កម្សាន្ត៖តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងសួស វីហ្សាបន្ទាប់ពីបានតេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងការតេស្តលើកទី៣រួចមក អ្នកនាងក៏ទទួលបាន ការព្យាបាល ហើយក៏បានជាសះស្បើយ ពីជំងឺមួយនេះ បានមួយរយៈពេលធំ ផងដែរ ដែលធ្វើឱ្យទស្សនិកជន មានការត្រេកអរជាខ្លាំង ចំពោះការជាសះស្បើយពីជំងឺដ៏ កាចសហាវមួយនេះ។
ជាក់ស្តែង ក្រោយពីអ្នកនាងសួសវីហ្សា បានជាសះស្បើយពីជំងឺកូវីដ១៩ បានមួយរយៈពេលមក អ្នកនាងក៏មានឱកាស បានមកជួបជុំគ្រួសារឡើងវិញជាពិសេសសម្រាប់ថ្ងៃកំណើត របស់ស្វាមីអ្នកនាង ដែលជាលោកTommyនោះ អ្នកនាងបានធ្វើការរៀបចំ ដោយមានទាំងនំ និងការតុបតែងលម្អ បន្តិចបន្តួច សម្រាប់ស្វាមីជាទីស្រលាញ់ របស់អ្នកនាង ដោយតារាស្រីរូបនេះ ថែមទាំងបានបង្ហោះ រូបភាពជួបជុំគ្រួសារ ដ៏គួរឱ្យស្រលាញ់របស់អ្នកនាងទៀតផង ដែលមើលទៅ គឺពិតជាពោរពេញ ទៅដោយសេចក្តីសុខជាខ្លាំង។
គួរបញ្ជាក់ផងដែរថាអ្នកនាងសួស វីហ្សា និងTommy ក៏តែងតែបង្ហាញពីក្តីស្រលាញ់ ចំពោះគ្នាយ៉ាងញឹកញាប់ នៅលើបណ្តាញសង្គមដោយមិនត្រឹមតែបង្ហោះ រូបភាពផ្អែមល្អែមនោះទេ តែប្តីប្រពន្ធតារាប្រុសស្រី ទាំងពីររូបនេះ ក៏តែងតែពោលពាក្យផ្អែមល្អែម ជាខ្លាំងចំពោះគ្នាជាហូរហែរ មិនដាច់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload