ថៃ៖ មួយរយៈពេលកន្លងមកនេះ នៅក្នុងវិស័យសិល្បៈប្រទេសថៃស្រាប់តែផ្ទុះរឿង ដ៏ក្តៅគគុកមួយ ដែលមានព័ត៌មានលេចឡើងថាតារាសម្តែងស្រី មានឈ្មោះបោះសម្លេងBee Namthip បានដណ្តើមប្តីគេ ទាំងដែលប្រពន្ធគេទើបតែសម្រាល កូនបាន១ខែ ដែលបុរសហាយសូម្នាក់នោះ មានឈ្មោះថាFluke ហើយBeeក៏មិនបានឆ្លើយតបភ្លាមៗ ទៅនឹងការលេចលឺនៃព័ត៌មាន មួយនេះផងដែរ។
ស្រាប់តែថ្មីៗនេះBee Namthip ក៏បានចេញមុខឆ្លើយតប ទៅនឹងរឿងរ៉ាវដែលពាក់ នឹងរឿងដណ្តើមប្តី របស់គេនៅលើ គណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួន ដោយតារាស្រីរូបនេះ បានសរសេររៀបរាប់ថា៖
ទន្ទឹមនឹងនេះដែរBee Namthip ក៏បានបន្តទៀតថា រូបនាងនិងលោកFluke គឺពិតជាមាន ទំនាក់ទំនងជាមួយគ្នាពិតមែន។ ប៉ុន្តែពាក្យដែលថានាង ជាជនទី៣ វាមិនមែនជាការពិតនោះទេព្រោះលោកFluke បានប្រាប់នាងថា លោកនិង ប្រពន្ធបានបែកគ្នា និងបញ្ចប់គ្នាតាំងពី ថ្ងៃទី២មេសា ឆ្នាំ២០២១មកម្លេះ។ ហើយនាងក៏មិនបានដឹង ពីមូលហេតុនៃ ការបែកបាក់របស់ពួកគេដែរ។ ម្យ៉ាងវិញ កាលដែលនាងចេញមុខ បកស្រាយបញ្ជាក់បែបនេះ មិនមែនចង់ឈ្នះឬចង់មានរឿង ជាមួយនឹងអ្នកណាដែរ គ្រាន់តែចង់មកបញ្ជាក់ការពិត ដែលនាងបានធ្វើ ថាវាបែបណាដូចការចោទប្រកាន់ ឬក៏អត់៕
សូមទស្សនារូបភាពខាងក្រោម៖