាចជា គុណភាពនៃការថតរូបរបស់ អ្នកកាសែត។
នៅក្នុងរូបភាពនោះRuby Lin បានបង្ហាញ ទឹកមុខអាក្រក់ៗរបស់នាង យ៉ាងច្រើន នៅក្នុងការធ្វើសន្និសិទ្ធកាសែត មួយនោះ ហើយរូបថត មួយសន្លឹកនោះ បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។
ជាកាពិតដែលវាមិនមែន ជាលើកទីមួយនោះទេ ដែលRuby Lin មានរូបថត អាក្រក់ៗពីអ្នកកាសែត។វាជារូបថតចុងក្រោយ ដែលជារូបអាក្រក់ ជាច្រើន របស់ Ruby Lin ដែលត្រូវបាន ថតដោយអ្នកការសែត។វាមិនគួរឱ្យ នឹកស្មានដល់នោះទេ ដែលតារាស្រីដ៏ល្បីមួយរូប ដូចជា Ruby Lin មានរូបថតអាក្រក់ៗ ជាច្រើនបែបនេះ។
ក៏ព្រោះតែ រូបភាពគួរឱ្យខ្លាចទាំងនេះហើយ ធ្វើឱ្យRuby Lin បានធ្វើការស្នើរសុំ និងឱ្យមាន ការប្រុងប្រយ័ត្ន ចំពោះការEdit រូបថតរបស់នាង។ ជាងនេះទៅ ទៀត ប្រសិនបើអ្នកយក រូបថតធម្មតា តារាស្រីរូបនេះ ទៅប្រៀបនឹងរូបភាពដែល អ្នកការសែតថត អ្នកប្រាកដជាឃើញថា មានភាពខុសគ្នាជាខ្លាំង។
ទោះបីជា យ៉ាងណាក៏ដោយ Ruby Lin មិនបានចាប់អារម្មណ៍ ខ្លាំងនោះទេ ទៅលើរូបភាពទាំងនោះ នាងនៅតែចែករំលែក ក៏ដូចជាបង្ហាញពី ជីវិតគ្រួសាររបស់នាង នៅតាមបណ្តាញសង្គម។ លើពីនេះទៅទៀត នាងនៅក្នុងវ័យ៤០នេះ នាងក៏បានទទួលស្គាល់ថា ផ្ទៃមុខរបស់នាង នៅមានចំនុចខ្វះខាត ជាច្រើន។ ថ្មីៗនេះប្រពន្ធរបស់លោក Wallace Huo ដែលជាតារាស្រី Ruby Lin នេះផ្ទាល់ផងដែរនោះ Ruby Lin បាននិយាយថា កូនស្រីរបស់ពួកគេ កំពុងតែទន្ទឹងរង់ចាំ មើលម៉ាក់របស់នាង មានប្អូនឱ្យនាង ដើម្បីនាងបានលេង ជាមួយគ្នា។
ទោះបីជាពួកគេ ចង់ក៏មាន កូនទីពីរទៀតក៏ដោយ វាក៏អាចជារឿងមួយ ដែលពិបាកសម្រាប់ ពួកគេផងដែរ ដោយសារតែពួកគេ មានការងារជាច្រើនពេក ទើបធ្វើឱ្យពួកគេ មានការពិបាកជាខ្លាំង ក្នុងការយកកូនទីពីរ របស់ពួកគេ។ Ruby Lin នាងក៏បាននិយាយថា ប្រសិនបើនាងមានដំណឹងល្អ ពីកូនទីពីររបស់នាង នាងនឹងប្រកាសជាសាធារណៈ ដើម្បីឱ្យអ្នកគាំទ្ ររបស់នាងបានដឹង ជាមិនខាន៕
សូមតាមដានរូបខាងក្រោមនេះ៖