ស្នេហា៖ ការដែលបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ហើយគេក៏ស្រលាញ់យើងវិញនោះ វាជាសេចក្តីសុខបំផុតមួយ ដែលអ្នកណាៗក៏ចង់ទទួលបានប៉ុន្តែប្រសិនបើនៅក្បែរជាមួយនឹងមនុស្ស ដែលគេមិនដែលមើលឃើញពីតម្លៃរបស់យើងសូម្បីតែបន្តិចនោះវាក៏ជារឿងមួយ ដែលគួរឱ្យឈឺចាប់ខ្លាំងបំផុតដែរ។
ជាពិសេសចំពោះមនុស្សស្រីប្រសិនបើអ្នក មិនចង់ខាតពេលវេលា និងទ្រាំរស់នៅក្នុងទំនាក់ទំនងស្នេហាមួយដែលគេមើលមិនឃើញពីតម្លៃអ្នកទេនោះ អ្នកគួរតែដកខ្លួន ចេញពីទំនាក់ទំនងនោះ ម្យ៉ាងវិញទៀតសញ្ញាដែលមាននៅខាងក្រោមនេះហើយ ដែលជួយបង្ហាញឱ្យអ្នកបានដឹងកាន់តែច្បាស់ថាអ្នក មានតម្លៃនៅក្នុងក្រសែភ្នែកមិត្តប្រុសរបស់អ្នកដែរឬក៏អត់។
សញ្ញាទាំងនេះ បង្ហាញថាអ្នកគ្មានតម្លៃអ្វីសូម្បីតែបន្តិចនៅក្នុងក្រសែភ្នែកមិត្តប្រុសអ្នក៖
១.ធ្វើអ្វីក៏មិនដែលខ្វល់ពីអារម្មណ៍របស់អ្នក
មិនថាមិត្តប្រុសអ្នកគេនិយាយពាក្យថាស្រលាញ់ដាក់អ្នកច្រើនដងខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើគេធ្វើអ្វីក៏មិនដែលខ្វល់និងយល់ពីអារម្មណ៍របស់អ្នក ថាអ្នកនឹងមានអារម្មណ៍បែបណាទេនោះ វាអាចបញ្ជាក់បានហើយថាអ្នកគ្មានតម្លៃអ្វីសូម្បីតែបន្តិច ដែលត្រូវឱ្យគេមកខ្វល់ជាមួយនឹងអារម្មណ៍របស់អ្នកដូច្នេះហើយ បើគេចង់ធ្វើអ្វី គេនឹងធ្វើ ដោយមិនខ្វល់ទេថាអារម្មណ៍របស់អ្នក នឹងទៅជាបែបណា។
២. តែងតែទុកអ្នកចោល
មនុស្សប្រុសដែលគេចាត់ទុកអ្នកជាមនុស្សស្រីដែលមានតម្លៃស្មើនឹងគ្រាប់ពេជ្រនោះមិនថាគេរវល់ខ្លាំងប៉ុណ្ណានោះទេ គេក៏មិនទុកអ្នកចោល ដោយមិនខ្វាយខ្វល់ រហូតធ្វើឱ្យអ្នកមានអារម្មណ៍ថាឯកាឡើយផ្ទុយទៅវិញ ចំពោះមនុស្សប្រុស ដែលមើលមិនឃើញពីតម្លៃរបស់អ្នកនោះ ទោះគេមានពេលវេលាច្រើនក៏ដោយក៏គេយកពេលវេលានោះ ទៅចំណាយលើកាធ្វើអ្វីផ្សេង ហើយព្យាយាមគេចវេសពីអ្នកដែរ។ ហេតុនេះហើយអ្នកគួរតែដឹងហើយថា អ្នកពិតជាគ្មានតម្លៃអ្វីដែលត្រូវឱ្យគេមកចំណាយពេលវេលា មកលើអ្នកនោះទេ។
៣. បញ្ចេញកំហឹងដាក់អ្នកគ្រប់ពេលដែលគេមានអារម្មណ៍មិនល្អ
ប្រសិនបើអ្នកពិតជាមានតម្លៃនៅក្នុងក្រសែភ្នែករបស់គេពិតប្រាកដមែននោះ គេនឹងមិនទុកអ្នក ដូចជាធុងសម្រាមដើម្បីបញ្ចេញកំហឹងដាក់អ្នក គ្រប់ពេលដែលគេមានអារម្មណ៍មិនល្អ ជាមួយនឹងរឿងណាមួយឡើយ ដូច្នេះហើយប្រសិនបើអ្នក ជួបនូវស្ថានភាពជាក់ស្តែងបែបនេះ ជាមួយនឹងមិត្តប្រុសអ្នកពិតមែននោះ បានន័យថាអ្នកគ្មានតម្លៃអ្វីសូម្បីតែបន្តិចនៅក្នុងក្រសែភ្នែករបស់គេទេ។
៤.គេមិនឱ្យអ្នកលូកលាន់រឿងក្នុងជីវិតគេ
ភាគច្រើននៃមនុស្សប្រុសដែលគេស្រលាញ់អ្នកនិងតែងតែលើកតម្កើងតម្លៃអ្នក ឱ្យមនុស្សជាច្រើនបានដឹងនោះ គឺគេពិតជាចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់ក្លាយទៅជាផ្នែកមួយដ៏សំខាន់ នៃជីវិតរបស់ពួកគេខ្លាំងណាស់ ផ្ទុយខុសពីមនុស្សប្រុសដែលមើលមិនឃើញពីតម្លៃរបស់អ្នក គេនឹងមិនឱ្យអ្នកលូកលាន់ ឬចេះដឹងរឿងក្នុងជីវិតរបស់គេទេ។ អញ្ចឹងហើយ ប្រសិនបើគេមិនដែលឱ្យអ្នក លូកលាន់ក្នុងជីវិតគេទេនោះ មានន័យថា អ្នកគ្មានតម្លៃអ្វី ដែលឱ្យគេ ចាត់ទុកអ្នកជាផ្នែកមួយដ៏សំខាន់ នៃជីវិតគេទេ។
ប្រភព៖ relrules