បើដឹងថាប្តីកំពុងតែក្បត់ចិត្ត លួចមានស្រីផ្សេងហើយនោះ មនុស្សស្រីដាច់ខាតកុំធ្វើរឿងទាំងនេះ - TrueID

បើដឹងថាប្តីកំពុងតែក្បត់ចិត្ត លួចមានស្រីផ្សេងហើយនោះ មនុស្សស្រីដាច់ខាតកុំធ្វើរឿងទាំងនេះ

July 15, 2021

យល់ដឹង៖ គ្មានមនុស្សស្រីណាដែលមិនឈឺចាប់ឡើយ នៅពេលដែលដឹង ថាប្តីរបស់ខ្លួនក្បត់ចិត្ត ទៅលួចមានស្រីផ្សេង នៅខាងក្រៅនោះប៉ុន្តែមនុស្សស្រី មិនថាទទួលរងនូវការឈឺចាប់ ខ្លាំងប៉ុណ្ណានោះទេ អ្នកមិនគួរបណ្តោយឱ្យខ្លួនឯង ទៅធ្វើអ្វីតាមអារម្មណ៍ ដែលខ្លួនមានឡើយ។

ហេតុនេះហើយ មនុស្សស្រីត្រូវប្រឹងទប់អារម្មណ៍ខ្លួនឯងឱ្យបាន ហើយកុំឱ្យទៅធ្វើអ្វី ដែលជារឿងមិនត្រឹមត្រូវឱ្យសោះ ព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នក ទទួលរងការឈឺចាប់ ដោយអត់ប្រយោជន៍ទេតែវារឹតែធ្វើឱ្យប្តី ដែលក្បត់អ្នក កាន់តែមើលងាយអ្នកថែមទៀតផង ដូច្នេះហើយ ដាច់ខាតកុំធ្វើរឿងទាំងនេះទាំងអារម្មណ៍ខឹងឆេវឆាវឱ្យសោះ។

បើដឹងថាប្តីកំពុងតែក្បត់ចិត្តលួចមានស្រីផ្សេងហើយនោះ មនុស្សស្រីដាច់ខាតកុំធ្វើរឿងទាំងនេះ៖

១.កុំទៅរករឿងស្រីលួចលាក់ប្តី

រូបតំណាង
រូបតំណាង

មនុស្សស្រី នៅពេលដែលដឹងថាប្តី កំពុងតែក្បត់ចិត្ត លួចមានស្រីផ្សេង ដាច់ខាតអ្នកត្រូវតែទប់អារម្មណ៍ ឱ្យបាននឹងនរជាងនេះទៅទៀត អ្នកមិនត្រូវទៅរករឿង ស្រីលួចលាក់របស់ប្តីអ្នកទេ ហើយការដែលមិនទៅរករឿងនេះ វាមិនមែនជាអ្វីដែលបញ្ជាក់ថា អ្នកជាប្រពន្ធដែលល្ងង់ ឱ្យគេក្បត់បានតាមតែចិត្តនោះទេ។

ម្យ៉ាងវិញ ប្តីរបស់អ្នក គេអាចនឹងកុហកស្រីផ្សេង ថាគេមិនទាន់មានប្រពន្ធក៏ថាបាន លើសពីនេះ ប្រសិនបើអ្នក ទៅរករឿងស្រីលួចលាក់ប្តីអ្នកនោះវាមិនត្រឹមតែធ្វើឱ្យរឿងរ៉ាវ មានភាពល្អប្រសើរឡើងវិញទេ តែវាក៏បានធ្វើឱ្យអ្នកខូចកិត្តិយសដោយសារតែមនុស្សប្រុស គ្មានបានការម្នាក់ទៀតផង។

២. កុំខឹងភ្លាម ហើយរត់ទៅផ្ទះម្តាយឱ្យសោះ

រូបតំណាង
រូបតំណាង

ក្នុងនាមជាមនុស្សស្រី នៅពេលដែលមានគ្រួសារហើយ អ្នកត្រូវតែធ្វើជាមនុស្សស្រី ដែលមានភាពខ្លាំង នៅក្នុងខ្លួន ហើយកុំឱ្យតែមានរឿងអ្វីមួយរត់ទៅផ្ទះម្តាយឱ្យសោះ។ លើសពីនេះ ប្រសិនបើអ្នកបានដឹងថា ​ប្តីអ្នកកំពុងតែក្បត់អ្នកលួចមានស្រីផ្សេងនោះ ដាច់ខាតអ្នកក៏មិនត្រូវខឹង រួចរត់ចេញពីផ្ទះខ្លួនឯងទៅផ្ទះម្តាយទេ ព្រោះបើអ្នក ធ្វើបែបនេះ ប្តីរបស់អ្នក គេនឹងកាន់តែបានចិត្តហើយបញ្ហាក៏មិនអាចដោះស្រាយបាន ហេតុនេះហើយ មនុស្សស្រីគួរតែនៅផ្ទះរួចរង់ចាំ ការនិយាយទល់មុខគ្នា ឱ្យបានច្បាស់លាស់ ទើបជាការប្រសើរ។

៣.កុំបង្ហាញភាពទន់ជ្រាយអ្នកឱ្យប្តីអ្នកបានឃើញឱ្យសោះ

រូបតំណាង
រូបតំណាង

ពិតណាស់មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ឱ្យតែដឹងថាប្តីខ្លួន ក្បត់ចិត្តទៅលួចមានស្រីផ្សេងនោះទោះធ្លាប់តែជាមនុស្ស ដែលរឹងមាំ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អាចក្លាយទៅជាមនុស្សស្រី ដែលទន់ជ្រាយ បានមួយរំពិចដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវបង្ហាញ ពីភាពទន់ជ្រាយរបស់អ្នកឱ្យប្តីដែលក្បត់អ្នក បានឃើញនោះទេ ព្រោះថា វានឹងធ្វើឱ្យគេ កាន់តែមើលងាយអ្នកហើយគិតថាអ្នករស់អត់គេ មិនបានហេតុនេះហើយ អ្នកត្រូវតែធ្វើជាមនុស្សស្រីដែលខ្លាំងនិងចិត្តដាច់បំផុត ក្នុងការប្រឈមមុខនឹងប្តីអ្នក។

៤. កុំជះកំហឹងដាក់ប្តីនៅចំពោះមុខកូនៗ

រូបតំណាង
រូបតំណាង

បញ្ហារវាងប្តីប្រពន្ធគួរតែត្រូវបានដោះស្រាយ ដោយមនុស្សពីរនាក់ ហើយបើទោះបីជាទប់កំហឹងដែលត្រូវប្តីក្បត់ចិត្ត លួចមានស្រីក្រៅ មិនបានប៉ុណ្ណាក៏ដោយ ក៏មិនត្រូវធ្វើឱ្យកូនៗ ដឹងពីបញ្ហារបស់មនុស្សចាស់នោះទេព្រោះទំនាស់រវាងឪពុកម្តាយ វាពិតមានផលអាក្រក់ខ្លាំងណាស់ ទៅដល់ផ្លូវចិត្តកូនៗ។ ហេតុនេះហើយ ក្នុងនាមជាម្តាយ ប្រសិនបើប្តី មិនគិតដល់កូន គឺអ្នកត្រូវតែគិតដល់ សុខភាពផ្លូវចិត្តរបស់កូនដូច្នេះហើយ អ្នកមិនត្រូវជះកំហឹងដាក់ប្តី នៅចំពោះមុខកូនៗទេ ព្រោះវាអាចនឹងក្លាយទៅជារូបភាពដ៏អាក្រក់ៗ នៅក្នុងការចងចាំរបស់កូនៗ៕

ប្រភព៖​ phunutoday.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...