កូរ៉េខាងត្បូង៖ យោងតាម Garo Sero InstituteYouTube បានឲ្យដឹងថាតារាសម្ដែងស្រី Jun Ji Hyun និងស្វាមីរបស់នាង បានចែកផ្លូវគ្នាតាំងពីខែ ធ្នូ ឆ្នាំ ២០២០ប៉ុន្តែតារាស្រីរូបនេះ មិនព្រមបន្តការលែងលះគ្នាឡើយ ទោះបីជាស្វាមីរបស់នាងបានចាកចេញពីផ្ទះហើយក៏ដោយ។
ជាក់ស្ដែងកាលពីថ្ងៃទី ២ ខែ មិថុនា ម្សិលមិញនេះ ប្រភពព័ត៌មានបានលើកឡើងថា មូលហេតុចម្បងដែលតារាស្រីល្បីឈ្មោះ Jun Ji Hyun មិនចង់លែងលះ គឺដោយសារតែអាចមានផលប៉ះពាល់ ជះភាពអវិជ្ជមានដល់ការងារផ្សព្វផ្សាយជាច្រើនរបស់នាង។
ដោយឡែក ប្រភពព័ត៌មានខាងបានលើកឡើងបន្តថា ស្វាមីរបស់នាងបានសុំលែងលះ ហើយក៏ត្រូវបានគេប៉ានស្មានថាលោកកំពុងផ្លាស់ទៅនៅបរទេសចំពោះមូលហេតុដែលលែងលះ អាចដោយសារតែលោកមានទំនាក់ទំនងស្នេហាថ្មី។
ស្របនឹងនេះដែរ Garo Sero Institute បន្ថែមថាមូលហេតុដែល Jun Ji Hyun មិនព្រមលែងលះ ព្រោះនាងអាចទទួលរងនូវការផាកពិន័យ ចំពោះព័ត៌មានមិនល្អ ប៉ះពាល់ដល់Brands នានាដែលជួលនាង និងអាជីពរបស់នាងជាពិសេសកូនៗទាំង ២នាក់ ដែលទើបតែមានអាយុ៣ ឆ្នាំនិង ៥ ឆ្នាំ៕
តើប្រិយមិត្តយល់យ៉ាងណាចំពោះពាក្យចចាមអារ៉ាមខាងលើនេះ?
ប្រភព ៖ Allkpop