ភ្នំពេញ៖តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងសុគន្ធ និសាបន្ទាប់ពីតេស្តឃើញវិជ្ជមានកូវីដ១៩ហើយនោះ អ្នកនាងក៏ត្រូវបាន ទៅសម្រាកព្យាបាលខ្លួននៅឯអតីតសណ្ឋាគារThe Great Duke បានមួយរយៈពេលធំ ដោយក្រោយមក អ្នកនាងក៏បានជា សះស្បើយពីជំងឺកូវីដ១៩នេះផងដែរដែលធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជនជាច្រើន មានការត្រេកអរ ចំពោះតារាចម្រៀងស្រី រូបនេះខ្លាំងណាស់។
ជាក់ស្តែងក្រោយពីអ្នកនាងសុគន្ធ និសា បានជាសះស្បើយពីជំងឺកូវីដ១៩ បានប៉ុន្មានថ្ងៃកន្លងមកនេះ មុននេះបន្តិចអ្នកនាងសុគន្ធ និសា ក៏បានបង្ហោះរូបភាព ជាមួយនឹងពិធីការនីអ្នកនាងកែវ ចាន់និមលផងដែរ ដោយថែមទាំងបានរៀបរាប់ ពីបទពិសោធន៍អំឡុងពេលដែល អ្នកនាងសម្រាកព្យាបាលផងដែរថា៖
យ៉ាងណាមិញ ទោះអ្នកនាងសុគន្ធនិសា បានជាសះស្បើយ ពីជំងឺកូវីដ១៩ហើយក៏ពិតមែន តែអ្នកនាង ក៏នៅតែបន្តធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃទៀតនៅឯផ្ទះរបស់អ្នកនាង ដើម្បីឱ្យប្រាកដចិត្តថា អ្នកនាងពិតជាបានជាសះស្បើយ ពីជំងឺកូវីដ១៩នេះ បាន១០០ភាគរយពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖