ថៃ៖ គូស្នេហ៍កំពូល តារាសម្តែងប្រុសស្រីថៃ គឺNadechនិងYaya ជាគូស្នេហ៍មួយគូរ ដែលតែងតែទទួលបាន ការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់មិនថាតែ នៅក្នុងប្រទេសថៃនោះទេ ពួកគេក៏ទទួលបានការស្រលាញ់ និងការគាំទ្រជាខ្លាំង ពីសំណាក់អ្នកគាំទ្រ នៅតាមបណ្តាប្រទេស ជិតខាងទៀតផង ដោយសារតែ គូស្នេហ៍របស់ពួកគេ តែងតែបង្ហាញភាពផ្អែមល្អែម នៅលើបណ្តាញសង្គម។
ជាក់ស្តែងនៅក្នុងថ្ងៃនេះ ដែលជាថ្ងៃកំណើតរបស់Yaya ក្នុងគំរប់ខួប២៨ឆ្នាំផងនោះ Nadechក៏បានបង្ហោះរូបភាពស្រមោល ដែលជារូបលោក ជាមួយនឹងYayaដោយថែមទាំងបាន សរសេររៀបរាប់ យ៉ាងផ្អែមល្អែមថា៖
យ៉ាងណាមិញបន្ទាប់ពីNadechបង្ហោះរូបភាព និងសារដ៏ផ្អែមល្អែមហើយនោះ គេក៏ឃើញថា មានអ្នកគាំទ្ររបស់ពួកគេទាំងពីរនាក់ជាច្រើន ពិតជាមានភាពរីករាយជាខ្លាំង លើសពីនេះ អ្នកគាំទ្ររបស់ ពួកគេក៏សង្ឃឹមថាYayaនិងNadechអាចនឹងមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖