វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Tesla បនប្រមូលយានយន្តជិត6,000គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារតែប៊ូឡុងហ្វ្រាំងរលុង ដែលអាចបណ្តាលឱ្យបាត់បង់សម្ពាធកង់រថយន្ត។
ការប្រមូលមកវិញរួមមានរថយន្ត Model 3 ឆ្នាំ2019-2021 និង Model Y ឆ្នាំ2020-2021។ ក្រុមហ៊ុន Tesla បានរាយការណ៍ទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) ថាមិនមានគ្រោះថ្នាក់ឬការរងរបួសណាមួយទាក់ទងនឹងបញ្ហានេះទេ ហើយក្រុមហ៊ុននឹងពិនិត្យ បន្តឹង និងប្តូរប៊ូឡុងរលុងនោះឡើងវិញ។
ក្រុមហ៊ុន Tesla បាននិយាយថា ការរលុងប៊ូឡុងហ្វ្រាំងអាចធ្វើឱ្យហ្វ្រាំងកង់ដាច់ហើយទៅប៉ះនឹងយ៉ាន់ ដែលអាចបណ្តាលឱ្យបាត់បង់សម្ពាធកង់ឡានបាន។
ការរាយការណ៍ទៅ NHTSA គឺដោយសារតែនៅក្នុងខែធ្នូ Tesla មានឧប្បត្តិហេតុពាក់ព័ន្ធនឹងរថយន្ត Model Y ឆ្នាំ2021មួយគ្រឿង ដែលមានបញ្ហាហ្វ្រាំងនេះ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានរឹតបន្តឹងលើការដំឡើងរថយន្ត ដើម្បីការពារការរលុងប៊ូឡុង៕