អត្ថប្រយោជន៍ នៃការដើរកម្សាន្ត ម្នាក់ឯង - TrueID

អត្ថប្រយោជន៍ នៃការដើរកម្សាន្ត ម្នាក់ឯង

April 3, 2021

កម្សាន្ត៖​ បើនិយាយអំពី ការដើរលេងម្នាក់ឯង អ្នកទាំងអស់គ្នាប្រាកដជា គិតថាវាពិតជាឯកា និងគ្រោះថ្នាក់ណាស់ ជាពិសេស សម្រាប់មនុស្សស្រី ប៉ុន្តែបើអ្នកបានធ្វើ ដំណើរកំសាន្តម្នាក់ឯង បានតែម្តងអ្នកនិងដឹងថា វាអស្ចារ្យប៉ុនណា។

យ៉ាងណាមិញ តែបើក្រលេក ទៅមើលអំពីភាពវិជ្ជមានវិញ ការដើលលេងតែម្នាក់ឯង មានអត្ថប្រយោជន៍ជាច្រើន វាអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។ វាអាចផ្លាស់ប្តូរអ្នក ឲ្យក្លាយជាមនុស្សរឹងមាំ ចេះតស៊ូ មានការព្យាយាមក្នុងជីវិត ចេះពឹងពាក់ខ្លួនឯង ក្នុងពេលមានអាសន្ន ហើយវាក៏ជួយឲ្យអ្នក បានមើលឃើញ អំពីភាពស្រស់ស្អាត ស្វែងយល់ និងស្វែងរកអ្វីថ្មីៗ ដែលមាននៅក្នុង ពិភពលោកនេះ។

បើអ្នកបានធ្វើដំណើរកំសាន្តតែម្នាក់ឯង អ្នកនឹងបានយល់ អំពីខ្លួនឯងកាន់តែច្រើន បានស្គាល់មនុស្សបាន កាន់តែច្រើន និងបានស្វែងយល់អំពី អរិយធម៌ទៅតាមទីកន្លែង ផ្សេងៗគ្នា។

ខាងក្រោមនេះជាអត្ថប្រយោជន៍ អំពីការដើរលេងម្នាក់ឯង៖

១. មានពេលវេលាស្វែងយល់អំពីខ្លួន​ឯងកាន់តែច្រើន

អ្នកអាចទៅទីកន្លែង ដែលអ្នកចង់ទៅ និងធ្វើរឿងដែលអ្នកចូលចិត្តបាន មានពេលវេលាគ្រប់គ្រាន់ ស្វែងយល់អំពីខ្លួនឯង។ ការដើរកំសាន្តតែម្នាក់ឯង អាចធ្វើឲ្យខួរក្បាររបស់ អ្នកធូរស្រាល ជាមួយបរិយាកាស ដ៏ស្រស់ស្រាយទាំងនោះបាន។

មានពេលវេលាស្វែងយល់អំពីខ្លួន​ឯងកាន់តែច្រើន
មានពេលវេលាស្វែងយល់អំពីខ្លួន​ឯងកាន់តែច្រើន

២. រៀនអំពីមេរៀនជីវិត

បើអ្នកបានធ្វើ ដំណើរកំសាន្តម្នាក់ឯង អ្នកនឹងបានរៀនអំពី មេរៀនជីវិកាន់តែច្រើន ហើយប្លែកៗដែលយើងមិនធ្លាប់បានជួប។ អ្នកនិងបានយល់ដឹង អរិយធម៌តាមទីកន្លែងផ្សេងៗ និងអាចរៀនភាសាបាន ផ្សេងទៀតផង។

យល់ដឹង អរិយធម៌តាមទីកន្លែងផ្សេងៗ
យល់ដឹង អរិយធម៌តាមទីកន្លែងផ្សេងៗ

៣. កាន់តែក្លាហាន

អ្នកក្លាយជាមនុស្សម្នាក់ ដែលកាន់តែក្លាហាន ហ៊ានជំនះឧបសគ្គ ដើម្បីទៅឲ្យដល់កន្លែង ដែលអ្នកចង់ទៅ ដោយពឹង លើខ្លួនឯងផ្ទាល់។

កាន់តែក្លាហាន
កាន់តែក្លាហាន

៤. មើលពិភពលោកក្នុងផ្លូវវិជ្ជមាន

ពិភពលោកនេះមិនអាក្រក់ និងគ្រោះថ្នាក់ដូចដែល យើងបានគិតនោះទេ។ អ្នកនឹងឃើញពី ភាពស្រស់ស្អាត និងជួបមនុស្សល្អជាច្រើន ចូលមកក្នុងជីវិតអ្នក។ 

 មើលពិភពលោកក្នុងផ្លូវវិជ្ជមាន
 មើលពិភពលោកក្នុងផ្លូវវិជ្ជមាន

៥. ធ្វើឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត

អ្នកនឹងមិនមែនជា មនុស្សម្នាក់ដែល អង្គុយតែស្រមើស្រមៃនោះទេ ប៉ុន្តែអ្នកនិងក្លាយមនុស្សម្នាក់ ដែលដើរទៅរក និងធ្វើឲ្យវាកើតឡើង។

ធ្វើឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត
ធ្វើឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...