កូរ៉េខាងត្បូង ៖ ជាការពិតណាស់ BLACKPINK នឹងប្រារព្ធខួបគម្រប់៥ ឆ្នាំនៃការ Debut ជាតារា Kpopរបស់ពួកគេនាថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ ខាងមុខនេះ។
ជាក់ស្ដែង ខណៈពេលដែលកាលបរិច្ឆេទនៅសល់ជាង ២ ខែទៀតប៉ុណ្ណោះមុននេះបន្តិចខាងក្រុមហ៊ុន YG Entertainment បានបង្ហាញគម្រោង Posterថ្មីដ៏អាថ៌កំបាំងមួយមានចំណងជើងថា «4+1 PROJECT» ដើម្បីអបអរសាទរខួបលើកទី៥របស់ក្រុម BLACKPINK។
គួរបញ្ជាក់ផងដែរថា ទោះបីជាខាងក្រុមហ៊ុនមិនទាន់ចែករំលែកព័ត៌មានទាក់ទងនឹងគម្រោងខាងលើនេះជាផ្លូវការណ៍នៅឡើយក្ដីប៉ុន្តែតាមរយៈការយល់ឃើញខ្លះៗរបស់បណ្ដាញសង្គមបានលើកឡើងថា «4+1 PROJECT» នេះអាចជា BLACKPINK តំណាងឲ្យទាំងបួននាក់បូករួមទាំង BLINK របស់ពួកគេ ព្រោះលេខ «៤» អាចជាតំណាងឲ្យសមាជិក BLACKPINK ទាំង ៤នាក់ និងលេខ «១» តំណាងអោយ BLINK។
យ៉ាងណាមិញខាងក្រុមហ៊ុន YG Entertainment គ្រាន់តែបង្ហើបថាខ្លឹមសារផ្សេងៗគ្នាជាច្រើននឹងត្រូវបានរៀបចំសម្រាប់ព្រឹត្តិការណ៍អបអរសំខាន់របស់ BLACKPINK សេចក្ដីលម្អិតស្ដីពីគ្រោងនេះ នឹងចេញផ្សាយតាមរយៈគេហទំព័រផ្លូវការគម្រប់ខួប ៥ ឆ្នាំរបស់ក្រុមពួកគេ៕
ប្រភព ៖ Koreaboo