រថយន្ត Lightyear 0 ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ នឹងចាប់ផ្ដើមផលិតក្នុងឆ្នាំនេះ - TrueID

រថយន្ត Lightyear 0 ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ នឹងចាប់ផ្ដើមផលិតក្នុងឆ្នាំនេះ

June 17, 2022

បរទេស៖ ក្រុមហ៊ុនហូឡង់ Lightyear បានប្រកាសថា នៅរដូវស្លឹកឈើជ្រុះនេះខ្លួននឹងចាប់ផ្ដើមធ្វើការផលិតយានយន្តដំបូងបង្អស់របស់ពិភពលោកដែលបំពាក់ដោយបន្ទះសូឡា។ រថយន្ត Lightyear 0 នឹងមានបន្ទះសូឡាកោងនៅក្នុងដំបូល,គម្របក្បាលរថយន្ត, និងកន្លែងដាក់អីវ៉ាន់នៃរថយន្ត ដែលបញ្ចូលថាមពលថ្មនៅពេលដែលវាបើកបរ(ឬនៅពេលចត) ហើយការដឹកជញ្ជូនចែកចាយដំបូងនៅអឺរ៉ុប អាចនឹងធ្វើឡើងនៅដើមខែវិច្ឆិកា។

ក្រុមហ៊ុននិយាយថា រថយន្តនេះនឹងអាចបើកបរបានចម្ងាយប្រហែល ៣៨៨ម៉ាយ (ប្រហែល៦២៤គីឡូម៉ែត្រ) ដោយមិនឈប់ដើម្បីសាកថ្ម ហើយវាអាចនឹងបន្ថែមចម្ងាយរហូតដល់ ៤៤ម៉ាយ (៧០គីឡូម៉ែត្រ) ក្នុងមួយថ្ងៃពីបន្ទះសូឡា។ យោងតាមក្រុមហ៊ុន Lightyearបានឲ្យដឹងថា រៀងរាល់ម៉ោង ព្រះអាទិត្យនឹងបន្ថែមការសាកថាមពលរហូតដល់៦ម៉ាយ (ជាង៩គីឡូម៉ែត្រ) ទៅកាន់ថ្ម។

នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន លោក LexHoefsloot មានប្រសាសន៍ថា រថយន្ត "0" មានលក្ខណៈដូចគ្នាច្រើនទៅនឹងគំរូរថយន្តLightyear One ដែលត្រូវបានបង្ហាញកាលពី២ឆ្នាំមុនប៉ុន្តែវាអាចធ្វើបានកាន់តែច្រើន ជាមួយថ្មតូចជាងមុន។ ខណៈពេលដែលគំនិតទាំងមូលនៃរថយន្តLightyear 0 ប្រហែលជាផ្អែកលើការកែលម្អប្រសិទ្ធភាព និងកាត់បន្ថយពេលវេលាសាកវាមានល្បឿនអតិបរមាត្រឹមតែ ១០០ម៉ាយក្នុងមួយម៉ោង (ប្រហែល១៦០គីឡូម៉ែត្រក្នុងមួយម៉ោង) និងអាចបង្កើនល្បឿនពី ០ ឡើងដល់ ១៦០គីឡូម៉ែត្រប្រើពេល១០វិនាទី។

វាក៏មានតម្លៃថ្លៃផងដែរ ដោយមួយក្នុងចំណោម៩៤៦ម៉ូឌែល ចាប់ផ្ដើមក្នុងតម្លៃ២៦២,០០០ដុល្លារ។ក្រុមហ៊ុនសង្ឃឹមថា នឹងបញ្ចេញម៉ូឌែលមួយរបស់មនុស្ស ដែលដាក់ឈ្មោះជាបណ្ដោះអាសន្នថា Lightyear Two នៅឆ្នាំ២០២៥ដែលនឹងលក់រាយក្នុងតម្លៃប្រហែល៣១,២១៥ដុល្លារ៕

 រថយន្ត Lightyear 0
 រថយន្ត Lightyear 0
 រថយន្ត Lightyear 0
 រថយន្ត Lightyear 0

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...