អ៊េមហ្មង! Himalayan ចាក់សាំងមួយពេញជិះបាន ៤៥០គីឡូម៉ែត្រ ខ្លាំងគ្រប់ស្ថានភាពផ្លូវ សក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង - TrueID

អ៊េមហ្មង! Himalayan ចាក់សាំងមួយពេញជិះបាន ៤៥០គីឡូម៉ែត្រ ខ្លាំងគ្រប់ស្ថានភាពផ្លូវ សក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង

May 27, 2021

ភ្នំពេញ៖ ម៉ូតូ Himalayanជាគម្រូនៃភាពសាមញ្ញ និងសមត្ថភាពមួយព្រោះតែរូបរាងរបស់វាដោយមានការរចនាពោរពេញដោយភាពរឹងមាំ និងគុណភាពផលិតខ្ពស់។វាសក្ដិសមនឹងការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេងជាពិសេសគឺ ម៉ាស៊ីនរបស់វាសក្ដិសមនឹងការធ្វើដំណើរផ្លូវឆ្ងាយ។

  ម៉ូតូ Himalayan
  ម៉ូតូ Himalayan

ជាមួយរូបរាងតួខ្លួនសាមញ្ញ កន្លែងដាក់ដៃនិងជើង ក៏ដូចជាកែបអង្គុយរាបស្មើនិងកោងបន្ដិចធ្វើឱ្យម៉ូតូមួយនេះងាស្រួលដល់អ្នកបើកបរ អំណោយផលដល់ការជិះក្នុងផ្លូវឆ្ងាយហើយក៏ជាជម្រើសដ៏ល្អក្នុងការធ្វើដំណើរនៅទីជនបទ និងក្រុងតូចៗផងដែរ។

ម៉ូតូនេះក៏ត្រូវបានបំពាក់ដោយឧបករណ៍ប្រើប្រាស់សម្រាប់ដំណើរកម្សាន្តដូចជា ចង្អើរដែកខាងក្រោយសម្រាប់ដាក់ឥវ៉ាន់ ធុងធំ និងកាបូបគូសងខាងសម្រាប់ដាក់វ៉ាន់រួមទាំងកន្លែងដាក់ធុងសាំងសាគួរផងដែរ។

Himalayan មានចំណុះធុងសាំងធំដោយផ្ទុកបាន ១៥លីត្រ ដោយអាចទ្រទ្រង់ការធ្វើដំណើរចម្ងាយឆ្ងាយដល់ទៅ ៤៥០ គីឡូម៉ែត្រឯណោះ។ វាក៏មានឧបករណ៍តាមដានល្បឿនបើកបរ សីតុណ្ហភាពបរិយាកាស ពេលវេលាធ្វើដំណើរពេលវេលាសម្រាក និងទិសដៅធ្វើដំណើរថែមទៀតផង។

  ម៉ូតូ Himalayan
  ម៉ូតូ Himalayan

ថាមពលនៃការធ្វើដំណើររបស់ម៉ូតូនេះគឺមានភាពរលូនដូចទៅនឹងខ្សែស្រឡាយរបស់ ម៉ូតូ Royal Enfieldឯទៀតៗដែរ។ ចំណែកការបើកបរក្នុងល្បឿនយឺតវាចំណាយពេលតិចតួចប៉ុណ្ណោះ ដើម្បីជិះផុតចរាចរណ៍ចង្អៀតៗនៅក្នុងក្រុង  ចំណែកឯការធ្វើដំណើរលើផ្លូវធំវិញវាអាចរត់ក្នុងល្បឿន ៨០-១០០គីឡូម៉ែត្រ/ម៉ោង ដោយចំណាយពេលខ្លីតែប៉ុណ្ណោះ។ ហើយបើបន្ថែមហ្គែរតែបន្ដិចអ្នកនឹងឃើញល្បឿនវាឡើងដល់ទៅ ១២០ គីឡូម៉ែត្រ/ម៉ោង ឯណោះ។

ចំពោះការបើកបរ Himalayanត្បិតថាវាមានកម្ពស់កែបអង្គុយទាប (បើប្រៀបធៀបទៅម៉ូតូទេសចរណ៍បែបផ្សេងព្រេងឯទៀត)គួបផ្សំជាមួយនឹងដៃចង្កូតងាយស្រួលដាក់ដៃ និងឈ្នាន់សម្រាកជើងងាយស្រួលធ្វើឱ្យម៉ូតូ Himalayan មួយគ្រឿងនេះបើកបរនៅទីប្រជុំជន ឬក្រុងតូចៗនឹងទទួលបានអារម្មណ៍យ៉ាងល្អហើយកាន់តែពិសេសជាងនេះទៅទៀត គឺការធ្វើដំណើរទេសចរណ៍លើផ្លូវដ៏វែងឆ្ងាយតែម្ដង។

ម៉ូតូដ៏ល្អរបស់ RoyalEnfield អាចនាំអ្នក ទៅកាន់កន្លែងដែលអ្នកចង់ទៅទាំងលើផ្លូវធម្មតា និងផ្លូវលំ (off-road)។ធ្វើដំណើរលើផ្លូវដ៏មានឧបសគ្គ ជាមួយនឹង Royal EnfieldHimalayan

  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
  ម៉ូតូ Himalayan
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...