យល់ដឹង៖ ការធ្វើតេស្តដោយ ប្រើរូបភាពផ្សេងៗ គឺពិតជាមានឥទ្ធិពលណាស់ សម្រាប់ការហ្វឹកហាត់ខួរក្បាល។ វានឹងធ្វើឲ្យខួរក្បាលរបស់អ្នក កាន់តែមានភាពរហ័សរហួន និងវាងវៃទ្វេដង។ ហើយវាក៏ជួយធ្វើឲ្យ អ្នកមានអារម្មណ៍ថាសប្បាយរីករាយ ជាមួយតេស្តទាំងនេះ ផងដែរ។
ជាពិសេសតេស្តនេះ អាចធ្វើឲ្យអ្នកបានដឹងពី អត្តចរិតធម្មជាតិ និងចំណង់ចំណូលចិត្ត របស់អ្នក។ ហើយវាក៏ជួយ ឲ្យខួរក្បាលរបស់អ្នក ឲ្យកាន់តែមានភាពរស់រវើក គំនិតច្នៃប្រឌិត និងភាពបុិនប្រសប់ ក្នុងការធ្វើអ្វីមួយ។ វាក៏អាចបង្ហាញអ្នកអំពីទំនុកចិត្ត និងការទទួលខុសត្រូវ ក្នុងការងារផ្សេងៗ របស់អ្នកផងដែរ។
នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពី ការបំភាន់មួយ ដែលនៅក្នុងនេះ អ្នកអាចមើលឃើញ មុខបែកគ្នារបស់ ក្មេងប្រុស តាមរបៀបគួរឱ្យកត់សម្គាល់។ ហើយតាមរូបភាព មិនច្បាស់ត្រូវបានបង្កើតឡើង ដែលអាចឲ្យ ខួរក្បាលរបស់យើងអាចបកស្រាយ តាមរបៀបពីរយ៉ាងច្បាស់លាស់។ តើអ្នកបានឃើញរូបភាព ជាលើកដំបូង យ៉ាងដូចម្តេច?
សូមធ្វើតេស្ត ទៅលើសមត្ថភាព ផ្ទាល់ខ្លួនរបស់អ្នក ខាងក្រោម៖
១. មើលចំពីមុខ
ប្រសិនបើអ្នកជ្រើសរើស ជំរើសនេះ អ្នកគឺជាមនុស្ស ដែលចូលចិត្ត ការប្រកួតប្រជែង។ ការស្រមើស្រមៃរបស់អ្នកអនុញ្ញាតឱ្យអ្នក ឈរលើភាពជាខ្លួនឯង នៅក្នុងទស្សនវិស័យឆ្ងាយ ពីការពិតរបស់អ្នក និងយល់ពីវា យ៉ាងស៊ីជម្រៅ។ អ្នកតែងតែចង់ ទទួលបាននៅបទពិសោធន៍ថ្មីៗ និងបន្តដំណើរផ្សងព្រេង ដើម្បីជំរុញសមត្ថភាព ផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ហេតុផលនេះ វាជាការល្អដែលអ្នក អាចមានការងារ ដែលអាចជួយឲ្យ អ្នកបង្កើតអ្វីដែលថ្មីៗ។ ហើយអ្នកអាចបង្ហាញពីតម្រូវការខាងក្នុង ដើម្បីបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នក តាមរយៈចំណង់ចំណូលចិត្តបាន។ អ្នកមានទេពកោសល្យពិសេស ដែលអ្នកដទៃ មិនអាចស្មានដល់។
២. មើលទៅខាងស្តាំ
អ្នកមានកម្លាំងខាងក្នុង ដ៏មានឥទ្ធិពល និងមានការយល់ដឹងច្បាសលាស់ ពីខ្លួនអ្នកផ្ទាល់។ អ្នកតែងតែ តស៊ូធ្វើអ្វីដែលជាភាពត្រឹមត្រូវ ទោះប្បីជាវាស្មុគស្មាញ យ៉ាងណាក៏ដោយ។ ទោះបីជាមនុស្ស នៅជុំវិញអ្នក មិនយល់ស្របនឹង អាកប្បកិរិយារបស់អ្នក ក៏អ្នកមិនបញ្ឈប់ ដំណើររបស់អ្នកដែរ។ ជាពិសេស អ្នកមានអារម្មណ៍តាមរបៀបប្លែកៗ ដែលធ្វើឱ្យ អ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជា មនុស្សពិសេសម្នាក់អញ្ចឹង។ ហើយអ្នកក៏ជាមនុស្សម្នាក់ ដែលចេះយល់ចិត្តមនុស្សជុំវិញខ្លួន និងអាចឲ្យអ្នកគ្រប់គ្នា ចែករំលែករឿង គ្រប់យ៉ាងជាមួយបាន។ ព្រោះអ្នកជា មនុស្សម្នាក់ដ៏គួរឲ្យទុកចិត្ត និងមានសន្តានចិត្តល្អ ជាមួយអ្នកដទៃជានិច្ច៕
ប្រភព ៖ dazzling