យល់ដឹង៖ វាជាចរិតលក្ខណៈធម្មជាតិ ដែលបានស្ថិតក្នុងខ្លួនរបស់អ្នក ដោយអ្នកមិនបាន ចាប់អារម្មណ៍វាពីមុនមក។ ការធ្វើតេស្តនេះ នឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់ ពីខ្លួនឯង តាមរយៈការជ្រើសរើស ឬការមើលឃើញ ដោយមិនបានត្រៀមទុកមុន។
អ្នកអាចគិតថា ការជ្រើសរើស ជារឿងចៃដន្យ ប៉ុន្តែអ្នកមិនអាចបដិសេដបានទេថា អត្ថន័យនៃ ការជ្រើសរើសនីមួយៗ វាបានឆ្លុះបញ្ចាំង ពីអត្តចរិតពិតប្រាកដ ជោគជតា ឬអនាគតរបស់អ្នក។ ខាងក្រោមជារូបភាព ដែលអាចឲ្យអ្នក បានឃើញរូបភាពដល់ទៅពីរ ប៉ុន្តែតើរូបមួយណា ទាក់ទាញការចាប់អារម្មណ៍ របស់អ្នកមុនគេ?
សូមតាមដាន ការបកស្រាយអត្ថន័យ ខាងក្រោម៖
១. បុរសចំណាស់
ប្រសិនបើ បុរសចំណាស់ ត្រូវបានកត់សម្គាល់ដោយអ្នក នៅពេលដំបូង វាមានន័យថា អ្នកគឺជាមនុស្សដែល មានភាពរ៉ូមែនទិច និងចេះយល់ចិត្ត។ អ្នកមានការគោរពច្រើន ចំពោះអ្នកដទៃ ហើយមិត្តរបស់អ្នក តែងតែអាចពឹងផ្អែកលើអ្នកបានជានិច្ច។ ក្នុងពេលជាមួយគ្នានេះ អ្នកមានទំនោរ មើលឃើញការពិត នៅក្នុងទីងងឹតដែលអ្នកដទៃ មិនអាចមើលឃើញ។ ការមើលឃើញបុរសដំបូង មានន័យថា ផ្នែកខាងស្តាំនៃខួរក្បាលរបស់អ្នក កាន់តែមានភាពលេចធ្លោ ដូច្នេះអ្នកក៏មាន ភាពច្នៃប្រឌិត និងទេពកោសល្យ ខាងសិល្បៈផងដែរ។ នោះហើយជាមូលហេតុ ដែលអ្នកអាចធ្វើឲ្យជីវិតរបស់អ្នក កាន់តែមានភាពប្រសើរឡើង ផងដែរ។
២. នារីវ័យក្មេង
ប្រសិនបើ នារីវ័យក្មេង ទទួលបានការចាប់អារម្មណ៍ របស់អ្នកនាពេលដំបូង មានន័យថា អ្នកជាមនុស្សសុទិដ្ឋិនិយមដែលជឿជាក់ លើឧត្តមគតិផ្ទាល់ខ្លួន និងមានទឹកចិត្តល្អ ចំពោះមនុស្សគ្រប់គ្នា។ មនុស្សជុំវិញខ្លួន តែងចាត់ទុកអ្នកជាមនុស្សមានអំណាច ដែលតែងតែផ្តល់យោបល់ត្រឹមត្រូវ និងការណែនាំដល់ពួកគេ។ ការមើលឃើញមនុស្សស្រី ក៏មានន័យថា ផ្នែកខាងឆ្វេងនៃ ខួរក្បាលរបស់អ្នក កាន់តែលេចធ្លោ។ ដូច្នេះអ្នកគឺជាមនុស្សម្នាក់ ដែលចេះវិភាគ និងមានការគិតបានរហ័ស។ អ្នកមានការគិតច្បាស់លាស់ រាល់បញ្ហា មុនពេលអ្នកធ្វើការសម្រេចចិត្ត៕
ប្រភព ៖ dazzling