កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៥ ខែ កញ្ញា មុននេះបន្តិចក្រុមហ៊ុន BELIFT LAB បានជូនដំណឹងឲ្យដឹងថា Ni-Ki សមាជិកក្រុម ENHYPEN ត្រូវបានគេធ្វើរោគវិនិច្ឆ័យលទ្ធផលគឺវិជ្ជមានកូវីដ១៩បច្ចុប្បន្នលោកក្លាយជាសមាជិកទី៦ របស់ក្រុមដែលវិជ្ជមាន បន្ទាប់ពី Jungwon,Heeseung, Jay, Jake និង Sunghoon។
គួរបញ្ជាក់ផងដែរថា ខណៈពេលដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក Ni-Ki បានធ្វើតេស្តតាមដានរោគសញ្ញារបស់ខ្លួនឯង និងធ្វើតេស្តតាម PCR លទ្ធផលវិជ្ជមាន ដោយតារាប្រុសរូបនេះចាប់ផ្តើមបង្ហាញរោគសញ្ញាក្អកនៅថ្ងៃសុក្រទី៣ ខែ កញ្ញា បន្ទាប់មកលោកត្រូវបានគេធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ នៅថ្ងៃទី៤ ខែ កញ្ញា ម្សិលមិញ។
បច្ចុប្បន្ន Ni-Ki កំពុងរៀបចំខ្លួនដោយផ្លាស់ទៅកន្លែងព្យាបាលស្របតាមអាជ្ញាធរសុខាភិបាលដោយឆ្លងក្នុងរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះតែយ៉ាងណាហ្វេនៗពិតជាបារម្ភខ្លាំងណាស់ សង្ឃឹមសមាជិកក្រុម ENHYPEN គ្រប់គ្នាឆាប់ជាសះស្បើយ និងមានសុវត្ថិភាព៕
ប្រភព ៖ Allkpop