Porches​​ ​ដាក់​​​លក់​​​​រថយន្ត​​​ស៊េរី​​ទំនើប​ជាង​គេ​​បង្អស់​​​ របស់​​​ក្រុម​​​ហ៊ុន​​​អាល្លឺម៉ង់​​ ក្នុង​​ឆ្នាំ​​នេះ​​ - TrueID

Porches​​ ​ដាក់​​​លក់​​​​រថយន្ត​​​ស៊េរី​​ទំនើប​ជាង​គេ​​បង្អស់​​​ របស់​​​ក្រុម​​​ហ៊ុន​​​អាល្លឺម៉ង់​​ ក្នុង​​ឆ្នាំ​​នេះ​​

December 7, 2020

ក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើបម៉ាក Porsche បានដាក់លក់រថយន្តស៊េរីថ្មីរបស់ខ្លួនទៀតហើយ ដែលមានឈ្មោះថា Porsche Taycan 4S ដែលជាប្រភេទរថយន្តទំនើបជាងគេបង្អស់នៅក្នុងឆ្នាំ 2020 របស់ក្រុមហ៊ុនផលិតរថយន្ត​ប្រទេស​អាល្លឺម៉ង់។

សម្រាប់រថយន្តស៊េរីថ្មីម៉ាក Porsche Taycan 4S នេះដែរត្រូវបានក្រុមបច្ចេកទេសបំពាក់ទៅដោយគ្រឿង​អេឡិច​ត្រូនិចជាច្រើនដូចជា ប្រព័ន្ធភ្លើង LED ចង្គៀងគុជ ប្រព័ន្ធ Turbo S ដែលជំនួយដល់កម្លាំងម៉ាស៊ីនឲ្យមានកម្លាំងខ្លាំង និងចុងក្រោយបានបំពាក់ទៅដោយប្រព័ន្ធ Hybrid ដែលជួយឲ្យម៉ាស៊ីនរបស់រថយន្តស៊ីសាំងតិចផងដែរ។

លើសពីនេះទៅទៀតរថយន្តម៉ាក Porsche Taycan 4S ស៊េរីថ្មីនេះផងដែរ គឺមានកម្លាំងម៉ាស៊ីនស្ទុះខ្លាំងចាប់ពី 429bhp រហូតដល់ 563bhp ឯណោះ និងត្រូវបានដាក់លក់ហើយនៅទ្វីបអឺរ៉ុប ក្នុងតម្លៃ 83,635ផោន៕

ទាក់ទងជាមួយ:
ជំនួញម៉ូត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...