ម៉ូតូ Retro ដែលល្អបំផុត គឺម៉ូតូ Royal Enfield Interceptor - TrueID

ម៉ូតូ Retro ដែលល្អបំផុត គឺម៉ូតូ Royal Enfield Interceptor

June 13, 2021

ភ្នំពេញ៖ ម៉ាកយីហ៊ោម៉ូតូមួយដែលគ្របដណ្តប់ទីផ្សារវិស័យម៉ូតូធុនកណ្តាល (250cc-750cc), Royal Enfield បានបង្កើនភាពល្បីឈ្មោះរបស់ខ្លួន តាមរយៈការសម្រេចដ៏ជោគជ័យមួយនៃម៉ូតូInterceptor 650 នៅក្នុងចក្រភពអង់គ្លេស។ម៉ូតូ Royal Enfield ដែលតំនាងអោយភាពល្អឥតខ្ចោះ ម៉ូតូធំបែបក្លាសិកទំនើប Interceptor 650 បានទទួលពានរង្វាន់ MCN 2019 & 2020 សម្រាប់ម៉ូតូបែប Retro ដែលល្អបំផុតនៅប្រទេសថៃហើយក៏ជាម៉ូតូដែលលក់ដាច់បំផុតនៅចក្រភពអង់គ្លេស ក្នុងកំឡុងឆ្នាំចុងក្រោយនេះផងដែរ​ (យោងតាមទិន្នន័យឯកសារMCIA)។

MCIA គឺជាម្នាក់ក្នុងចំនោមអ្នកផ្សេងទៀតដែលបានបើកសាកល្បង Interceptor នៅក្នុង California ហើយបាននិយាយថា «​ម៉ាស៊ីនមានភាពរស់វើក និងមិនរាំងស្ទះដល់ឧបសគ្គនានាដៃចង្កូតម៉ូតូងាយស្រួលចាប់កាន់ដោយមិនរឹងពេក ហើយក៏មិនមានបញ្ហាផ្សេងៗនៅពេលឈប់»

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor

ត្រូវបានទទួលស្គាល់ថាជាប្រភេទម៉ូតូដែល ងាយស្រួលទាំងទៅ ងាយស្រួលទាំងមក Royal Enfield Interceptor ផ្តល់អោយអ្នកបើកបរនៅអារម្មណ៍បែបសម្រាកលំហែកាយដកដង្ហើមចេញនិងចូលដោយមានផាសុកភាព។ វាបង្ហាញនៅឥរិយាបថដែលអាចបត់បែនបាន និងដាក់ត្រឡប់មកវិញជាមួយនឹងទីតាំងដែលតម្រូវ។Suspension របស់វាត្រូវបានបង្កើតឡើងសម្រាប់ការដោះស្រាយភ្លាមៗ នៅខណៈពេលដែលវាធ្វើចលនាលឿន និងស្រាល។

Interceptor650 បានបើកទំព័រអ្នកជិះម៉ូតូបែបអ្នកប្រណាំងកាហ្វេដំបូងនៅក្នុងប្រទេសកម្ពុជាហើយក៏ជាម៉ូតូល្បីល្បាញបែបសកលលោក ដែលគេស្គាល់ថា RoyalEnfield។ ម៉ូឌែលមួយនេះផងដែរ បានត្រួសត្រាយផ្លូវអោយមានជាការជិះម៉ូតូញាំកាហ្វេ Coffee Ride ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបង្កើតនៅការយល់ដឹង និងបំណងប្រាថ្នារបស់ម៉ាកយីហ៊ោមួយនេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាពិសេសគឺការរីករាលដាលនៃម៉ាស៊ីនម៉ូតូ500cc+  អោយកាន់តែមានភាពទូលំទូលាយជាងមុន។

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor

អរគុណជាមួយនឹងម៉ាស៊ីនដែលសមរម្យធម្មតាងាយស្រួលក្នុងការគ្រប់គ្រង ម៉ាស៊ីនកំលាំងថ្មី 648cc ត្រូវបានសម្រិតសម្រាំងឡើងសម្រាប់អ្នកជិះគ្រប់គ្នាក្នុងសកលលោក ជាមួយកំលាំងម៉ាស៊ីន ដែលគ្រប់គ្រាន់សម្រាប់បំភ្លឺផ្លូវនៅក្នុងទីក្រុង មិនថាផ្លូវស្ទះ រឺផ្លូវទូលាយជាមួយនឹងសម្រស់ម៉ូតូរបស់វា។នៅក្នុងខណៈពេលដែលម៉ូតូមួយនេះបង្កើតនូវកំលាំងសេស 47 bhp នៅចំនុច 7250 RPM និងកំលាំងរង្វិលជុំអតិបរិមា52 Nm នៅចំនុច 5250 RPM។ អាថិកំបាំងនៃម៉ាស៊ីនភ្លោះ650 មួយនេះ បានបង្កើតនៅក្នុងម៉ាស៊ីនថ្មីរបស់វា។

ទន្ទឹមនឹងនេះផងដែរ ដូចដែលយើងបានមើលឃើញពីចំនួនកើនឡើងនៃឡានជាច្រើន នៅលើដងផ្លូវជាមួយនឹងការកកកុញនៃចរាចរណ៍មិនចេះឈប់ឈរក្រុមអ្នកជិះម៉ូតូច្បាស់ជាសំលឹងឃើញ Interceptorសាកសមបំផុតសម្រាប់ការបើកបរទៅធ្វើការ និងសូម្បីតែការជិះកំសាន្តពេលយប់នៅក្នុងក្រុង។

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor

ចាប់ផ្តើមជាមួយនឹងតំលៃ ៦,២០០ដុល្លារ អតិថិជននឹងទទួលបានការបញ្ចុះតំលៃពិសេសចំនួន ៦០០ដុល្លារ បូករួមនឹងស្លាកលេខម៉ូតូនិងមួកសុវត្ថិភាពមួយ។

បន្ថែមពីនេះទៀត អតិថិជននឹងទទួលបានការតំហែទាំពីរោងជាង service center របស់ក្រុមហ៊ុនផងដែរដូច្នេះពួកគាត់នឹងមិនចាំបាច់មានកង្វល់ច្រើនចំពោះសេវាកម្មជួសជុលផ្សេងៗ នៅពេលដែលក្លាយជាម្ចាស់របស់ម៉ូតូRoyal Enfield។ 

អតិថិជនអាចមកកាន់អគារតាំងបង្ហាញRoyal Enfield Cambodia ដែលមានអាស័យដ្ឋាននៅផ្លូវសហព័ន្ធរុស្សី  ជាប់ស្ពាន៧មករា រឺលោកអ្នកអាចធ្វើការកក់បើកសាកល្បងជាមុនតាមរយៈគេហទំព័រ https://www.royalenfield.com/kh/en/forms/book-test-ride/

ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
ម៉ូតូ Royal Enfield Interceptor
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...