ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើន ប្រាកដជាបានស្គាល់ ច្បាស់មកហើយពី តារាចម្រៀងទេព បូព្រឹក្ស ដែលជាម្ចាស់បទ«My សង្សារ» ទោះបច្ចុប្បន្ន តារាស្រីរូបនេះ មិនស្ថិត នៅក្រោមផលិតកម្ម មួយណា និងបានផ្តាច់ខ្លួន ក្លាយជាតារាចម្រៀងឯករាជ្យ ទៅហើយក៏ពិតមែន តែសន្ទុះក្នុង ការគាំទ្រ ក៏នៅតែមានយ៉ាងច្រើន ពីសំណាក់មហាជន ជាពិសេស នៅលើ បណ្តាញសង្គមហ្វេសបុ៊ក។
ក្រៅពីភាពល្បីល្បាញ ក្រោយពីប្រឡូកចូល ក្នុងវិស័យចម្រៀងហើយ តារាចម្រៀងទេព បូព្រឹក្ស ក៏តែងតែត្រូវបាន គេស្គាល់យ៉ាងច្បាស់ថា ជាតារាស្រី មួយរូប ដែលចូលចិត្ត លេងស្ទាយ៍តុបតែងខ្លួន តាមបែបប្លែកៗជាមួយ ការលេងពណ៍សក់ ម៉ូតសក់បែបប្លែកៗ រួមនឹងស្ទាយ៍សម្លៀកបំពាក់ ដែលពោរពេញ ទៅដោយ ភាពទាក់ទាញ និងភាពច្នៃប្រឌិតខ្ពស់។
ហើយគ្រប់ពេលដែល តារាស្រីរូបនេះបង្ហាញខ្លួន លើឆាកតន្ត្ម្រីម្តងៗ តែងតែមានចំណីចក្ខុថ្មីប្លែក មកបម្រើអារម្មណ៍ទស្សនិកជន ជានិច្ច។ ជាពិសេសនោះគឺ ម៉ូតសម្លៀកបំពាក់ នេះតែងម្តង ដែលធ្វើឲ្យ អ្នកគាំទ្រ បង្ហាញការសរសើរ ពីភាពពូកែច្នៃប្រឌិត ក្នុងការតុបតែងខ្លួន របស់តារាស្រីរូបនេះ មិនដាច់ពីមាត់ ផងដែរ៕
ទាំងនេះជាស្ទាយ៍ប្លែកៗរបស់កញ្ញាទេព បូព្រឹក្សដែលពោរពេញ ទៅដោយភាពទាក់ទាញ៖