យល់ដឹង៖ តាមក្បួនហុងស៊ុយ គេអាចទាញដឹងពី អត្តចរិតរបស់ បុគ្គលម្នាក់ៗទៅតាមវិធីសាស្ត្រជាច្រើន មានដូចជា ប្រជ្រុយនៅលើខ្លួន ថ្ងៃខែឆ្នាំកំណើត ពណ៌ដែលចូលចិត្តជាដើម។ក៏ប៉ុន្តែនៅថ្ងៃនេះនារី នឹងនាំអារម្មណ៍អ្នកអានទាំងអស់គ្នាទៅដឹងពី បុគ្គលលិកលក្ខណៈ របស់បុគ្គលម្នាក់ បានយ៉ាងងាយតាមរយៈការសង្កេតមើលទៅ លើទំហំធ្មេញរបស់ពួកគេវិញម្តង។
តោះចង់ដឹងថាបែបណាខ្លះ ក៏សូមទៅតាមដានទាំងអស់គ្នា៖
១. អ្នកដែលមានធ្មេញខាងមុខពីរជារាងការ៉េ
ជាទូទៅម្ចាស់ នៃធ្មេញនេះគឺជាប្រភេទមនុស្សដែលឆ្លាត ពួកគេពូកែ មើលមនុស្ស។ ពួកគេជាប្រភេទមនុស្ស ដែលចេះគ្រប់គ្រងស្ថានភាព និងអារម្មណ៍ខ្លួនឯង បានដោយចិត្តស្ងប់ និង យ៉ាងល្អ។ ពួកគេមិនមែនជាមនុស្សដែលចូលចិត្ត ប្រកាន់យកគំនិតខ្លួនឯង ជាធំនោះទេ ប៉ុន្តែពួកគេតែងតែបន្ទាបខ្លួនស្តាប់ពីគំនិតយោបល់អ្នកដទៃ ជានិច្ច។ មនុស្សប្រភេទនេះ តែងមានទឹកចិត្តល្អតែងតែមានទឹកចិត្តសន្តោស និងលើកលែង បើទោះបីជាអ្នកដទៃ ធ្វើមិនល្អមកលើខ្លួនក៏ដោយ។អត្តចរិតរបស់ពួកគេគឺ រស់រាយរាក់ទាក់ ងាយចុះសម្រុងជាមួយ មនុស្សជុំវិញខ្លួន។ហើយអ្នកដែលអាច បានមនុស្សប្រភេទនេះ ជាគូអនាគត ក៏ប្រាកដជាមានជីវិតប្រកបដោយភាពរីករាយ ជាមិនខាននោះទេ។
៣. អ្នកដែលមានធ្មេញខាងមុខពីរជារាងមូលពងក្រពើ
មនុស្សប្រភេទនេះ ច្រើនតែមានមុខមាត់ស្រស់ស្អាតនិងមានស្នាមញញឹមទាក់ទាញ ដែលតែងតែធ្វើឲ្យ មនុស្សនៅជុំវិញ ឈ្លក់វង្វេង ដោយមិនដឹងខ្លួន។មនុស្សនេះ មានចំណង់ចំណូលចិត្ត ជាពិសេសទៅលើសិល្បៈ គឺការច្រៀង។ហើយពួកគេក៏ សាកសមបំផុត ក្នុងការចាប់អាជីពធ្វើជាMC ផងដែរ។ ដោយសារមនុស្សប្រភេទនេះជាប្រភេទមនុស្សពូកែសម្តី និងមានសមត្ថភាព ចេះបត់បែនរហ័ស។ គុណសម្បត្តិនៃ មនុស្សប្រភេទនេះគឺគេអាចស៊ូទ្រាំ នឹងគ្រប់ស្ថានភាពលំបាកទាំងអស់ ដោយសុទិដ្ឋិនិយអមដោយ ទំនុកចិត្តនិងភាពស្ងប់ស្ងាត់បំផុត។
៣. អ្នកដែលមានធ្មេញខាងមុខពីរជារាងត្រីកោណ
ម្ចាស់ធ្មេញប្រភេទនេះ ជាទូទៅមានគំនិតមិនសូវជាឆ្លាតប៉ុន្មានទេ តែពួកគេជា មនុស្សដែលកំប្លែង តែងតែធ្វើឲ្យ មនុស្សនៅជុំវិញខ្លួនរបស់ពួកគេរីករាយ។ មនុស្សប្រភេទនេះ មានក្តីស្រលាញ់ដ៏ស្មោះត្រង់តែងតែចំណាយពេលស្តាប់ និងយល់ពីអ្នកដទៃ ជុំវិញខ្លួនច្រើន។ ពួកគេតែងតែ រស់នៅក្នុងជីវិតមួយដ៏សាមញ្ញ គិតអ្វីបែបស្រួលៗ សុទិដ្ឋិនិយម ហើយក៏កម្រនឹងធ្វើឲ្យ អ្នកដទៃមានអារម្មណ៍មិនល្អទៅលើពួកគេដែរ។ ហេតុនេះ អ្នកណាដែលមាន ធ្មេញប្រភេទនេះ នឹងអាចទទួលបាននៅជីវិតមួយដ៏រីករាយ ទោះបីមិនមានលុយកាក់ច្រើន តែគាត់ក៏ពេញចិត្តនឹង ជីវិតរបស់គាត់ដែរ។
៤. អ្នកដែលមានធ្មេញខាងមុខពីរជារាងចតុកោណ
អ្នកដែលមាន ធ្មេញប្រភេទនេះ ជាទូទៅគឺជាប្រភេទមនុស្សដែលមាន គំនិតជាក់ស្តែង និងមានការគិតពិចារណា ច្បាស់លាស់ល្អិតល្អន់ណាស់មុននឹងធ្វើអ្វីមួយ។ ពួកគេមាន សមត្ថភាពខាង ការច្នៃប្រឌិតខ្ពស់ ហើយក៏ជាមនុស្សដែលតែងតែមានទំនួលខុសត្រូវ លើសកម្មភាពរបស់ខ្លួនឯង ខ្លាំងណាស់ដែរ។ ពួកគេជាប្រភេទមនុស្សដែល មានភាពស្វាហាប់ មុតស្រួតវាងវៃ។ ជាក់ស្តែងប្រសិនបើ ពួកគេសម្រេចចិត្តធ្វើអ្វីមួយហើយពួកគេនឹងមិនសោកស្តាយ នោះទេ។ លើសពីនេះទៅទៀត មនុស្សប្រភេទនេះ ក៏ជាមនុស្សដែលមានសន្តានចិត្តល្អ តែងតែមាន ការត្រៀមខ្លួនទុកជាមុន ហើយក៏ជាទី ពឹងពាក់ដ៏ល្អនៃអ្នកជុំវិញខ្លួន ផងដែរ៕