រថយន្តបើកបរស្វ័យប្រវត្តិរបស់ Toyota ត្រូវដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីបង្កគ្រោះថ្នាក់ ក្នុងប្រទេសជប៉ុន - TrueID

រថយន្តបើកបរស្វ័យប្រវត្តិរបស់ Toyota ត្រូវដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីបង្កគ្រោះថ្នាក់ ក្នុងប្រទេសជប៉ុន

September 1, 2021

ជប៉ុន៖ ក្រុមហ៊ុន Toyota កំពុងបន្តប្រតិបត្តិការយានយន្តស្វ័យប្រវត្តិរបស់ខ្លួននៅឯភូមិកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ បន្ទាប់ពីជួបឧប្បទ្ទវហេតុ។សេវាកម្មរថយន្ត e-Palette ត្រូវបានបញ្ឈប់ បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកអត្តពលិកពិការភ្នែកកាលពីសប្ដាហ៍មុន។ អត្តពលិករូបនេះមិនរងរបួសធ្ងន់ធ្ងរទេប៉ុន្តែគាត់ត្រូវដកខ្លួនចេញពីព្រឹត្តិការណ៍ ដោយសារតែរបួសនិងស្នាមជាំ។

លោក AramitsuKitazono សមាជិកក្រុមកីឡាយូដូរបស់ប្រទេសជប៉ុនបានរងរបួសនៅពេលដែលគាត់កំពុងដើរឆ្លងកាត់ផ្លូវថ្មើរជើង កាលពីថ្ងៃព្រហស្បតិ៍។ លោក Kitazono មិនអាចប្រកួតក្នុងប្រភេទទម្ងន់៨១គីឡូក្រាមរបស់គាត់បានទេដោយសារតែគ្រោះថ្នាក់នេះ។

រថយន្ត e-Palette បើកបរដោយស្វ័យប្រវត្តិ
រថយន្ត e-Palette បើកបរដោយស្វ័យប្រវត្តិ

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រុមហ៊ុន Toyotaបាននិយាយថា ឧបករណ៍ចាប់សញ្ញាបានដឹងថា មានគំនូសផ្លូវសម្រាប់អ្នកថ្មើរជើង ហើយឲ្យហ្វ្រាំងធ្វើសកម្មភាពស្វ័យប្រវត្តិនិងប្រតិបត្តិករក៏បានប្រើហ្វ្រាំងសង្គ្រោះបន្ទាន់ផងដែរ។ ទោះជាយ៉ាងណាយានយន្តនិងអ្នកថ្មើរជើងបានប៉ះគ្នា មុនពេលវាឈប់ទាំងស្រុង។ ក្រុមហ៊ុនបាននិយាយថាឥឡូវនេះប្រតិបត្តិករនឹងត្រូវបានឲ្យគ្រប់គ្រងលើល្បឿនធ្វើដំណើររបស់យានយន្តដោយមានសមាជិកចំនួនពីរនាក់នៅលើយានយន្ត ជាជាងចំនួនមួយនាក់ ដើម្បីជួយរកមើលអ្នកថ្មើរជើង។

មុខងារសុវត្ថិភាពថ្មីនឹងរួមបញ្ចូលសំឡេងព្រមានកាន់តែលឺស្របពេលមគ្គុទ្ទេសក៍ថ្មើរជើងនៅឯផ្លូវឆ្លងកាត់ដ៏មមាញឹកនឹងត្រូវបង្កើនទៅដល់ចំនួន២០ពីចំនួន៦។ ក្រុមហ៊ុន Toyota បាននិយាយផងដែរថា ខ្លួននឹងបន្តធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពជារៀងរាល់ថ្ងៃរហូតដល់ភូមិកីឡាត្រូវបានបិទ៕

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...