រឿង​២យ៉ាងនេះ ​ធ្វើ​តែ​ម្តង​បាន​ហើយ ធ្វើ​ពីរ​ដង​ អ្នក​នឹង​វេទនា ​ផ្លូវ​ចិត្ត​មិនខាន​ - TrueID

រឿង​២យ៉ាងនេះ ​ធ្វើ​តែ​ម្តង​បាន​ហើយ ធ្វើ​ពីរ​ដង​ អ្នក​នឹង​វេទនា ​ផ្លូវ​ចិត្ត​មិនខាន​

June 12, 2021

យល់ដឹង៖រឿងរ៉ាវខ្លះ ដែលកើតមានឡើងនៅក្នុងជីវិត វាតម្រូវឱ្យយើងម្នាក់ៗ ធ្វើវាតែម្តងនោះទេ ព្រោះរឿងរ៉ាវទាំងនោះពេលខ្លះប្រសិនបើយើង បានធ្វើវាលើសពី ពីរដងឡើងវានឹងធ្វើឱ្យយើង ប្រឈមមុខទៅនឹងការរស់នៅ ដោយគ្មានក្តីសុខ និងគ្មានភាពសុខសាន្ត នៅក្នុងជីវិតឡើយ។

ជាងនេះទៅទៀត មនុស្សស្រីដែល ឆ្លាតភាគច្រើនគឺពួកគេពិតជា បានដឹងច្បាស់ណាស់ ថារឿងរ៉ាវខ្លះ ពួកគេនឹងធ្វើវាតែម្តងគត់ ដោយពួកគេនឹងមិនធ្វើវា ជាលើកទីពីរ នៅក្នុងជីវិតរបស់ពួកគេឡើយ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីដែលឆ្លាតភាគច្រើនតែងតែរស់នៅមានក្តីសុខ។

២យ៉ាងដែលមនុស្សស្រីឆ្លាត ធ្វើតែម្តងគត់នៅក្នុងជីវិត ដោយពួកគេមិនធ្វើ វាជាលើកទីពីរឡើយ៖

១.អភ័យទោសឱ្យមនុស្សដែលក្បត់

រូបតំណាង
រូបតំណាង

ការឈឺចាប់បំផុត នៅក្នុងជីវិតរបស់មនុស្សស្រី គឺជាការផិតក្បត់ព្រោះរាល់អំពើផិតក្បត់ទាំងអស់ របស់មនុស្សប្រុស ដែលបានធ្វើដាក់មនុស្សស្រី​ វានឹងធ្វើឱ្យមនុស្សស្រី បាត់បង់ទំនុកចិត្តជាខ្លាំង។ ប៉ុន្តែមនុស្សស្រី អាចនឹងមានចិត្តទន់ ក្នុងការផ្តល់ឱកាស ឱ្យមនុស្សប្រុសដែល ពួកគេស្រលាញ់។ ប៉ុន្តែប្រសិនបើមនុស្សប្រុស នៅតែបន្តការក្បត់ របស់ពួកគេជាលើកទី២នោះ ចំពោះមនុស្សស្រីឆ្លាត មិនថាពួកគេ ស្រលាញ់មនុស្សប្រុសម្នាក់នោះ ខ្លាំងប៉ុណ្ណានោះទេ ដាច់ខាត ពួកគេនឹងមិនផ្តល់ឱកាស ក្នុងការលើកលែងទោស ឱ្យមនុស្សប្រុសម្នាក់នោះ ជាលើកទី២ឡើយ។

២. លួចស្រលាញ់គេតែម្នាក់ឯង

ការលួចចាប់ចិត្តឬលួចស្រលាញ់នរណាម្នាក់ មនុស្សស្រីណាក៏ដូច មនុស្សស្រីណាដែរ គឺតែងតែធ្លាប់មាន អារម្មណ៍បែបនេះប៉ុន្តែពាក្យថា លួចស្រលាញ់ ឬលួចចាប់ចិត្ត លើនរណាម្នាក់នោះភាគរយដែលគេ អាចនឹងស្រលាញ់យើងវិញ គឺមានតិចខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យមនុស្សស្រី តែងតែទទួលរងការខកចិត្តជាខ្លាំង។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ ចំពោះមនុស្សស្រីដែលឆ្លាត បើទោះបីជា ពួកគេធ្លាប់លួចស្រលាញ់ឬលួចចាប់ចិត្ត លើនរណាម្នាក់ក៏ដោយ ក៏ពួកគេនឹងមិន បណ្តោយឱ្យចិត្តខ្លួនឯង លង់ចិត្តស្រលាញ់នរណាម្នាក់ តែម្នាក់ឯងទៀតទេ។ ព្រោះពួកគេដឹង លទ្ធិផលដែលពួកគេទទួលបាន គឺគ្មានអ្វីដែលក្រៅពីការខកចិត្ត និងឈឺចាប់តែម្នាក់ឯងនោះទេហេតុនេះបានជាមនុស្សស្រីដែលឆ្លាតភាគច្រើន គឺពួកគេនឹងមិនបណ្តោយឱ្យខ្លួនឯង លួចស្រលាញ់នរណាម្នាក់តែម្នាក់ឯងជាលើកទី២ ទៀតនោះទេ៕

ប្រភព៖​ phunuvagiadinh

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...